ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​ប្រមាណ​១ពាន់​នាក់​នាំ​គ្នា​ចេញពី​រោង​ចក្រ​​ទាម​​ទារ​ប្រាក់​ឈ្នួល បន្ទាប់​ពី​បិទ​​ទ្វារ​​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ កម្មករ​រោងចក្រ ថៃ យ៉ា ហ្គា​មេន អ៊ីន​ដាស​ស្ទ្រី…

ខេត្តកណ្តាល ៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ កម្មករ​រោងចក្រ ថៃ យ៉ា ហ្គា​មេន អ៊ីន​ដាស​ស្ទ្រី ខូ​អិ​ល​ធី​ឌី ប្រមាណ​១.០០០​នាក់ បាន​នាំ​គ្នា​ដង្ហែ​ជា​ក្បួន​ចេញពី​រោងចក្រ ស្ថិត​នៅ​ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​និង​ប្រាក់​អត្ថប្រយោជន៍​នានា​តាម​ការ​សន្យា បន្ទាប់​ពី​រោងចក្របាន​បិទទ្វារ​កាលពីដើម​ខែកក្កដា​នេះ ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តំណាង
ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន បាន​ទៅ​សម្រប​សម្រួល ជាមួយ​បងប្អូន​កម្មករ​កម្មការិនី​ទាំងនោះ​នៅ​សាលាស្រុក​ពញាឮ ។

ក្នុង​ការ​ជួប​ដោះស្រាយ​គ្នា​នេះ តំណាង​កម្មករ​រោងចក្រ​បាន​លើក​ឡើង​សំណូមពរ​ចំនួន​៤ ៖
១-​ប្រាក់​ឈ្នួល​ចុង​ក្រោយ​ដែល​មិន​ទាន់​បាន​បើក
២-​ប្រាក់​ជួស​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សល់
៣-​ប្រាក់​បំណាច់​រំឭក​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ និង
៤-​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​សម្រាប់​ជប់លៀង​លាគ្នា​ចំនួន​៣៥% នៃ​ប្រាក់ខែ​១៩០​ដុល្លារ ។

ក្រោយ​ពី​ការ​ជួប​ពិភាក្សា​គ្នា​រវាង​តំណាង​ក្រុមហ៊ុន​និង​កម្មករ និង​ដោយ​មានការ​សម្របសម្រួល
ពី​ឯកឧត្តម​អភិបាលខេត្ត បាន​ឯកភាព​គ្នា​ចំនួន​៥​ចំណុច ៖

១-​ភាគី​ក្រុមហ៊ុន​នឹង​បើកប្រាក់​ឈ្នួល​ចុង​ក្រោយ​ដែល​មិន​ទាន់​បាន​បើក​ជូន​ដល់​កម្មករ និ
យោ​ជិត​ទាំងអស់
២-​ភាគី​ក្រុមហ៊ុន​នឹង​បើកប្រាក់​ជួស​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅ​សល់
៣-​ភាគី​ក្រុមហ៊ុន​នឹង​បើកប្រាក់​បំណាច់​រំឭក​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​អ​តី​ភាព​ការងារ​ឆ្នាំ​២០២០

៤-​ភាគី​ក្រុមហ៊ុន​នឹង​ផ្តល់​ប្រាក់​សម្រាប់​ជប់លៀង​លាគ្នា​ចំនួន​៣៥% នៃ​ប្រាក់ខែ​គោល តាម​ការ​សន្យា​ជាមួយ​កម្មករនិយោជិត​កន្លង​មក និង
៥-​ក្រុមហ៊ុន​នឹង​បិទ​ផ្សាយ​បញ្ជី​បើកប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ និង​បើក​ផ្តល់​ជូន​កម្មករនិយោជិត​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។

មានការ​កត់​សម្គាល់ថា នេះ​ជា​សកម្មភាព​ដ៏ល្អ​មួយទៀត​របស់​ឯកឧត្តម​អភិបាលខេត្ត ដែល​បាន​ចេញ​មុខ​ដោះស្រាយ​រំលត់​អធិករណ៍​ដែល​កើតឡើង គឺ​លើក​ទី​១-​ដោះស្រាយ​ការ​តវ៉ា​របស់​អ្នក​ស្រុក​មុខកំពូល ដែល​បាន​ទាមទារ​ឱ្យ​ឈ្មួញ​រើ​ទីតាំង​លក់​ខ្សាច់​ចេញពី​មុខ​វត្ត និង​លើក​ទី​២ -​ករណី​​កម្មករ​តវ៉ា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ