ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគារថ្មី​សម្រាប់​​​បម្រើ​ដល់​សេវា​តម្រូវ​ការ​​របស់​​ប្រជា​​ពលរដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមិទ្ធផល​ថ្មី​មួយទៀត​ហើយ ដែល​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ សម្រេច​បាន​១០០​ភាគរយដើម្បី​បំពេញ និង​បម្រើ​ដល់​សេវា​តម្រូវការ​របស់​បងប្អូន​ប្រ​ជ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ សមិទ្ធផល​ថ្មី​នេះ…

រាជធានី​ភ្នំពេញ ៖ សមិទ្ធផល​ថ្មី​មួយទៀត​ហើយ ដែល​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ សម្រេច​បាន​១០០​ភាគរយដើម្បី​បំពេញ និង​បម្រើ​ដល់​សេវា​តម្រូវការ​របស់​បងប្អូន​ប្រ​ជ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

សមិទ្ធផល​ថ្មី​នេះ គឺជា​អាគារ​ស្នាក់​ការ​ភូមិ​អូរ​អណ្តូង ដែល​ទើបនឹង​សាងសង់​រួចរាល់ ហើយ​ត្រូវ​បាន​សម្ភោ​ធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការណ៍ នា​ព្រឹក​ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រោម​វត្តមាន លោក​ជំទាវ​ឡោក ខេ​ង អ្នកតំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខណ្ឌ​ច្បារ​អំពៅ , និង​ក៏​វត្តមាន​លោក​អ៊ំ​ុ ម៉ា​រ៉េ​ត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ , លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ លោក​លោកស្រី​ជា​អភិ​បាលរង , លោក​អធិការ​នគរបាល លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ និង​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ ជិត​៣០០​នាក់​ផង​ដែរ ។

ក្នុង​ឱកាស​ខាងលើ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​មាន​ប្រសាសន៍​អោយ​ដឹង​ថា ៖ អាគារ​ទីស្នាក់ការ​ភូមិ​អូរ​អណ្តូង​ថ្មីសន្លាង​ខាងលើ​នេះ បាន​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០១៩ ហើយ​បញ្ចប់​ការ​សាងសង់​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩​ដដែល ដោយ​មាន​ទំ​ហំ​ទទឹង​៥​ម៉ែត្រ គុណ បណ្តោយ​៦​ម៉ែត្រ កំពស់​២​ជាន់ និង​ចំណាយ​ទឹកប្រាក់​សរុប​អស់​ជាង​១១២​លាន​រៀល ស្មើ​និង​ជាង​២៧០០០​ដុល្លារ ។

លោក​អភិបាល​បន្ត​ថា ប្រភព​ថវិការ​នៃ​ការ​សាងសង់​អគារ​ថ្មី​នេះ​ បាន​មក​ពី​សប្បុរសជន ចូលរួម​ចំណែក​ជាមួយ​គណៈ​អភិបាល​ខណ្ឌ​និង​សង្កាត់ ទើប​សម្រេច​បាន​នូវ​សមិទ្ធផល​មួយ​បន្ថែម​ទៀត ​សម្រាប់​បំរើ​សេ​វាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ។

លោក​អភិបាល​ខណ្ឌ​បញ្ជាក់​ថា សមិទ្ផល​ខាងលើ​នេះ គឺជា​ទីតាំង​សម្រាប់​ផ្តល់​នូវ​សេវា​តម្រូវការ​ផ្សេង​ជូន​ពលរដ្ឋ និង​ក៏​ជាទី​តាំង​សម្រាប់​ទទួល​នូវ​ព័ត៌មាន ឬ​បណ្តឹង​ផ្សេង​ៗ​របស់​បងប្អូន​ពលរដ្ឋ ក្នុង​ករណី​កើត​មាន​បញ្ហា​កើតទុក្ខ​មិន​សុខចិត្ត​រឿង​អ្វី​ដែល​បងប្អូន​កំពុង​ជួប​ប្រទះ មិន​ថា បញ្ហា​ក្មេង​ទំនើង គ្រឿងញៀន ឬ​អំពើ​អសន្តិសុខ ជាដើម ដោយ​ក្នុង​នេ​ាះ គឺ​មាន​អ្នក​ប្រចាំការ​នៅ​ស្នាក់​ការ​ភូមិ​២៤​ម៉ោង​លើ​២៤​ម៉ោង ពោល​គឺ​ឆ្លាស់​វេន​គ្នា​ប្រចាំការ​ជា​និច្ច រង់ចាំ​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​ទាំងអស់​ជូន​ពលរដ្ឋ ។

នៅ​ក្នុង​អង្គពិធី​ដដែល​នោះ លោក​ជំទាវ​ឡោក ខេ​ង ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​ច្បារ​អំពៅ បាន​ថ្លែង​កោតសរសើរ​ដល់​លោក ចេ​ង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ , ក្រុមប្រឹក្សា​ខណ្ឌ​-​សង្កាត់ ដែល​បាន​ខិតខំ​រួម​គ្នា​ក្នុង​ការ​គៀងគរ​រក​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ និង​ថវិការ ក្នុង​ការ​សាងសង់​អគារ​ថ្មី​ទី​ស្នាក់​ភូមិ​អូរ​អណ្តូង ដើម្បី​បំរើ​សេ​វ៉ា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ សមិទ្ធិ​ផល​នេះ​សបញ្ជាក់​ជា​ជា​វឌ្ឍនភាព​ថ្មី​មួយទៀត​របស់​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ​ផង​ដែរ ។

អត្ថបទសរសេរ ដោយ