ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បព្វជិត​ធ្ងន់​ដោយ​កិលេស​មិន​ឈ្មោះ​ថា​ជា​សមណៈ​ឡើយ

3 ឆ្នាំ មុន

បព្វជិត​ឥត​វត្តប្រតិបត្តិ និយាយ​ពាក្យ​ឡេះឡោះ​មិន​ត្រូវ​តាម​ធម៌​វិន័យ វក់វី​តែ​នឹង​ប​ច្ចេ​កវិទ្យា​ដ៏​ទំនើប មិនមានអភិសមាចារ គ្មានការសង្រួមឥន្ទ្រិយ ប្រព្រឹត្ត​ប្រាសចាក​កិច្ច​របស់​អ្នកបួស ជា​អ្នក​សម្បូណ៌​ដោយ​សេចក្ដី​ប្រាថ្នា លោភលន់​ចង់បាន​លាភសក្ការៈ ធ្ងន់​ដោយ​កិលេស​នឹង​ឈ្មោះ​ថា សមណៈ​ដូច​ម្ដេច​បាន…

បព្វជិត​ឥត​វត្តប្រតិបត្តិ និយាយ​ពាក្យ​ឡេះឡោះ​មិន​ត្រូវ​តាម​ធម៌​វិន័យ វក់វី​តែ​នឹង​ប​ច្ចេ​កវិទ្យា​ដ៏​ទំនើប មិនមានអភិសមាចារ គ្មានការសង្រួមឥន្ទ្រិយ ប្រព្រឹត្ត​ប្រាសចាក​កិច្ច​របស់​អ្នកបួស ជា​អ្នក​សម្បូណ៌​ដោយ​សេចក្ដី​ប្រាថ្នា លោភលន់​ចង់បាន​លាភសក្ការៈ ធ្ងន់​ដោយ​កិលេស​នឹង​ឈ្មោះ​ថា សមណៈ​ដូច​ម្ដេច​បាន ។

ឈ្មោះ​ថា​សមណៈ​ព្រោះ​លោក​មិន​បាន​ធ្វើ​ជីវិត​សត្វ​ឲ្យ​វិនាស មិន​បៀតបៀន​ដោយ​ដំបង​ឲ្យ​គេ​ដល់​នូវ​សេចក្ដី​លំបាក​ទាំង​ផ្លូវ​កាយ និង​ចិត្ត លោក​បាន​សម្លាប់កិលេស​ចោល​អស់ហើយ​គឺ​មិន​ធ្ងន់​ដោយ​កិលេស​ឡើយ និង​ជា​អ្នក​ប្រព្រឹត្ត​ស្ងប់រម្ងាប់​ចាក​សេចក្ដី​បៀតបៀន​ដូច​មាន​ពុទ្ធភាសិត​ថា៖

អ្នក​ដែល​រម្ងាប់​នូវ​បាប​ទាំងឡាយ​ឲ្យ​ស្ងប់​ទៅ​បាន​ទើប​តថាគត​ហៅ​ថា សមណៈ ដោយហេតុ​ដែល​គេ​ជា​អ្នក​ស្ងប់រម្ងាប់​នោះ​ឯង​។ ការ​ដែល​រម្ងាប់​នូវ​កិលេស​ឱ្យ​អស់ពី​ខន្ធ​សន្តាន​នេះឯង​ជា​លក្ខណៈ​សម្គាល់​របស់​សមណៈ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ