ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ុ​ង ចាន់​កណ្ណិកា ប្រែ​មុខមាត់​ថ្មី​ដែល​ខ្លាំង​លើស​ដើម ក្រោយ​បាត់​មុខ​ពី​វិ​ថី​សិល្បៈ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​តូច​ច្រឡឹង សំឡេង​ធ្ងន់​បាន​បាត់​មុខ​ពី​វិ​ថី​សិល្បៈ យ៉ុ​ង ចាន់​កណ្ណិកា កំពុង​ធ្វើ​អោយ​ជីវិត​ប្រកបដោយ​ភាព​ជោគជ័យ ក្រោយ​ពុះពារ​ជាមួយ​មុខរបរ​អន​ឡាញ​។ ពេល​នេះ ការ​នឿយហត់​ទាំង​យប់​ទាំង​ថ្ងៃ​របស់…

រាជធានី​ភ្នំពេញ ៖ តារា​តូច​ច្រឡឹង សំឡេង​ធ្ងន់​បាន​បាត់​មុខ​ពី​វិ​ថី​សិល្បៈ យ៉ុ​ង ចាន់​កណ្ណិកា កំពុង​ធ្វើ​អោយ​ជីវិត​ប្រកបដោយ​ភាព​ជោគជ័យ ក្រោយ​ពុះពារ​ជាមួយ​មុខរបរ​អន​ឡាញ​។ ពេល​នេះ ការ​នឿយហត់​ទាំង​យប់​ទាំង​ថ្ងៃ​របស់ យ៉ុ​ង ចាន់​កណ្ណិកា តប​វិល​មក​វិញ​នៅ​ភាព គាប់ប្រសើរ ដោយ​មាន​បន្សល់​បាន​ទីតាំង​រកស៊ី​យ៉ាង​រឹង​មាំ កាលី​ប​លំដាប់​យ៉ាង​ពិសេស​។

យ៉ុ​ង ចាន់​កណ្ណិកា មុន​ទទួល​បាន​ផ្លែផ្កា​ល្អ​នៅ​លើ​មុខរបរ​សព្វ​ថ្ងៃនេះ គឺ​នាង និង​ក្រុម​គ្រួសារ​សាច់​ញាតិ និង​ស្វាមី​ផង​នោះ បាន​រួម​សហការ​គ្នា​តស៊ូ​ណាស់​។ ពេល​ខ្លះ​ក៏​មាន​ឧបសគ្គ​ជាមួយ​មុខរបរ​លក់​អន​ឡាញ កាច់​កុង​គ្នា​។ យ៉ាងណា​នាង​បាន​ក្លាយជា​អ្នកជំនាញ ច្បាស់ការ​លើ​ប្រភេទ​ប្រើ​ផលិតផល​ដែល​មហាជន​ជឿ​ទុកចិត្ត​។

កណ្ណិកា ម្ចាស់​បទ «​វាចារ​ស្រីឡង់សេ​» ទើបតែ​បង្កើត​ហាង​រកស៊ី​ថ្មី​ៗ​នេះ ហើយ​ចុង​ក្រោយ​ត្រៀម​បើកហាង​អ៊ុតសក់ លក្ខណៈ​សាឡ​ន ដែល​នាង​ចេះ តាំងពី​នៅ​លីវ​។ តារា​មានកូន​១ តែ​ស្អាត​ជាង​មុន​នេះ បើ​និយាយ​ពី​សមត្ថភាព​រកស៊ី​វិញ គឺ​ឆ្នើម​មិនធម្មតា មិន​ចាញ់​រៀមច្បង​សិល្បៈ​មុន​ៗ ពូកែ​រកមុខ​របរ ស្ទើរតែ​ក្លាយជា​សេដ្ឋីនី​ទៅ​ហើយ​។

ពិនិត្យ​នៅ​លើ​គ្រឿង​ប្រដាប់​ដែល​នាង​ចំណាយ គឺ​មានការ​ប្រើប្រាស់​សាច់ប្រាក់​ច្រើន​ម៉ឺន​ដុល្លារ អាច​និយាយ​បាន​ថា កណ្ណិកា ពិតជា​ចេះ​សន្សំ​ទុកដាក់​។ រហូត​មក​ទល់​ពេល​នេះ យ៉ុ​ង ចាន់​កណ្ណិកា មិន​ទាន់​មាន​ពេលវេលា​វិល​មក​សិល្បៈ​ចម្រៀង ដែល​តស៊ូ​តាំងពី​កុមារ​វិញ​ទេ​។ ទំនង​ប្រហែលជា​លាឈប់​ទាំងស្រុង ក្រោយ​វិវត្តន៍​ជា​អ្នកលក់​អន​ឡាញ​ដ៏​ជោគជ័យ​។ ម្តងម្កាល នាង​ច្រៀង​លេង​ជាមួយ​ពេល​លក់​ផលិតផល ដោយ​ទឹកដម​សំឡេង នៅ​តែ​ក្រអួន​ក្រអៅ​ដដែល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ