ខេត្តក្រចេះ ៖ បាតុភូតគ្រោះធម្មជាតិដោយសាររន្ទះបាញ់មួយ បានសម្លាប់ជីវិតមនុស្សចំនួន២នាក់យ៉ាងអាណោចអាធ័មបំផុត កើតឡើងនៅរសៀលថ្ងៃទី១៦ កក្កដា ស្ថិតទីនៅតាំងផ្សេងគ្នា តែក្នុងពេលតំណាលគ្នា ។
ប្រភពឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់គឺកំពុងលេងបាល់ និងម្នាក់ទៀតកំពុងជ្រកភ្លៀងនៅក្នុងខ្ទមចម្ការជាមួយប្រពន្ធ។ ជនរងគ្រោះទាំងពីរនាក់ រស់នៅឃុំផ្សេងគ្នា ក្នុងស្រុកព្រែកប្រសព្វ តែនិងបានជួបគ្រោះរន្ទះបាញ់ក្នុងពេលដូចគ្នា ។
ប្រភពបន្តថា ជនរងគ្រោះទី១-ឈ្មោះឡាន លី អាយុ១៨ឆ្នាំ មានទីលំនៅភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ លេងបាល់ទាត់ជាមួយមិត្តភក្កិ ខណៈមេឃកំពុងភ្លៀងនិងមានផ្គររន្ទះ។ រីឯជនរងគ្រោះម្នាក់ទៀត ឈ្មោះ ញ វុទ្ធី អាយុ២៣ឆ្នាំ រស់នៅភូមិកំពង់ដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ជ្រកភ្លៀងក្នុងខ្ទមចម្ការជាមួយប្រពន្ធ។
ចែករំលែកព័តមាននេះ