ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងចាប់ឈើ​និង​ចាប់​ឡាន​​ថៅ​កែ​ឈើ មិន​ទាន់​ចប់ទេ​ !

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវ​សមត្ថកិច្ច​បង្ក្រាប​ឈើ​បានជា​ច្រើន ​និង​ដកហូត​រថយន្ត​បាន​ចំនួន 2 គ្រឿង ដែល​ជា​មធ្យោបាយ​ក្រុម​ថៅកែ​ឈើ​ប្រើប្រាស់​ ក្នុង​ការ​ពិនិត្យ​ការងារ​ពេល​នេះ​ថ្នាក់លើ​នាយ​រង​មណ្ឌល​3 ​បាន​កោះហៅ​លោក​លឹ​ម ​ស្រ៊ុ​ន​ផេង​…

ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវ​សមត្ថកិច្ច​បង្ក្រាប​ឈើ​បានជា​ច្រើន ​និង​ដកហូត​រថយន្ត​បាន​ចំនួន 2 គ្រឿង ដែល​ជា​មធ្យោបាយ​ក្រុម​ថៅកែ​ឈើ​ប្រើប្រាស់​ ក្នុង​ការ​ពិនិត្យ​ការងារ​ពេល​នេះ​ថ្នាក់លើ​នាយ​រង​មណ្ឌល​3 ​បាន​កោះហៅ​លោក​លឹ​ម ​ស្រ៊ុ​ន​ផេង​ ចូលខ្លួន​មក​បំភ្លឺ​ និង​ឱ្យ​សរសេរ​របាយការណ៍ ​ដោយ​ផ្ទាល់ខ្លួន​សម្រាប់​ដាក់​ជូន​ថ្នាក់លើ​ធ្វើការ​ត្រួតពិនិត្យ ។ ការ​អញ្ជើញហៅ​នេះ ​ធ្វើ​ឡើង​កាល​ព្រឹក​ថ្ងៃ​ទី១៦ ខែកក្កដា​ឆ្នាំ 2020 នៅ​ស្នាក់​ការ​មណ្ឌល 3 តែ​ម្ដង​។

ប្រភព​បានឱ្យ​ដឹង​ថា​ ការ​អញ្ជើញហៅ​លោក​លឹ​ម ​ស្រ៊ុ​នផេង ដែល​ជា​ម្ចាស់​រថយន្ត​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ជូន​ចំពោះ​អ្នកដឹកនាំ​នេះ​ គឺ​ត្រូវធ្វើ​ទៅ​តាម​រឿងរ៉ាវ​ពិតប្រាកដ ក៏​​ប៉ុន្តែ​បើ​សិន​ជា​ថ្នាក់លើ​ពិនិត្យ​ឃើញ​ថា​ លោក​លឹ​ម ស្រ៊ុ​ន​ផេង​ ធ្វើ​របាយការណ៍​ភូតភរ​កុហក​ខុស​ពី​របាយការណ៍​របស់​សមត្ថកិច្ច​នោះ​ នឹង​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​ជា​ធរមាន​។​

ក្នុង​នោះ​ផង​ដែរ ​ម្ចាស់​រថយន្ត​បាន​អះអាង​ថា​ឈ្មោះ​ទុ​យ​ជា​មេការ​ឈើបាន​អះអាង​ថា ​ឈ្មោះ​ទុ​យ ​បាន​ខ្ចី​រថយន្ត​របស់​ខ្លួន ​ជិះ​ពីរ​ចំណុច​ជិត​ស្ពានដែក​ទៅ​ខេត្តកំពង់ស្ពឺ ខ្លួន​មិន​បានដឹង​​ថា​ ឈ្មោះ​ទុ​យ​នេះ​ រថយន្ត​របស់​ខ្លួន​ទៅ​កន្លែង​លើកដាក់​ឈើ​នៅ​ក្នុង​ចំការ​ស្វាយ​ចន្ទី​នោះ​ទេ​។

ដោយឡែក ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ឱ​រ៉ា​ល់អះ​អាង​ថា​ឈ្មោះ​ទុ​យ​ មិន​បាន​ជិះ​រថយន្ត​មី​ត​ស៊ុ​យ​ប៊ី​ស៊ី​នោះ​ ទៅ​ទេ​គឺ​ឈ្មោះ​ទុ​យ​ជិះ​រថយន្ត vigo មួយ​គ្រឿង​ផ្សេង​ទៀត​ទៅ​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ដឹក​ដាក់​ឈើ​នៅ​ទីនោះ ហើយ​នៅ​យប់​នោះ​ឈ្មោះ​ផេង​ក៏​មាន​វត្ត​មាននៅ​ទីនោះ​ដែរ​ តែ​ដោយសារ​សមត្ថកិច្ច​ទៅ​ដល់​ច្រើន​ពេក​យក​រថយន្ត​ចេញ​មិន​ទាន់​ក៏​ភៀស​យក​រួច​តែ​ខ្លួន​ទៅ​។

អ្វី​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហា​ជន​មានការ​ចាប់អារម្មណ៍​នោះ ​គឺ​ត្រង់​ថា​ ហេតុ​អ្វី​បានជា​មិន​មាន​ក្រុម​អធិការកិច្ច​កោះ​ហៅ​បុគ្គល​ឈ្មោះ​ជឿ​ង​ ថេ​ង​ យក​ទៅ​ធ្វើការ​សាកសួរ​ ព្រោះ​បទល្មើស​នៃ​ការ​ប្រមូល​និង​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​នេះ​ គឺ​ខុសច្បាប់​ទាំងស្រុង​ ហើយ​ក៏​ជា​ទោស​មួយ​ដែល​បុគ្គល​រូប​នេះ ​អាច​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ផង​ដែរ​។​

ដោយឡែក​ តាម​ប្រភព​បាន​បង្ហើប​ថា ​បុគ្គល​ឈ្មោះ​ជឿ​ង​ ថេ​ង ​ជា​ទាហាន​ភូមិភាគ 3 និង​ជា​ថៅកែ​ឈើរូប​នេះ​ កំពុង​តែរ​ត់ទៅ​លាក់ខ្លួន​ពួន​អាត្មា​អោបដៃអោបជើង​អ្នកធំ​មួយ​រូប​នៅ​ក្រុងភ្នំពេញ​ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​រឿង​របស់​ខ្លួន​។ ​ស្រប​ពេល​ដែល​ឈ្មោះ​ជឿ​ង​ថេ​ង ​កំពុង​តែ​លាក់ខ្លួន​ថ្នាក់លើ​កោះហៅ​ឈ្មោះ​លឹ​ម​ ស្រ៊ុ​ន​ផេង​ អោយមក​ធ្វើ​របាយ​ការណ៍​។

ករណី​នេះ​ បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​បញ្ជាក់​ថា​​​ ​ពេល​ដែល​សមត្ថ កិច្ច​ ចូល​ទៅ​ដល់​គឺ​ឃើញ​វត្តមាន​របស់​បុគ្គល​ឈ្មោះ​លឹ​ម​ស្រ៊ុ​ន​ផេង​នេះ​នៅ​កន្លែង​លើក​ដាក់​ឈើ​បាត់​ទៅ​ហើយដោយ​សារ​តែ​ថ្នាក់លើ​ចូល​ទៅ​ទាន់​ជា​បន្តបន្ទាប់​ទើប​គេ​មិន​មាន​ឱកាស​បើករថយន្ត​គេច​ចេញ​បាន​ក៏​ភាស​យក​រួច​តែ​ខ្លួន​ទៅ​។ ​ អ្វី​ដែល​ធ្វើ​ឲ្យ​មហា​ជន​​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​បទល្មើស​ព្រៃ​នៅ​តែ​កើត​មាន​ហូរហែ​តែ​គេ​មិន​ដែល​ឃើញ​អស់លោក​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ធ្វើការ​បង្ក្រាប​សោះឡើយ ។

​មជ្ឈដ្ឋាន​មហាជន​បាន​លើក​ឡើង​ផង​ដែរ​ថា វា​ពិតជា​រឿង​ដែល​គួរ​អោយ​ខ្មាស់​អៀន​បំផុត​នៅ​ពេល​ដែល​សមត្ថកិច្ច ដែល​មិនមែន​ជា​ជំនាញ បង្ក្រាប​បទល្មើស​បាន​ហើយ បែរជា​ប្រគល់​អោយ​ជំនាញ​ចាត់ការ​ទៅ​វិញ​។​

អ្វី​ដែល​រិ​ត​តែ​គួរ​អោយ​ខ្មាស់​អៀន​បំផុត​នោះ​គឺ​នៅ​ពេល​ដែល​អាជ្ញាធរ​មូលដ្ឋាន​បង្ក្រាប​បទល្មើស​ដេក​យាម​តាំងពី​យប់ រហូត​ដល់​ភ្លឺ​ទើប​ឃើញ​អស់លោក​មន្ត្រី​ឡេមឡឺម​ទាំងនោះ​ស្លៀកពាក់​ខោអាវ​យ៉ាង​ស្អាតបាត​នាំ​គ្នា​ថតរូប ហើយ​ធ្វើ​របាយការណ៍​បង្អួត​ថ្នាក់លើ​ថា​ខ្លួន​ជា​ម្ចាស់​ករណី​ទៅ​វិញ​។

មហាជន​បាន​សំណូមពរ​ទៅ​ថ្នាក់លើ​ស្នើ​សុំ​អោយ​មានការ​ត្រួតពិនិត្យ​លក្ខណៈសម្បត្តិ​របស់​មន្ត្រី​ដែល​បាន​ចាត់តាំង អោយ​ចុះ​មក​បំពេញការងារ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​នេះ សូម​រក​មនុស្ស​ណា​ដែល​មាន ឆន្ទៈ និង​ឧត្តមគតិ​ខ្ពស់​ក្នុង​ការងារ ទើប​អាច​បង្ការ​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បាន​។​ បើ​បណ្តោយ​តាម​មន្ត្រី ដែល​ឈរជើង​រាល់​ថ្ងៃនេះ ច្បាស់​ណាស់​ដូច​ពាក្យ​ថា​”​ទន្សោង​គោព្រៃ​មិន​ខុស​ទេ​”​។

ព័ត៌មានពិស្តារបន្តនឹងមានផ្សាយជូននៅកាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ