ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ចង់​ពង្រីក​របរ​ចិញ្ចឹម​មាន់ ត្រី ជ្រូក​និង​ការ​កែ​ច្នៃ​កសិផល​អាច​ខ្ចី​ទុន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ ជាមួយ​ការ​ប្រាក់​ទាប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែល​ជា​ស្ថាប័ន​របស់​រដ្ឋ​បាន​ប្រកាស​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រជា​កសិករ​ដែល​ចង់​ពង្រីក​មុខរបរ​ចិញ្ចឹម​ត្រី ជ្រូក មាន់​ទា ព្រមទាំង​ការ​កែ​ច្នៃ​កសិផល​ផ្សេង​ៗ​។ ក្នុង​គោល​ដៃ​ជួយ​ពង្រឹង​សហគ្រាស​ធន​តូច​និង​មធ្យម​នៅ​កម្ពុជា ស្ថាប័នរដ្ឋ​នេះ​ផ្តល់​នូវ អត្រា​ការ​ប្រាក់​ត្រឹមតែ​០,៤៥%​ប៉ុណ្ណោះ​ក្នុង​១​ខែ​។…

រាជធានី​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែល​ជា​ស្ថាប័ន​របស់​រដ្ឋ​បាន​ប្រកាស​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រជា​កសិករ​ដែល​ចង់​ពង្រីក​មុខរបរ​ចិញ្ចឹម​ត្រី ជ្រូក មាន់​ទា ព្រមទាំង​ការ​កែ​ច្នៃ​កសិផល​ផ្សេង​ៗ​។ ក្នុង​គោល​ដៃ​ជួយ​ពង្រឹង​សហគ្រាស​ធន​តូច​និង​មធ្យម​នៅ​កម្ពុជា ស្ថាប័នរដ្ឋ​នេះ​ផ្តល់​នូវ អត្រា​ការ​ប្រាក់​ត្រឹមតែ​០,៤៥%​ប៉ុណ្ណោះ​ក្នុង​១​ខែ​។

ជា​ទូទៅ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វ​ត្តុ​ឯកជន យកការប្រាក់​១% ក្នុង​មួយ​ខែ​។
នៅ​ក្នុង​ឱកាស​ចុះ​ផ្សព្វផ្សាយ​ពី​កម្មវិធី​ផ្តល់​ប្រាក់​កម្ចី​ការ​ប្រាក់​ទាប​នេះ ដល់​ប្រជា​កសិករ​នៅ ខេត្តស្វាយរៀង លោក​កៅ ថា​ច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​លើក​ឡើង​ថា កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល​នេះ មាន​ទឹកប្រាក់​រហូត​ដល់​៥០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បីផ្តល់​ឥណទាន​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប ដល់​ប្រជា​កសិករ​របរ​ច​ញ្ចឹ​ម​ត្រី មាន់ ទា ដាំ​បន្លែ និង សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​កែ​ច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម​។

លោក​បញ្ជាក់​ថា​កម្មវិធី​នេះ ដើម្បី​ឱ្យ​ប្រជា​កសិករ​មាន​លទ្ធភាព​ពង្រីក​អាជីវកម្ម និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​ខ្លួន ក្នុង​គោលដៅ​បង្កើត​ការងារ​បន្ថែម ពង្រឹង​ភាព​ប្រកួតប្រជែង និង​ពង្រីក​មូលដ្ឋាន​ផលិត​ក្នុងស្រុក សម្រាប់​ជំរុញ​ទាំង​ការ​នាំ​ចេញ និង​កាត់​បន្ថយ​ការ​នាំ​ចូល​នៅ​ក្នុង​ដំណាក់កាល ដែល​សេដ្ឋកិច្ច​កម្ពុជា​ជួប​ប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួន កើត​ចេញពី​ជំងឺឆ្លង COVID-19 និង​បញ្ហា EBA​។

ថ្នាក់ដឹកនាំ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​នេះ នឹង​ផ្តល់​ឥណទាន ពី​ចំនួន ៥០០០ ដុល្លារ រហូត​ដល់ ៣០០,០០០ ដុល្លារ ដែល​មាន​អត្រា​ការ​ប្រាក់​ទាប ចំនួន​៥​ភាគរយ​ប្រចាំឆ្នាំ សម្រាប់​ជា​ទុន​បង្វិល (​រយៈពេល​ខ្លី​ចំនួន​២​ឆ្នាំ​) និង​សម្រាប់​ទុន​វិនិយោគ (​រយៈពេល​វែង​ចំនួន​៧​ឆ្នាំ​) ក្នុង​អត្រា​ការ​ប្រាក់​ចំនួន ៥.៥​ភាគរយ​ក្នុង​មួយ​ឆ្នាំ​។

លោក កៅ ថា​ច បាន​ឲ្យ​ដឹង​បន្ត​ថា ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម អាច​ផ្តល់​ជូន​រហូត​ដល់​៨០%​នៃ​តម្លៃ​ទ្រព្យ​ធានា​បំណុល ដែល​ជា​អចល​ទ្រព្យ ហើយ​ការ​ទទួលយក​ទ្រព្យ​ធានា​បំណុល ក៏​មាន​ភាព​បត់បែន​ច្រើន ដោយ​ទទួលយក ឧបករណ៍​-​គ្រឿង​ម៉ាស៊ីន​, សន្និធិ​, លិខិតធានា​សងបំណុល​ពី​ភាគី​អ្នកទិញ ឬ​លិខិតធានា​ផ្សេង​, វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ ក្រៅពី​អចលនទ្រព្យ ជាដើម​។

ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម មាន​ការិយាល័យ​កណ្តាល​នៅ​ជិត​វត្ត​បទុម​វ​ត្តី​ក្នុង​រាជធានី​ភ្នំពេញ​។ ប្រជា​កសិករ​ដែល​ចង់​ដឹង​ព័ត៌មាន​លម្អិត​ពី​កម្មវិធី​កម្ចី​ប្រាក់​នេះ អាច​ទៅ​ដល់​ការិយាល័យ​ធនាគារ​នេះ ឬ​ទាក់ទង​តាម​ទូរស័ព្ទ​ដែល​មាន​ក្នុង​ខិត​បណ្ណ​ផ្សព្វផ្សាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ