ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Berbatov ហៅ​ឥរិយាបថ Bale ថា​ជា​ការ​មិន​គោរព​បំផុត​ចំពោះ​ក្លិប Real Madrid

3 ឆ្នាំ មុន

អន្តរជាតិ ៖ អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ប៊ុល​ហ្គា​រី Dimitar Berbatov ផ្តល់​ដំបូន្មាន​ដល់ Gareth Bale ថា​គួរតែ​ដល់​ពេលវេលា​ដើរ​ចេញពី​ក្រុម Real…

អន្តរជាតិ ៖ អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ប៊ុល​ហ្គា​រី Dimitar Berbatov ផ្តល់​ដំបូន្មាន​ដល់ Gareth Bale ថា​គួរតែ​ដល់​ពេលវេលា​ដើរ​ចេញពី​ក្រុម Real Madrid ហើយ បន្ទាប់​ពី​ខ្សែបម្រើ​ស្លាប​រូប​នេះ បាន​បញ្ចេញ​ឥរិយាបថ​ខ្វះ​ការ​គោរព​ចំពោះ​ក្រុម អំឡុង​ពេល Real Madrid ឈ្នះ​ក្រុម Alaves ២-០ កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ។

អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ប៊ុល​ហ្គា​រី Dimitar Berbatov

ខ្សែបម្រើ​ស្លាប​សញ្ជាតិ​វែ​ល​រូប​នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ Real Madrid ខឹងសម្បារ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​គេ​បាន​បង្ហាញ​អាកប្ប​ក​រិ​យា​មិន​ត្រឹមត្រូវ​នៅ​កៅអី​បម្រុង អំឡុង​ការ​ប្រកួត​កន្លង​ទៅ ដោយ​មាន​ទាំង​ការ​ធ្វើ​ពុត​ដេក​លក់ និង​យក​ក្រដាស​ធ្វើ​ជា​កែវឆ្លុះ​ថែម​ទៀត​ផង​។

ក្រោយ​ឃើញ​ឥរិយាបថ​បែប​នេះ Berbatov បាន​ថ្លែងប្រាប់​សារព័ត៌មាន Betfair ថា​«​ខ្ញុំ​សឹងតែ​មិន​ជឿ នៅ​ពេល​បានឃើញ​។ ខ្ញុំ​មិន​អាច​គាំទ្រ​ឥរិយាបថ​នេះ​ទេ​។ ព្រោះ​វា​មិន​មាន​ជំនាញ​វិជ្ជាជីវៈ និង​ខ្វះ​ការ​គោរព​យ៉ាង​ខ្លាំង​ដល់ Real Madrid ។

អតីត​សមាជិក​ក្រុម Spurs និង Man United វ័យ​៣៩​ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា « Madrid ចាំបាច់​ត្រូវ​តែ​រក​ដំណោះស្រាយ ។ វា​មិនល្អ​សម្រាប់​ទាំង Bale និង​ទាំង​ក្រុម​។ ហើយ​ដំណោះស្រាយ​តែ​មួយ​គត់​គឺ Bale ត្រូវ​តែ​ចាក​ចេញពី Real Madrid​។ ប្រសិនបើ​ខ្ញុំ​ជា​អ្នកគាំទ្រ Real Madrid ហើយ​បានឃើញ​កីឡាករ​ខ្លួន​មិន​គោរព​ក្រុម​ដូចនេះ ខ្ញុំ​ច្បាស់​ជា​ខឹងសម្បារ​យ៉ាង​ខ្លាំង​»​។

សូម​រំលឹក​ថា Bale បាន​ផ្លាស់​ពី​ក្រុម Spurs មក​ចូលរួម​ជាមួយ Real Madrid កាលពី​ឆ្នាំ​២០១៣ ដោយ​បាន​បង្ហាញខ្លួន​ចំនួន ២៥១​ប្រកួត​ស៊ុត​បញ្ចូល​ទី ១០៥​គ្រាប់ និង​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​មាន​ទាំង La Liga និង Champions League ផង​ដែរ​។ ប៉ុន្តែ​កីឡាករ​រូប​នេះ លែង​ក្លាយជា​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ក្រុម ចាប់តាំងពី​ការ​មក​ដល់​របស់​លោក Zinedine Zidane នៅ​ខែមីនា ឆ្នាំ​២០១៩​កន្លង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ