ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់ ៖ កុំ​ឃើញ​គ្រាប់​មីន​ហើយ​ប្រមូល​ទុក​ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​ភ្លាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​រាយការណ៍​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ពេល​ឃើញ​គ្រាប់​មីន​ដោយ​កុំ​ប្រមូល​ទុក ព្រោះ​ខ្លាច​ផ្ទុះ​ស្លាប់ ។ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា នៅ​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​រាយការណ៍​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ពេល​ឃើញ​គ្រាប់​មីន​ដោយ​កុំ​ប្រមូល​ទុក ព្រោះ​ខ្លាច​ផ្ទុះ​ស្លាប់ ។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ កក្កដា​ឆ្នាំ​២០២០ បាន​សរសេរ​លើ​បណ្តាញ​សង្គម ចំពោះ​ករណី​ពលរដ្ឋ​ម្នាក់​ប្រមូល​គ្រាប់​មីន​ទុក​មួយ​កន្លែង ។

លោក​សរសេរ​ថា ម្ចាស់​ចម្ការ ៖ ក្នុង​រូងឈើ​នេះ​ច្បាស់​ណាស់ មាន​តែ​គ្រាប់​មីន​ទេ គ្មាន​សត្វ​ពស់​ស្អី​ទេ​! ព្រោះ​រូប​ខ្ញុំ​ផ្ទាល់​ជា​អ្នក​រើស​គ្រាប់​មីន​មក​ទុក​ក្នុង​រូងឈើ​នេះ ព្រោះ​ខ្លាច​មនុស្ស​-​សត្វ​ដើរ​ជាន់​វា ! ។

មន្ត្រី​ស៊ី​ម៉ាក់ ៖ ហើយ​បង​រើស​គ្រាប់​មីន​ទាំងនេះ​មកពីណា​មក ? ម្ចាស់​ចម្ការ ៖ រើស​ពី​ក្នុង​ចម្ការ មួយ​ឆ្នាំ​ឃើញ​មួយ ឃើញ​២​អ​ញ្ចឹ​ង​ទៅ ! មន្ត្រី​ស៊ី​ម៉ាក់ ៖ ហើយ​បង​បាន​រាយការណ៍​ទៅ​ប៉ូលិស​មូលដ្ឋាន ឬទេ ? ម្ចាស់​ចម្ការ ៖ អត់​ផង អត់​ផ្ទុះ​ផង មិនដឹង​រាយការណ៍​ធ្វើ​ស្អី? មន្ត្រី​ស៊ី​ម៉ាក់ ៖ ចាំ​ផ្ទុះ​បាន​រាយការណ៍​ទៅ​ប៉ូលិស ឬ​អាជ្ញាធរ បង​ឯង​មិនដឹង​ស្លាប់ ឬ​រស់​ទេ​អ​ញ្ចឹ​ង​នោះ ?

ម្ចាស់​ចម្ការ ៖ ឃើញ​លើក​ក្រោយ ចាំ​ទៅ​រាយការណ៍ ! សុំ​យក​គ្រាប់​មីន​ទាំងនេះ​សិន​ទៅ​…… ខ្ញុំ​យល់​ហើយ​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ