ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​១​ក្រុម​ធាក់​ម៉ូតូ​យុវជន​២​នាក់​ដួល ផ្អើល​ឈុ​ល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញ​លុះដល់​ពាក់​កណ្តាលផ្លូវ​ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​ បាន​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​របស់​ពួក​គេ​បណ្តាលអោយ​ដួល​រង​របួស​និង​ខូចខាត​ម៉ូតូ​យ៉ាងដំណំ​។ ពេល​នោះ ​ក៏​ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​ បាន​មក​អះអាង​ថា​ បុរស​2​នាក់​ដែល​ត្រូវ​គេ​ធាក់​ឱ្យ​ដួល​នោះ​បាន​យក​ដុំ​ថ្ម​គប់​ផ្ទះ​គាត់​…

រាជធានីភ្នំពេញ ៖ យុវជន​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញ​លុះដល់​ពាក់​កណ្តាលផ្លូវ​ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​ បាន​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​របស់​ពួក​គេ​បណ្តាលអោយ​ដួល​រង​របួស​និង​ខូចខាត​ម៉ូតូ​យ៉ាងដំណំ​។ ពេល​នោះ ​ក៏​ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​ បាន​មក​អះអាង​ថា​ បុរស​2​នាក់​ដែល​ត្រូវ​គេ​ធាក់​ឱ្យ​ដួល​នោះ​បាន​យក​ដុំ​ថ្ម​គប់​ផ្ទះ​គាត់​ ដោយ​មិនដឹង​មូលហេតុ​។ ហេតុការណ៍​នេះ​ បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​នៅ​វេលា​ម៉ោង 9​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ទល់មុខ​ផ្សារ​សុ​វ​ណ្ណា​ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ2 ខណ្ឌមានជ័យ ។

តាម​សម្ដី​យុវជន​ពីរ​នាក់​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ទាំង​ពីរ​នាក់​បាន​ចេញពី​ធ្វើការ​នៅ​ម្ដុំ​បុរី​អ័​រ​គី​ដេ ដោយ​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ 2020 ធ្វើ​ដំណើរ​តាម​ផ្លូវ 271 ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​នៅ​ម្ដុំ​ផ្សារ​ច្បារ​អំពៅ លុះ​មក​ដល់​ចំណុច​កើតហេតុ ​ស្រាប់តែ​មាន​ពួក​ក្រុម​ជនសង្ស័យ​មួយ​ក្រុម បាន​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង បាន​មក​ធ្វើ​ជា​សកម្មភាព​ធាក់​ម៉ូតូ​របស់​ពួក​គេ​ទាំង​ពីរ​នាក់​បណ្ដាល​ឲ្យ​ដួល​ត្រឡប់ត្រឡិន​តែ​ម្ដង មិនតែប៉ុណ្ណោះ​ក្រុម​ជនសង្ស័យ​ទាំងនោះ​ក៏​បាន​យក​ដុំ​ថ្ម​វាយ​បំផ្លាញ​ម៉ូតូ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត និង​ធ្វើ​ឲ្យ​គាត់​ពីរ​នាក់​និង​រង​របួសរ​លាត់ដៃរ​លាត់ជើង​គួរសម​ផង​ដែរ ។

ប្រភព​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​វាយ​ពួក​គេ​ហើយ​ក្រុម​ជនសង្ស័យ​ទាំងនោះ ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​តែ​ម្ដង ហើយ​បន្តិច​ក្រោយមក​ក៏​ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​បាន​ចេញ​មុខ​និយាយ​អះអាង​ថា ពួក​គេ​ទាំង​ពីរ​នាក់​បាន​យក​ដុំ​ថ្ម​ចូល​ផ្ទះ​របស់​គាត់​ដោយ​មិនដឹង​មូលហេតុ​ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ក៏​ត្រូវ​មក​ដួល​ម៉ូតូ​កន្លែង​នេះ​តែ​ម្ដង ។

ក្នុង​ហេតុការណ៍​នេះ​ដែរ បន្តិច​ក្រោយមក​ក៏​មានការ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដូច​ជា​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ដើម្បី​សួរនាំ​ផង​ដែរ លុះ​សមត្ថកិច្ច​ទៅ​ដល់​ភាគី​ខាង​បុរស​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ត្រូវ​បាន​ជន​ទាំង 2 នាក់​នោះ​គប់​ផ្ទះ​ក៏​មិនដឹង​ផ្ដល់​អ្វី​ដែល​ហើយ​ក៏​បាន​ជិះ​ម៉ូតូ​កង់​បី​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់ ។

ក្រោយ​កើតហេតុ​ នៅ​សល់​តែ​បុរស​ពីរ​នាក់​ដែល​រង​របួស​ព្រមទាំង​ម៉ូតូ​ខូចខាត បាន​ទំនាក់ទំនង​ហៅ​បងប្អូន​សាច់ញាតិ​ឲ្យ​មក​ទទួល​ត្រឡប់​យក​ទៅ​ផ្ទះ​វិញ ។ ​លុះ​ព្រឹក​ទើប​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី 2 ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​រក​ជនសង្ស័យ​ដែល​បង្ក​ហិង្សា​មក​លើ​ពួក​គាត់​មក​ទទួលខុសត្រូវ​លើ​ករណី​នេះ ៕

អត្ថបទសរសេរ ដោយ