ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! ​អធិរាជ​ស Real Madrid ​គ្រង​ជើងឯក La Liga រដូវ​កាល​នេះ

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រុម​អធិរាជ​ស Real Madrid បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ La Liga រដូវ​កាល​នេះ ជា​ផ្លូវការ…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រុម​អធិរាជ​ស Real Madrid បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ La Liga រដូវ​កាល​នេះ ជា​ផ្លូវការ បន្ទាប់​ពី​បាន​យកឈ្នះលើ​ក្រុមភ្ញៀវ Villarreal ដោយ​លទ្ធផល ២-១ ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​៣៧ កាលពីយប់​ម្សិលមិញ​។

ខ្សែប្រយុទ្ធបារាំង Karim Benzema ​បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់​សម្រាប់ជំនួប​នេះ ក្រោយ​សម្រេច​បាន​២​គ្រាប់​ម្នាក់ឯង ពោល​នៅ​ក្នុង​នាទី​២៩ និង​១​គ្រាប់​ទៀត​ដោយបាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​៧៧ មុន​ពេល​កីឡាករ Vicente Iborra របស់​ក្រុម​ភ្ញៀវ​​រកបាន​១​គ្រាប់​នៅ​នាទី​៨៣​។

ជ័យជម្នះ​នេះ ល្មមចប់សព្វគ្រប់​ឱ្យ​ក្រុម​របស់​លោក Zinedine Zidane គ្រង​ជើងឯក​លី​គរដូវកាលនេះ និងជា​លើក​ទី​៣៤ បើ​ទោះ​សល់ ១​ប្រកួត​ទៀត​ទើប​បញ្ចប់​លី​គ​ក៏​ដោយ​។ គិត​ត្រឹម​ស​ប្តា​ហ៍​ទី​៣៧ Real Madrid មាន ៨៦​ពិន្ទុ ខណៈ​ដែល​ក្រុម​គូប្រជែង​Barcelona ដែល​ចាញ់​ការ​ប្រកួត​យប់​ម្សិលមិញ​ទល់​នឹង​ក្រុម​ភ្ញៀវ Osasuna ឈរ​នៅ​លេខ​២​មាន ៧៩​ពិន្ទុ៕

https://www.youtube.com/watch?v=1mKdLlZuYu8