ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ចេញ​ច្បាប់​តម្រូវ​ឱ្យ​ពាក់​ម៉ាស​ពេល​នៅ​ទី​សាធារណៈ​បិទ​ជិត

3 ឆ្នាំ មុន

បារាំង ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​បារាំង Jean Castex បាន​ប្រាប់​​ព្រឹទ្ធសភា​បារាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ក្នុង​ប្រទេស​បារាំង​នឹង​មាន​ភាព​ចាំបាច់​ចាប់ពី​ស​ប្តា​ហ៍​ក្រោយ​។…

បារាំង ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​បារាំង Jean Castex បាន​ប្រាប់​​ព្រឹទ្ធសភា​បារាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ក្នុង​ប្រទេស​បារាំង​នឹង​មាន​ភាព​ចាំបាច់​ចាប់ពី​ស​ប្តា​ហ៍​ក្រោយ​។

រដ្ឋាភិបាល​កំពុង​ពិចារណា​អនុវត្ត​ច្បាប់​ថ្មី​នៅ​ថ្ងៃ​ទី​១ ខែសីហា ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី Castex បាន​និយាយ​ថា គាត់​យល់​ថា កាលបរិច្ឆេទ​កំណត់​នេះ​ហាក់ដូចជា យឺត​ពេល​ហើយ​។

នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ការ​ពាក់​ម៉ាស​គឺជា​វិធានការ​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​ឆ្លង​មេរោគ​។ រដ្ឋាភិបាល​បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត ក្នុង​ការ​ផ្លាស់​ប្តូរ​ជំហរ​របស់​ខ្លួន​លើ​ការ​ពាក់​ម៉ាស​។

ដោយឡែក កាលពី​ខែមីនា រដ្ឋាភិបាល​បាន​និយាយ​ថា ពាក់​ម៉ាស​មិន​ត្រូវ​បាន​ណែនាំ​សម្រាប់​មនុស្ស​ដែល​មិន​មាន​រោគ​សញ្ញា​នោះ​ទេ​។

ការ​លើកទឹកចិត្ត​ឱ្យ​សាធារណជន​ពាក់​ម៉ាស​ការពារ បាន​ក្លាយជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ របស់​រដ្ឋាភិបាល​។ ការ​ពាក់​ម៉ា​សគឺ​ចាំបាច់​សម្រាប់​មនុស្ស ដែល​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ នៅ​ប្រទេស​បារាំង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ