ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​វេជ្ជបណ្ឌិត​១០០​នាក់ វះកាត់​បំបែក​កូនភ្លោះ​ជាប់​គ្នា ដោយ​ជោគជ័យ នៅ​វៀតណាម

3 ឆ្នាំ មុន

ហូ​ជី​មិ​ញ ៖ ក្មេង​ស្រី​ភ្លោះ អាយុ​១៣​ខែ មានឈ្មោះ Truc Nhi (​ឬ​ស្សី​តូច​) និង​ម្នាក់​ទៀត Dieu…

ហូ​ជី​មិ​ញ ៖ ក្មេង​ស្រី​ភ្លោះ អាយុ​១៣​ខែ មានឈ្មោះ Truc Nhi (​ឬ​ស្សី​តូច​) និង​ម្នាក់​ទៀត Dieu Nhi (​វេទមន្ត​តូច​) ដែល​ជាប់​គ្នា​នៅ​ត្រង់​ត្រគាក ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​នៅ​ប្រទេស​វៀតណាម​១០០​នាក់ វះកាត់​បំបែក​ពី​គ្នា អស់​រយៈពេល​១២​ម៉ោង ដោយ​ជោគជ័យ នៅ​មន្ទីរពេទ្យ​កុមារ ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ។

ក្នុង​រយៈពេល​បី​ខែ​ទៀត ក្រុម​គ្រូពេទ្យ​នឹង​ព្យាបាល​ទារក បំពង់​រំលាយ​អាហារ និង​បំពង់​ទឹកនោម ក៏​ដូច​ជា​បិទ​អាង​ត្រគាក​នីមួយ​ៗ ។

ក្មេង​ស្រី​ទាំង​២​នាក់ ម្តាយ​សម្រាល​ដោយ​ការ​វះកាត់ នៅ​អាយុ​៣៣​ស​ប្តា​ហ៍ បន្ទាប់​ពី​គ្រូពេទ្យ ពិនិត្យ​ឃើញ​ថា ពួក​គេ​បាន​ជាប់​គ្នា​នៅ​អាង​ឆ្អឹងត្រគាក ។ ពួក​គេ​កង្វះ​អាហារូបត្ថម្ភ ហើយ​ត្រូវការ​មើលថែរ យ៉ាង​ដិត​ដល់​បន្ទាប់​ពី​កើតមក ។

នាយក​មន្ទីរពេទ្យ​លោក Truong Quang Dinh បាន​មាន​ប្រសាសន៍​ថា នេះ​អាច​ចាត់​ទុក​ថា ជា​ការ​វះកាត់​ប្រកបដោយ​ជោគជ័យ ហើយ​នេះ​គឺជា​ជំហាន​ជោគជ័យ​ដំបូង ។ យើង​នឹង​ផ្តោត​លើ​អ្វី​គ្រប់យ៉ាង ដើម្បី​ធានា​ថា នេះ​គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ ។

បុគ្គលិក​មន្ទីរពេទ្យ បាន​និយាយ​ថា កូនភ្លោះ ទម្ងន់ ៣៣​ផោន មាន​សុខភាព​ល្អ​ទេ បន្ទាប់​ពី​មិន​ទាន់​វះកាត់ ។

ក្នុង​ចំណោម​ក្រុម​វេជ្ជបណ្ឌិត​១០០​នាក់ មាន​វេជ្ជបណ្ឌិត​ចំនួន​៩​នាក់ គ្រោង​ធ្វើការ​វះកាត់​បំបែក​ខ្លួន ចាប់តាំងពី​កូនភ្លោះ​បាន​កើត​នៅ​ខែមិថុនា ឆ្នាំ​២០១៩ មក​ម្ល៉េះ ។

សាស្ត្រាចារ្យ Tran Dong A អាយុ​៧៩​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា “​ឱកាស​របស់​កុមារី គឺជា​សះស្បើយ​ពេញលេញ គឺ​ពិតជា​អរគុណ​ចំពោះ​បច្ចេកទេស និង​ឧបករណ៍​វះកាត់​ទំនើប​ៗ” ។

ទោះជា​យ៉ាងនេះ​ក្តី ក្រុម​វេជ្ជបណ្ឌិត​បាន​និយាយ​ថា ក្មេង​ស្រី​ទាំង​២ នឹង​ត្រូវការ​វះកាត់​បន្ថែម​ទៀត ដើម្បី​បញ្ចប់​ការ​បំបែក​ខ្លួន រួម​ទាំង​ការ​វះកាត់​កែ​សម្ផស្ស ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ