ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ថា​របៀប​លេង​បច្ចុប្បន្ន​របស់ Barca នឹង​បាត់បង់​អ្វី​ៗ​គ្រប់យ៉ាង

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ Lionel Messi សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង និង​បាន​អំពាវនាវ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​បន្ទាន់ បន្ទាប់​ពី​ក្រុម Barcelona ​រង​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង ២-១…

ប្រទេស​អេ​ស្ប៉ា​ញ ៖ Lionel Messi សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង និង​បាន​អំពាវនាវ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​បន្ទាន់ បន្ទាប់​ពី​ក្រុម Barcelona ​រង​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង ២-១ ទល់​នឹង​ក្រុម Osasuna ​។

បរាជ័យ​របស់​ក្រុម Barcelona បាន​ធ្វើ​ឱ្យ​ក្រុម Real Madrid ក្លាយជា​ម្ចាស់​ជើងឯក La Liga បើ​ទោះ​នៅ​សល់ ១​ប្រកួត​ទៀត​ទើប​បញ្ចប់​រដូវ​កាលនេះ ​ក៏​ដោយ​។ បន្ទាប់​ពី Real Madrid បាន​នាំមុខ​រហូត​ដល់ ៧​ពិន្ទុ​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៣៧​។ ហើយ​ការ​ចាញ់​នេះ បាន​បង្កើន​សម្ពាធ​កាន់តែ​ខ្លាំង​សម្រាប់​គ្រូបង្វឹក​លោក Quique Setien ដែល​បាន​ឡើង​កាន់​តំណែង​កាលពី​ខែមករាកន្លងទៅ នៅ​ពេល​ដែល Barcelona កំពុង​ឈរ​នៅ​លើ​កំពូល​តារាង​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ខ្សែប្រយុទ្ធ Lionel Messi បាន​និយាយ​ថា « ប្រសិនបើ​យើង​ចង់​ប្រជែង​ដណ្តើម​ពានរង្វាន់ Champions League យើង​ត្រូវ​តែ​មានការ​ផ្លាស់​ប្តូរជា​ច្រើនទៀត​។ ការ​លេង​របៀប​នេះ យើង​នឹង​បន្ត​ចាញ់ Napoli​។ ខ្ញុំ​ធ្លាប់បាន​និយាយ​រួច​មក​ហើយ​ថា វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​ឈ្នះ LaLiga និង Champions League បើ​យើង​នៅ​តែ​បន្ត​លេង​ដូច​បច្ចុប្បន្ន​នេះ​»​។

សូម​បញ្ជាក់​ថា Barcelona នឹង​បើកទ្វារ​កីឡដ្ឋាន Camp Nou ​ទទួល​ក្រុម Napoli នៅ​ថ្ងៃ​ទី​៨ ខែសីហា ដែល​ជា​ជំនួប​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League៕ (​ដកស្រង់​ចេញពី Marca)

https://www.youtube.com/watch?v=rlY4_LDbX0Y