ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុវណ្ណាភូមិ ឡាយហ្វ៍ គាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់បណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រងអាយុជីវិតលើឥណទានដល់អតិថិជនដំបូងក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីប្រគល់បណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រងអាយុជីវិតលើឥណទានដល់អតិថិជនដំបូងបង្អស់របស់ធនាគារសហគ្រាសធុនតូច…

រាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីប្រគល់បណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រងអាយុជីវិតលើឥណទានដល់អតិថិជនដំបូងបង្អស់របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម កាលពីខែមេសា ឆ្នាំ ២០២០ ។

ក្នុងកម្មវិធីនោះ អតិថិជនដំបូងក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម បានលើកឡើងថា «ខ្ញុំអាចនិយាយបានថានេះ គឺជាកិត្តិយសរបស់ខ្ញុំក្នុងនាមជាអតិថិជនដំបូងរបស់គម្រោងនេះ ។ ឥណទាននេះ គឺជាទុនដ៏សំខាន់មួយសម្រាប់ការពង្រីកអាជីវកម្មរបស់ខ្ញុំ និងទ្រទ្រង់ដល់ចក្ខុវិស័យដូចគ្នាជាមួយរាជរដ្ឋាភិបាលតាម រយៈការបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា» ។

លោកបានបន្ថែមថា «ទន្ទឹមនឹងនេះដែរ ខ្ញុំពិតជាសប្បាយចិត្តជាមួយផលិតផលធានារ៉ាប់រងអាយុជីវិតលើឥណទានរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ។ តាមរយៈការការពារឥណទាននេះ វាផ្តល់ឲ្យខ្ញុំនូវសន្តិភាពផ្លូវចិត្ត ពីព្រោះប្រសិនបើមានរឿងអកុសលណាមួយកើតឡើងចំពោះខ្ញុំ នោះក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ នឹងសងប្រាក់កម្ចីដែលនៅសល់ទៅធនាគារជំនួសហើយគ្រួសារខ្ញុំនៅតែជាម្ចាស់កម្មសិទ្ធិលើទ្រព្យបញ្ចំា ។ ឥឡូវ ខ្ញុំអាចផ្តោតទាំងស្រុងលើអាជីវកម្មរបស់ខ្ញុំ» ។

លោក Tan Jiak Hiang អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា «នេះជាកិត្តិយសណាស់សម្រាប់ សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការចូលរួមគាំទ្រគំនិតផ្តួចផ្តើមលើគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់បណ្ណសន្យារ៉ាប់រងនៃផលិតផលធានារ៉ាប់រងអាយុជីវិតលើឥណទាន ដើម្បីការពារដល់អតិថិជនឥណទានសហគ្រាសធុនតូច និងមធ្យមដំបូង ។

ជាក់ស្តែង ផលិតផលនេះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ម្ចាស់អាជីវកម្ម និងម្ចាស់ឥណទានទាំងអស់ដោយផ្តល់ការធានា ដល់អតិថិជនជាមួយនឹងការធានាកម្មសិទ្ធិភាព លើទ្រព្យបញ្ចាំ ។ ក្នុងករណីមានគ្រោះអកុសលកើតឡើងក្នុងអំឡុងពេលជាប់កម្ចីនោះ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងធានាសងប្រាក់កម្ចីដែលនៅសល់ទាំងអស់ទៅធនាគារដោយផ្ទាល់ ។ ដូច្នេះបន្ទុកហិរញ្ញវត្ថុនឹងមិនប៉ះពាល់ដល់គ្រួសារលោកអ្នកនោះទេ» ។

លោក Tan Jiak Hiang ក៏បានបន្ថែមទៀតថា «យើងខ្ញុំពិតជាមានមោទនភាពក្នុងការផ្តល់ជូននូវបណ្ណសន្យារ៉ាប់រងដំបូងនៃផលិតផលធានារ៉ាប់រងអាយុជីវិតលើឥណទាន ក្រោមគម្រោងសហហិរញ្ញប្បទាននេះ» ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុក សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់នូវសេវាធានារ៉ាប់រងអាយុជីវិតដ៏ទូលំទូលាយ ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជាពីគ្រប់មជ្ឈដ្ឋាន ។ កេរ្តិ៍ឈ្មោះ សុវណ្ណាភូមិ ឡាយហ្វ៍ ត្រូវបានប្រជាជនកម្ពុជាពេញចិត្ត និងទទួលស្គាល់យ៉ាងច្បាស់ ។

លោក Dexter Tan អគ្គនាយក ធនាគារសហគ្រាសធុនតូច និងធម្យម កម្ពុជា (SME Bank) បាន ថ្លែងថា សហហិរញ្ញ ប្បទាន នឹងជួយផ្តល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម កម្ពុជា ទទួលបានកម្ចីពង្រីកអាជីវកម្មរបស់ពួកគេ ។ លោកថ្លែងថា៖ «នេះជាអតិថិជនដំបូងរបស់យើងហើយវាចាំបាច់ណាស់ដែលអតិថិជនត្រូវមានការធានារ៉ាប់ រងអាជីវកម្មដើម្បីស្តិរភាពអាជីវកម្មរបស់ពួកគេ ។ លោកបន្តថារហូតមកដល់ពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបញ្ចេញប្រាក់កម្ចីប្រមាណ ១០ ភាគរយនៃដើមទុនសរុបទូទៅឲ្យសហគ្រាសធុនតូច និងមធ្យម ។ លោកបន្តថា៖ «ខ្ញុំសង្ឈឹមថា សហហិរញ្ញប្បទាន នឹងអាចបញ្ចេញអស់នៅត្រឹមចុងឆ្នាំនេះ» ។

លោក Raymond Sia Say Guan អគ្គនាយកធនាគារ កាណាឌីយ៉ា បានថ្លែងថា ធនាគារ មានសេចក្តីរីករាយដែលបានផ្តល់កម្ចីឲ្យអតិថិជនដំបូងរបស់លោក ដើម្បីពង្រីកអាជីវកម្ម របស់គេឲ្យកាន់តែរីកចម្រើនថែមទៀត ។ លោកបន្តថា គោលដៅរបស់ធនាគារ កាណាឌីយ៉ា នៅតែបន្តគាំទ្រផ្តល់កម្ចីឲ្យសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាទោះ ជា ក្នុងអំឡុង ប្រទេសកម្ពុជា ជួបវិបត្តិសេដ្ឋកិច្ចក៏ដោយដើម្បីពង្រីកអាជីវកម្មឲ្យរីកចម្រើន ឧទាហរណ៍ ដូចជាអតិថិជនដំបូងគេរូបនេះ » ។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមឿងថៃ ឡាយហ្វ៍ ភីស៊ីអិល (Muang Thai Life Assurance PCL) ពីប្រទេសថៃ ។ ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) គឺជាក្រុមហ៊ុនមេ របស់ធនាគារកាណាឌីយ៉ា។
ចាប់តាំងពីដំណើរការអាជីវកម្មពេញលេញ ក្នុងឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន ប្រជាជនចំនួនជាង ៦០.០០០នាក់ បាននិងកំពុងប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតជាមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ។ ក្នុងឆ្នាំ ២០១៨ ២០១៩ និង ២០២០ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានពានរង្វាន់៣ឆ្នាំជាប់គ្នាៗ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា ដែលផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review (The Fastest Growing Life Insurance Company in Cambodia for 2018, 2019 & 2020) ។ សម្រាប់ព័ត៌មានបន្ថែម៖ www.sovannaphumlife.com , ឬ Facebook, និង Instagram របស់ក្រុមហ៊ុន ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ