ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​ចាប់ខ្លួន​បន្ទាប់ពី​បញ្ចេញ​កំហឹង​ជំនួស​កូន​​យក​កាំបិត​ឆូត​មុខ​ក្មេង​ស្រី​ម្នាក់​របួសធ្ងន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រា​រាជធានី​ភ្នំពេញ​ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​មួយ​រូប​ដែល​កាន់ជើង​កូន​ហួសហេតុ​រហូត​គិត​ខុស​ក្លាយជា​អ្នកទោស​ព្រហ្មទណ្ឌ​ត្រឹម​មួយ​ប៉​ប្រិច​ភ្នែក ដោយសារ​តែ​បាន​យក​កាំបិត​ឆូត​លើ​មុខ​ក្មេង​ស្រី​ម្នាក់​ដែល​មាន​ទំនាស់​ជាមួយ​កូន​របស់​ខ្លួន រហូត​រង​របួស​លើ​ផ្ទៃមុខ​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ទី ១៦ កក្កដា ឆ្នាំ​២០២០ ។ រឿងរ៉ាវ​ដែល​នាំ​ឲ្យ​ស្ត្រីជន​ដៃដល់​ឈ្មោះ…

រា​រាជធានី​ភ្នំពេញ​ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​មួយ​រូប​ដែល​កាន់ជើង​កូន​ហួសហេតុ​រហូត​គិត​ខុស​ក្លាយជា​អ្នកទោស​ព្រហ្មទណ្ឌ​ត្រឹម​មួយ​ប៉​ប្រិច​ភ្នែក ដោយសារ​តែ​បាន​យក​កាំបិត​ឆូត​លើ​មុខ​ក្មេង​ស្រី​ម្នាក់​ដែល​មាន​ទំនាស់​ជាមួយ​កូន​របស់​ខ្លួន រហូត​រង​របួស​លើ​ផ្ទៃមុខ​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ទី ១៦ កក្កដា ឆ្នាំ​២០២០ ។

រឿងរ៉ាវ​ដែល​នាំ​ឲ្យ​ស្ត្រីជន​ដៃដល់​ឈ្មោះ លីវ ប៊ុ​ន ធឿ​ន អាយុ​៤៣​ឆ្នាំ ធ្វើអំពើ​ល្មើស​នេះ​កើតឡើង ក្រោយ​ពី​កូន​របស់​ស្ត្រីជន​ដៃ បាន​មាន​ទំនាស់​ជាមួយ​និង​ក្មេង​ស្រី​ម្នាក់​ហើយ​ត្រូវ​បាន​ក្មេង​ស្រី (​ជន​រង​គ្រោះ​) នោះ​រើស​ដុំ​ថ្ម​គប់​បណ្ដាល​ឲ្យ​ត្រូវ​រង​របួស​បែក រយះ​ក្បាល​ដេរ​១​ថ្នេរ ។

ដោយសារ​តែ​គាត់​ខឹង​ខ្លាំង​ណាស់​ហើយ​គំ​គួ​ន​ក្មេង​ស្រី​ខាងលើ លុះ​២​ថ្ងៃ​ក្រោយមក​ខណៈ​ដែល​ក្មេង​ស្រី​រង​គ្រោះ​ដើរ​កាត់មុខ​ផ្ទះ​គាត់​បាន​កាន់​កាំបិត​ចូល​ទៅ​ចាប់​ក្មេង​ស្រី ពេល​នោះ​ក្មេង​រង​គ្រោះ​ស្រែកយំ​។ ភ្លាម​ៗ​នោះ​អ្នក​ជិតខាង​ឃើញ​ទាន់​នាំ​គ្នា​ស្រែក ទើប​គាត់​យក​កាំបិត​ឆូត​ចំ​មុខ ច្រមុះ ព្រមទាំង​ដៃ​និង​ក ក្មេង​ស្រី​រង​គ្រោះ​បណ្ដា​យ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​លើ​ផ្ទៃមុខ ។

បន្ទាប់​មក​ស្ត្រី​ដៃដល់​រូប​នេះ​បាន​រត់​ចូល​ក្នុងផ្ទះ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ចំនួន​២​ប៉ុស្តិ៍​សហ​ការណ៍​គ្នា​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​រួច​នាំ​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៦ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី ឈ្មោះ​លីវ ប៊ុ​ន ធឿ​ន បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ​៦ ផ្លូវ​លេខ​២៦ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ។ ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឡាស់​ម៉ា​វី លី​យ៉ា អាយុ​៥​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​២០ បុរី​ភព​ថ្មី​ឈូក​វ៉ា​២ ភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ នោះ​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​មុន​ពេល​កើតហេតុ​២​ថ្ងៃ កូនប្រុស​របស់​ស្ត្រី​ដែល​ជា​ជន​ដៃដល់​ខាងលើ​បាន​ឈ្លោះ​គ្នា​ជាមួយ​និង​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ ហើយ​បាន​រើស​ដុំ​ថ្ម​គប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ត្រូវ​ក្មេង​ស្រី​រង​គ្រោះ​គប់​ត្រូវ​ក្បាល​រង​របួស​បែក​រយះខណៈនោះ​ម្ដាយ​ក្មេង​ស្រី​ខាងលើ​ក៏​ជួយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ផង​ដែរ​ហើយ​ពេទ្យ​បាន​ដេរ​របួស​១ថ្នេរ​។

បន្ទាប់​មក​គាត់​ខឹង​ខ្លាំង​ណាស់ ​និង​គំ​គួ​ន​ក្មេង​ស្រី​យ៉ាង​ខ្លាំង លុះដល់​ថ្ងៃ​កើតហេតុ​ខណៈ​ដែល​ក្មេង​ស្រី​រង​គ្រោះ​ដើរ​លេង​កាត់មុខ​ផ្ទះ​គាត់ ស្ត្រី​ខាងលើ​ក៏​បាន​កាន់​កាំបិត​ស្ទុះ​ចូល​ទៅ​ចាប់​ក្រ​កៀក​ក្មេង​ស្រី​រង​គ្រោះ មិនដឹង​ថា​ប្រុង​ធ្វើ​អ្វី​នោះ​ទេ ។ ប៉ុន្តែ​ក្មេង​ស្រី​ស្រែកយំ​ហើយ​អ្នក​ជិតខាង​នាំ​គ្នា​ចេញ​មើល​និង​ស្រែ​កថា​ឲ្យ ទើប​ស្ត្រី​ដៃដល់​ឆូត​មុខ ច្រមុះ​ព្រមទាំង​ដៃ​និង​ក ក្មេង​ស្រី​រង​គ្រោះ​បណ្ដាល​ឲ្យ​ដាច់​រយះ​ហូរ​ឈាម​កក្លាក់ រួច​រត់​ចូល​ទៅ​សម្ងំ​នៅ​ក្នុងផ្ទះ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ក្មេង​ស្រី​រង​គ្រោះ​បានរ​ត់ទៅ​ផ្ទះ​ទាំង​ឈាម​ហូរ​ជោគ​មុខ​និង​ខ្លួនប្រាណ ចំណែក​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​និង​នគរបាល​ប៉ុស្តិ៍​កា​កាប​២ បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​និង​បាន​ឃាត់ខ្លួន​ស្ត្រី​ដែល​ជា​ជន​ដៃដល់​ខាងលើ​នាំ​ទៅ​ប៉ុស្តិ៍​សំរោង​ក្រោម​ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ឪពុក​ម្ដាយ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ