ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេចមុខ​លេច​មាត់​បណ្តើរ​ៗ​ហើយ ខេត្ត​ក្រុងព្រះសីហនុ​នឹង​ក្លាយជា​ប៉ូ​ល​អភិវឌ្ឍន​ទីក្រុង​ទំនើប

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៤ ខ្សែ ដែល​មាន​ប្រវែង ៨២,៥៧៤ គី​ឡួ​ម៉ែត្រ នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ត្រូវ​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃ​ទី…

ខេត្ត​ព្រះ​សីហ​នុ ៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៤ ខ្សែ ដែល​មាន​ប្រវែង ៨២,៥៧៤ គី​ឡួ​ម៉ែត្រ នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ត្រូវ​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃ​ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ខេត្ត​នេះ ក្លាយទៅជា​ប៉ូ​ល​អភិវឌ្ឍន​ជាតិ​ប្រកបដោយ​ចីរភាព តាម​រយៈ​ការ​អ​វិ​ឌ្ឍ​នទី​ក្រុង​ទំនើប និង​ការ​រៀបចំ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំ​រួ​ពហុ​បំណង មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ជាតិ និង​មជ្ឈមណ្ឌល​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើប​។

យោង​តាម​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ទី ១៧ ខែ កក្កដា ឆ្នាំ​២០២០​នេះ បាន​បន្ត​ថា គិត​ត្រឹម​ថ្ងៃ​ទី នេះ គម្រោង​បាន​សម្រេច​ចាក់​បេតុង​បាន ៩៩,៩២% ដាក់​លូ​បាន ១០០% រៀប​ខឿន​ថ្ម​ក្រា​នី​ត​បាន ៥៩,៩៩% រៀប​កម្រាល​ថ្ម​ក្រា​នី​ត​បាន ៤,៤៨% ដាំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ បាន ២៣,៨៩% និង​បំពាក់​អំ​ពូ​ល​ភ្លើង​ដែល​ប្រើ​បច្ចេកវិទ្យា​វៃឆ្លាត​បាន ១០,៤៥% នៃ​បង្គោល​ភ្លើង​ដែល​បាន​ដាំ​រួច​។

សេចក្តី​ប្រកាស បាន​និយាយ​ថា «​គម្រោង​ក៏​បាន​និង​កំពុង​រៀបចំ​កែ​លម្អ​ឆ្នេរសមុទ្រ​ឡើង​វិញ និង​សាងសង់​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន​២ ទីតាំង​ដែល​ទី​១​នៅ​ក្បែរ​សណ្ឋាគារ​សុខា មាន​សមត្ថភាព​ច្រោះ ៧២០០​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ សម្រេច​បាន​១០%​។

ជាមួយ​គ្នា​នេះ គម្រោង​នឹង​ធ្វើការ​អ៊ុត​កម្រាល​កៅស៊ូ រៀបចំ​គំនូស​សញ្ញា​និង​ភ្លើង​ចរា​ចរណ៍ និង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ផ្លូវ ព្រមទាំង​សាងសង់​ចំណតរថយន្ត​និង​បន្ទប់ទឹក​សាធារណៈ នៅ​តាម​បណ្តោយ​ឆ្នេរ​ស​មុ​ទ្រ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី ១៧ ខែ កក្កដា នេះ លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជាមួយ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក គួ​ច ចំរើន បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​អនុ​វឌ្ឍន​គម្រោង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ