ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​វាយ​មនុស្ស​មិន​បាន វាយ​ម៉ូតូ​វិញ​ត្រូវ​នគរបាល​ឃាត់ខ្លួន

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​វាយ​បំផ្លិច បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​០៥…

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​វាយ​បំផ្លិច បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច នៅ​ចំណុច​ភូមិ ព្រែក​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល​។ ជន​រង​គ្រោះ​មានឈ្មោះ ស៊ឹ​ម សុផល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ធ្វើ​ផ្ទះ មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល​។ ជនសង្ស័យ​ឈ្មោះ ជឺ​ន រិ​ទ្ធី ហៅ​កៀន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នេសាទ មាន​ទីលំនៅ​ភូមិ ព្រែក​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល​។

នគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ជន​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម សុផល ភេទ​ប្រុស និង​ជនសង្ស័យ​ឈ្មោះ ជឺ​ន រិ​ទ្ធី ភេទ​ប្រុស ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​គ្នា រឿង​ជនសង្ស័យ​ឈ្មោះ ជឺ​ន រិ​ទ្ធី ខឹង និង​ចោទ​មក​លើ​ជន​រង​គ្រោះ​ឈ្មោះ ស៊ឹ​ម សុផល ធ្វើ​ជា​ជាង សំណង់ ដែល​ឪពុក​បង្កើត​របស់​ជនសង្ស័យ​បាន​ជួល​មក​ធ្វើ​ផ្ទះ​ឲ្យ​ជនសង្ស័យ​រស់នៅ​ថា ធ្វើ​មិន​ទាន់​រួច រាល់​។ នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ កណ្តាល 1AG-9743 ទៅ​ធ្វើ​ផ្ទះ​ឲ្យ​ឈ្មោះ ធា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ដោយ​បាន​ចត​ម៉ូតូ​របស់​ខ្លួន​ទុក​នៅ​ក្នុង​របង​មុខ​ផ្ទះ​របស់​ឈ្មោះ ធា នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​ជន​រង​គ្រោះ បាន​ទៅ​ធ្វើការ​ជា​ធម្មតា។

ចំណែក​ជនសង្ស័យ បាន​ត្រឡប់​មក​ពី​ផឹកស៊ី​វិញ មក​ដល់​ផ្ទះ​របស់​ខ្លួន​ក្នុង​ពេល​នោះ ជនសង្ស័យ​ឃើញ​ម៉ូតូ​របស់ ជន​រង​គ្រោះ​ចត​ទុក​នៅ​មុខ​ផ្ទះ​របស់​ឈ្មោះ ធា ដែល​ជាប់​របង​ព្រំ​ដី​គ្នា ខណៈ​ពេល​នោះ​ជនសង្ស័យ បាន​ទាញ​កាំបិត​ផ្គាក់ ដង​ដែក​ពី​ផ្ទះ​របស់​ខ្លួន ទៅ​កាប់​ម៉ូតូ​របស់​ជន​រង​គ្រោះ ចំ​ស្តុ​ប​ម៉ូតូ​ខាងក្រោយ បណ្តាល​ឲ្យ​បែក និង​កាប់​ចំនួន​០១​កាំបិត​ទៀត ចំ​ក្បាល​ម៉ូតូ បណ្តាល​ឲ្យ​បែក​ជ័រ​ក្បាល​ម៉ូតូ និង​កុង​ទ័​រ ស្រប​ពេល​នោះ​ដែរ ប្រពន្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ ម៉​ម សា​រួន អាយុ​២៨​ឆ្នាំ បាន​ចូល​ទៅ​សួរនាំ ភ្លាម​នោះ​ជនសង្ស័យ​បាន​កាន់​កាំបិត​ដើរ​សំដៅ​បម្រុង​កាប់​ទៅ​លើ​ឈ្មោះ ម៉​ម សា​រួន តែ​ត្រូវ​បាន​រត់គេច​ទាន់ រួច​ហើយ​ជនសង្ស័យ​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​របស់​ខ្លួន​បាត់​ទៅ។

ក្រោយមក ជន​រង​គ្រោះ បាន​មក​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​លើ​ជនសង្ស័យ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពញាឮ អំពី​ហេតុការណ៍​ខាងលើ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់ កន្លែង​កើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​ចាប់​យក​វត្ថុ​តាង​ខាងលើ បញ្ជូន​មក​អធិការដ្ឋាន នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ