ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្សិលមិញ​នេះ តូ​ក្យូ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ច្រើន​មិន​ធ្លាប់​មាន​ក្នុង​មួយ​ថ្ងៃ

3 ឆ្នាំ មុន

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ បាន​និយាយ​ថា ទីក្រុង​តូ​ក្យូ បាន​កត់ត្រា​ករណី​ឆ្លង​កូ​វី​ដ​១០​ថ្មី​ចំនួន​២៨៦​ករណី កាលពី​ថ្ងៃ​ព្រហស្បតិ៍…

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ បាន​និយាយ​ថា ទីក្រុង​តូ​ក្យូ បាន​កត់ត្រា​ករណី​ឆ្លង​កូ​វី​ដ​១០​ថ្មី​ចំនួន​២៨៦​ករណី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៃ​ការ​ឆ្លង​មេរោគ​ប្រចាំ​ថ្ងៃ នៅ​ក្នុង​រដ្ឋធានី​ចាប់តាំងពី​មានការ​រាតត្បាត​មក​។ ចំនួន​នេះ​លើស​ពី​កំណត់​ត្រា​ប្រចាំ​ថ្ងៃ​ចុង​ក្រោយ​របស់​ខ្លួន ដែល​មាន​ចំនួន ២៤៣​ករណី​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ។

ក្រសួងសុខាភិបាល​ជប៉ុន បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​ជប៉ុន បាន​រក​ឃើញ​ករណី​​ឆ្លង​វីរុស​ថ្មី​ចំនួន ៤៥៣​ករណី​នៅ​ទូ​ទាំង​ប្រទេស កាលពី​ថ្ងៃ​ពុធ ដែល​ធ្វើ​ឱ្យ​មាន​ករណី​ឆ្លង​សរុប​ឡើង​ដល់ ២៣,៦០២​ករណី (២២,៨៩០​ករណី​នៅ​លើគោក និង ៧១២​ករណី នៅ​លើ​នាវា​ទេសចរណ៍ Diamond Princess)​។ ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​មាន​ចំនួន ៩៩៨​នាក់ (៩៨៥​នាក់​នៅ​លើគោក និង ១៣​នាក់​នៅ​លើ​នាវា​ទេសចរណ៍​)​។

អាណាខេត្ត​ចំនួន​ពីរ ក៏​បាន​កត់ត្រា​នូវ​ចំនួន​អ្នក​ឆ្លង​ខ្ពស់​បំផុត ចាប់តាំងពី​ការ​ដក​ចេញពី​ភាព​អាសន្ន​កាលពី​ថ្ងៃ​ទី​២៥ ឧសភា​។ ទីក្រុង​អូ​សា​កា ដែល​ជាទី​ក្រុង​ធំ​ទី​២ នៅ​ជប៉ុន​បាន​បញ្ជាក់​ថា មាន ៦៦​ករណី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​ខេត្ត​កា​ណា​ហ្គា​វ៉ា ជាប់​នឹង​ទីក្រុង​តូ​ក្យូ​បាន​កត់ត្រា ៤៨​ករណី កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ទីក្រុង​តូ​ក្យូ បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន ចំពោះ​ការ​ឆ្លង​កូ​វី​ដ​១៩ នៅ​ក្នុង​រដ្ឋធានី​ដល់​កម្រិត​ខ្ពស់​បំផុត​ត្រឹម​កម្រិត​បួន នៅ​ថ្ងៃ​ពុធ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ