ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរមានប្រៀបជាងលុយអឺរ៉ូ និងដុល្លារអូស្ត្រាលី តែស្មើគ្នាជាមួយដុល្លារអាមេរិក !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃនេះហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនខ្លាំងជាងប្រាក់អឺរ៉ូ និងដុល្លារអូស្ត្រាលី ប៉ុន្តែជាមួយដុល្លារអាមេរិកមិនប្រែប្រួលទេ នេះបើធៀបកាលពីថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៧ខែកក្កដា…

រាជធានីភ្នំពេញ ៖ ថ្ងៃនេះហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនខ្លាំងជាងប្រាក់អឺរ៉ូ និងដុល្លារអូស្ត្រាលី ប៉ុន្តែជាមួយដុល្លារអាមេរិកមិនប្រែប្រួលទេ នេះបើធៀបកាលពីថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៧ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ហាងឆេងប្រាក់អឺរ៉ូបានធ្លាក់ថ្លៃបន្តិចធៀបជាមួយប្រាក់រៀលខ្មែរ ដែល ១អឺរ៉ូ ទិញចូលត្រឹមតែ ៤៦៥៨ រៀល ហើយលក់ចេញ ៤៧០៥ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូល ៤៦៦៨ រៀល និងលក់ចេញដល់ទៅ ៤៧១៥ រៀលឯណោះ ។

ទន្ទឹមនេះសម្រាប់ហាងឆេងប្រាក់ដុល្លារអូស្ត្រាលីនៅថ្ងៃនេះក៏បានចាញ់ប្រៀបប្រាក់រៀលខ្មែរដែរ ដែល ១ដុល្លារអូស្ត្រាលី ទិញចូលត្រឹមតែ ២៨៥៣ រៀល និងលក់ចេញ ២៨៨២ រៀល ខណៈពេលដែលថ្ងៃម្សិលមិញ ទិញចូល ២៨៦៣ រៀល ហើយលក់ចេញដល់ទៅ ២៨៩១ រៀលឯណោះ ។

ដោយឡែកសម្រាប់ប្រាក់ដុល្លារអាមេរិកធៀបជាមួយប្រាក់រៀលខ្មែរវិញថ្ងៃនេះ និងថ្ងៃម្សិល មិញមិនមានការប្រែប្រួលទេ គឺហាងឆេងអត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិត ៤០៩០ រៀល ក្នុង ១ដុល្លារអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ