ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាការិនីម្នាក់​​ស្នើ​ឱ្យ​ចាប់​​អតីត​ប្រធាន​សហ​ព័ន្ធ​បាល់ទាត់​អា​ហ្វ​ហ្គា​នី​ស្ថាន ជុំវិញ​ករណី​បំពាន​ផ្លូវភេទ

3 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ កីឡាការិនី​បាល់ទាត់​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ពុធ ទី​១៥ បាន​អំពាវនាវ​ឱ្យ​មានការ​ចាប់ខ្លួន​អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Keramuddin Karim បន្ទាប់​ពី​មានការ​ហាមឃាត់​អស់​មួយ​ជីវិត​មិន​ឱ្យ​ពាក់ព័ន្ធ​បាល់ទាត់ ពី​បទ​បំពាន​ផ្លូវភេទ​ដ៏​គួរ​ឱ្យ​ស្អប់ខ្ពើម​។ សូម​រំលឹក​ថា​លោក…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ កីឡាការិនី​បាល់ទាត់​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​ពុធ ទី​១៥ បាន​អំពាវនាវ​ឱ្យ​មានការ​ចាប់ខ្លួន​អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក Keramuddin Karim បន្ទាប់​ពី​មានការ​ហាមឃាត់​អស់​មួយ​ជីវិត​មិន​ឱ្យ​ពាក់ព័ន្ធ​បាល់ទាត់ ពី​បទ​បំពាន​ផ្លូវភេទ​ដ៏​គួរ​ឱ្យ​ស្អប់ខ្ពើម​។

សូម​រំលឹក​ថា​លោក Karim កាលពី​ឆ្នាំ​មុន​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ពិរុទ្ធ​ពី​បទបំពាន​លើ​កីឡាការិនី​បាល់ទាត់​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ច្រើន​នាក់​ដោយ FIFA និង​រង​ការ​ដាក់​ទណ្ឌកម្ម​មិន​ឱ្យ​ពាក់ព័ន្ធ​បាល់ទាត់​អស់​មួយ​ជីវិត រួម​ជាមួយ​ការ​ពិន័យ​ជា​ប្រាក់​ចំនួន១​លាន​ដុល្លារ​ផង​ដែរ ។

តុលាការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា (CAS) កាលពី​ថ្ងៃ​អង្គារ​បាន​សម្រេច​តម្កល់​សាលក្រម​របស់ FIFA ដោយ​និយាយ​ថា​លោក Karim បាន​រំលោភសិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន និង​ធ្វើ​ឱ្យ​ខូចខាត​ដល់​សេចក្តី​ថ្លៃថ្នូរ​ផ្លូវចិត្ត និង​រាង​កាយ​របស់​កីឡាការិនី​វ័យក្មេង​។

លោក Karim ធ្លាប់​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ដោយ​ថា​ជា​ផ្នែក​មួយ​នៃ​ការ​ផ្សំ​គំនិត ត្រូវ​បាន​ដំណើរការ​ចាប់តាំងពី​អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ចេញ​ដីកាចាប់ខ្លួន​គាត់​កាលពី​ឆ្នាំ​មុន​។

ដោយឡែក​នាង Khalida Popal ដែល​ជា​អតីត​ប្រធាន​ក្រុមបាល់ទាត់​នារី​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង Karim បាន​អះអាង​ថា ខ្លួន​បាន​ប្រមូល​ភ័ស្តុតាង​ប្រឆាំង​នឹង​លោក Karim ពី​អតីត​មិត្ត​រួម​ក្រុម​ដែល​រួម​មាន​អំពើ​ហឹ​ង្សា​ផ្លូវភេទ​, ការ​គំរាម​​ដល់ជីវិត​ និង​ការ​ចាប់​បង្ខំសេពសន្ថវៈ​​ផង​ដែរ​។

អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​តែ​បន្ត​ស្វែងរក​លោក Karim ដែល​បច្ចុប្បន្ន​កំពុង​លាក់ខ្លួន ។ ខណៈ​ដែល​ការិយាល័យ​អគ្គមេធាវី​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​និយាយ​ថា ពួក​គេ​បាន​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់ ប៉ុន្តែ​ដោយសារ​តែ​អំណាច​របស់ Karim លោក​មិន​ដែល​ចេញ​មុខ​ចូលខ្លួន​ដើម្បី​ទទួល​ការ​សាកសួរ​ឡើយ​។ (​ដកស្រង់​ចេញពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ