ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ល្អ​ប្រព្រឹត្ត​ព្រម​ដោយ​កិច្ច​ទាំង​៩​ប្រការ

3 ឆ្នាំ មុន

កូនប្រុស​ស្រី​ទាំងឡាយ​ណា​ប្រព្រឹត្ត​ព្រម​ដោយ​កិច្ច​ទាំង​៩​បរិបូណ៌​ហើយ កូនប្រុស​ស្រី​ទាំង​ឡាយ​នោះ​នឹង​បាន​នាម​ថា​ជា​កូន​ល្អ គួរ​អ្នកផង​ចូល​មក​គប់​រក ។ កិច្ច​ទាំង​៩​នោះ​គឺៈ ១-​កូន​ត្រូវ​សម្លឹង​មើល​មនុស្ស​គ្រប់​គ្នា ដែល​បាន​ជួប​ដោយ​ក្រសែភ្នែក​ជា​មិត្ត​ ។ ២-​កូន​ត្រូវ​ចេះ​ញញឹម ឬ​មាន​ទឹកមុខ​ស្រស់ស្រាយ​ជាមួយ​មនុស្ស​ទាំងឡាយ​។…

កូនប្រុស​ស្រី​ទាំងឡាយ​ណា​ប្រព្រឹត្ត​ព្រម​ដោយ​កិច្ច​ទាំង​៩​បរិបូណ៌​ហើយ កូនប្រុស​ស្រី​ទាំង​ឡាយ​នោះ​នឹង​បាន​នាម​ថា​ជា​កូន​ល្អ គួរ​អ្នកផង​ចូល​មក​គប់​រក ។ កិច្ច​ទាំង​៩​នោះ​គឺៈ

១-​កូន​ត្រូវ​សម្លឹង​មើល​មនុស្ស​គ្រប់​គ្នា ដែល​បាន​ជួប​ដោយ​ក្រសែភ្នែក​ជា​មិត្ត​ ។

២-​កូន​ត្រូវ​ចេះ​ញញឹម ឬ​មាន​ទឹកមុខ​ស្រស់ស្រាយ​ជាមួយ​មនុស្ស​ទាំងឡាយ​។

៣-​កូន​ត្រូវ​ចេះ​សម្លឹង​មើល​ផ្នែក​ល្អ​របស់​មនុស្ស កូន​មិន​ត្រូវ​មាក់ងាយ​អ្នក​ណា​ឡើយ​។

៤-​កូន​ត្រូវ​ចេះ​គួរសម​ដោយ​របៀប​ល្អ​គ្រប់យ៉ាង​មាន ញញឹម​រក សំពះ ឱនក្បាល​បន្ទន់ខ្លួន​ជាដើម​ទៅ​តាម​ឋានៈ ។

៥-​កូន​ត្រូវ​ចេះ​ស្តាប់​អ្នក​ដទៃ​និយាយ កុំ​និយាយ​កាត់​ដោយ​ឥត​របៀប បើ​និយាយ ត្រូវ​ឱ្យ​មាន​ប្រយោជន៍ ។

៦-​កូន​ត្រូវ​ចេះ​ប្រើ​ពាក្យ​ទាំង​ពីរ​យ៉ាងនេះ ឱ្យ​ជា​ប្រចាំ គឺ​ពាក្យ​សូម​អរគុណ និង​ពាក្យ​សូម​អត់​ទោស ។

៧-​កូន​ត្រូវ​និយាយ​ដោយ​ពាក្យ​សុភាព ពីរោះ​ទាំង​ចំពោះ​មុខ​ទាំង​កំបាំង​មុខ​។​

៨-​កូន​ត្រូវ​ចេះ​ឱ្យ​កម្លាំងចិត្ត ដោយ​ពាក្យ​សរសើរ​ជាដើម​ដល់​មនុស្ស​ល្អ​។

៩-​កូន​ត្រូវ​យក​រឿង​ល្អ​ៗ ឬ​រឿង​អ្នក​ធ្វើ​ល្អ​មក​និយាយ​ក្នុង​ពេល​សន្ទនា​។

កិច្ច​ទាំង​អស់នេះ​នឹង​ធ្វើ​ឱ្យ​កូន​មាន​សិរី​សួស្តី ទទួល​បាន​ជោគជ័យ​ក្នុង​ដំណើរ​ជីវិត​ជាក់​ជា​មិន​ខាន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ