ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មាន់​រស់​700​ក្បាល និង​មនុស្ស​2​នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​៖ ​មាន់​រស់​ចំនួន​៧០០​ក្បាល​គ្មាន​ច្បាប់​ បាន​កម្លាំង​នគរបាល​អធិ ការ ដ្ឋាន​ ស្រុក​ស្វាយចេក ​ចាប់​ប្រគល់​ជូន​ពេទ្យសត្វ​នៅ​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០២០​។ លោក​វរសេនីយ៍ឯក…

ខេត្តបន្ទាយ​មាន​ជ័យ​៖ ​មាន់​រស់​ចំនួន​៧០០​ក្បាល​គ្មាន​ច្បាប់​ បាន​កម្លាំង​នគរបាល​អធិ ការ ដ្ឋាន​ ស្រុក​ស្វាយចេក ​ចាប់​ប្រគល់​ជូន​ពេទ្យសត្វ​នៅ​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០២០​។

លោក​វរសេនីយ៍ឯក ជា ឈ្លូ​ញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ប្រាប់​ថា ​ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ហើយ​កម្លាំង​នគរបាល​ស្រុក​ស្វាយចេក ​បាន​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​មាន់​រស់​ចំនួន​១០០​តា​ការ​ ស្មើ​មាន់​រស់​៧០០​ក្បាល ​និង​ម្ចាស់​អ្នកបើកបរ​ចំនួន​២​នាក់​ នៅ​វេលា​ម៉ោង​២៤.០០​នាទី​កាល​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០២០​នៅ​ក្នុងភូមិ​សា​ស្ត្រ ស្រុក​ស្វាយចេក​។

លោក​​បញ្ជាក់​ថា​ រថយន្ត​ដែល​ដឹក​មាន់​រស់​ម៉ាក់​នី​ស្សាន់ ពាក់​ស្លាក់​លេខ ខ​៥៧៩៦​ភព​២ និង​អ្នកបើកបរ​១-ឈ្មោះ ទឿ​ន សិទ្ធ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កូន​ក្អែក ឃុំ​មង្គល ស្រុក​មោង​ឫស្សី ខេត្តបាត់ដំបង ២-ឈ្មោះ នុំ ភ​ត្ត្រា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ជ្រាវ ឃុំ​ជ្រាវ ​ក្រុង​សៀមរាប ខេត្តសៀមរាប​។

លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ឫទ្ធិ ស្នងការ​ង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​៖​មាន់​រស់​ចំនួន​៧០០​ក្បាល​ម្ចាស់​និង​អ្នកបើកបរ​២​នាក់​ក្រោយ​ពេល​ឃាត់​សាកសួរ ប្រគល់​ជូន​មន្ត្រី​ការិយាល័យ​ផលិក​ម្ម​និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្ត​តាម​ច្បាប់​។

លោក​បាន​បញ្ជាក់​ថា​៖​ តាម​ចម្លើយ​ម្ចាស់ ​គឺ​មាន់រ​ស់ត្រូវ​បាន​ទិញ​ពី​ឈ្មួញ​ថៃ​ដឹក​មក​អោយ​តាម​បន្ទាត់​ព្រំដែន​ភូមិ​សា​ស្គ្រ​ស្រុក​ស្វាយចេក ហើយ​មាន់​រស់​នេះ​គ្មាន​ច្បាប់ បាន​ប្រគល់​ជូន​មន្ត្រី​ជំនាញ​ពេទ្យសត្វ​អនុវត្ត​តាម​ច្បាប់ ​៕​

អត្ថបទសរសេរ ដោយ