ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ចូល​​ផ្សារ​រុង​ក្លឿ​ថយចុះ​ ខណៈ​​មន្ត្រីសង្ស័យបញ្ហា​មួយ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ចំនួន​រថយន្ត​ និង​អាជីវករ​ខ្មែរ​ចូល​ទៅ​ពិនិត្យ​ទំនិញ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​ហាក់​មានកា​រ​ថយ​ចុះ​ជា​បន្តបន្ទាប់​ សង្ស័យ​អាច​មក​ពី​ភាគី​ថៃ​ទាមទារ​ល​ក្ខ័ខ័ណ្ឌ​​ច្រើន​ពេក ​។ ​បើ​តាម​របាយការណ៍​របស់​គណៈកម្មការ​ទទួល​សំណើរ​អាជីវករ​ខ្មែរ​នៅ​ចំណុច​ស្ថានីយរថ​​ភ្លើង ស្ថិត​​ក្នុងភូមិ​​ប៉ោយប៉ែត ​សង្កាត់​ប៉ោយ​ប៉ែ​ត ​ដើម្បី​ចូល​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​រុង​ក្លឿ​ស្រុក​អារញ្ញ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ចំនួន​រថយន្ត​ និង​អាជីវករ​ខ្មែរ​ចូល​ទៅ​ពិនិត្យ​ទំនិញ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​ហាក់​មានកា​រ​ថយ​ចុះ​ជា​បន្តបន្ទាប់​ សង្ស័យ​អាច​មក​ពី​ភាគី​ថៃ​ទាមទារ​ល​ក្ខ័ខ័ណ្ឌ​​ច្រើន​ពេក ​។

​បើ​តាម​របាយការណ៍​របស់​គណៈកម្មការ​ទទួល​សំណើរ​អាជីវករ​ខ្មែរ​នៅ​ចំណុច​ស្ថានីយរថ​​ភ្លើង ស្ថិត​​ក្នុងភូមិ​​ប៉ោយប៉ែត ​សង្កាត់​ប៉ោយ​ប៉ែ​ត ​ដើម្បី​ចូល​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​រុង​ក្លឿ​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ​ បាន​​ឱ្យ​ដឹងថា​ អាជីវករ​ដែល​ចូល​ទៅ​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​រុង​ក្លឿ​មានការ​ថយ​ចុះ​ ។

​តាមរយៈ​​របាយការណ៍​​​ចំនួន​៣​ថ្ងៃ​សម្រាប់​អាជីវករ​ចូល​ទៅ​ពិនិត្យ​ទំនិញ​លើ​ដី​ថៃ​(​ផ្សារ​រុង​ក្លឿ​)​ខុស​គ្នា​ជា​បន្តបន្ទាប់​ ។ ​ជាក់ស្តែង​អាជីវករ​លក់ដូរ​នៅ​ផ្សារ​បេន​ចា​វ៉ា​ន់​ ដែល​បាន​ដាក់​ពាក្យ​ស្នើរ​សុំ​កាលពី​ថ្ងៃ​ទី​១៤ កក្កដា ​ហើយ​ត្រូវ​ចូល​ទៅ​ពិនិត្យ​ទំនិញ​កាលពី​ថ្ងៃ​ទី​១៥​ កក្កដា​២០២០​ មាន​ចំនួន​៦៨​នាក់​ រថយន្ត​ចម្រុះ​​ចំនួន​៣៩​គ្រឿង​ អាជីវករ​ដែល​ដាក់​ពាក្យសុំ​ពី​ថ្ងៃ​ទី​១៥​ ចូល​ថ្ងៃទី​១៦​ កក្កដា ​២០២០​ គឺ​ទៅ​ផ្សារ​រ៉ាត់​តាន់​ណា​ក់​ថាំ​ ចំនួន​៣៥​នាក់​រ ថយន្ត​១៨​គ្រឿង​ ដោយឡែក​អាជីវករ​ដែល​ដា​ក់​ពាក្យ​ថ្ងៃទី​១៦ នេះ​ត្រូវ​ចូល​ទៅ​ថ្ងៃ​ទី​១៧ កក្កដា ​គឺ​ទៅ​ផ្សារ​(​ដែ​ត​ថៃ​)​ ចំនួន​១៨​នាក់​ និង​​រថយន្ត​​ចំនួន​៩គ្រឿង​ ។​

ករណី​ថយ​ចុះ​ចំនួន​អាជីវករ​ចូល​ទៅ​ដី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​ បើ​ប្រភព​ពី​មន្ត្រី​និយាយ​ថា ​មក​ពី​ខាងភាគី​ថៃ​ទាមទារ​ល​ក្ខ័​ខណ្ឌ​​បន្ថែម​ដូច​ជា​តម្រូវ​ឲ្យ​រាល់​រថយន្ត​ត្រូវ​បង់​ធានា​រ៉ាប់រង​ (Insurance) ​១​ឆ្នាំ​៨០០​បាត​ ។ ​ដោយឡែក​អ្នក​ប្រើប្រាស់​រថយន្ត​គេ​ដើម្បី​ចូល​ទៅ​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​រុង​ក្លឿ​ត្រូវ​មាន​លិខិតបញ្ជាក់​ពី​ម្ចាស់​ដើម​ឲ្យ​បាន​ត្រឹមត្រូវ​ថែម​ទៀត​។

ទោះបីជា​​យ៉ាងណា​ក៍ដោយ​ កា​ធ្លាក់​ចុះ​ចំនួន​អាជីវករ​ចូល​ទៅ​ពិនិត្យ​ទំនិញ​នេះ​ មន្ត្រី​ខាងលើ​ថា​ ក៏​អាច​បណ្តាល​មក​ពី​ចំណុច​ផ្សារ​ខ្លះ​មាន​អាជីវករ​ខ្មែរ​លក់ដូរ​តិច​ផង​ដែរ​។​

អាជីវករ​ខ្មែរ​ដែល​ចូល​ទៅ​ពិនិត្យ​ទំនិញ​លើ​ទឹកដី​ថៃ​គឺ​ចូល​បាន​១​ថ្ងៃ​១០០​នាក់​ និង​រថយន្ត​៥០​គ្រឿង​ ហើយ​ការ​​ឆ្លង​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​ចាប់ផ្តើម​រៀង​រាល់​ម៉ោង​៨​ព្រឹក​ហើយ​ត្រូវ​ចេញ​មក​វិញ​ឲ្យ​អស់ម៉ោង​១​រសៀល​ ដោយ​គេ​អនុញ្ញាត​ឲ្យ​យក​ទំនិញ​ចេញ​មក​ដី​ខ្មែរ​វិញ​បាន​ តែ​មិន​អនុញ្ញាត​ឲ្យ​នៅ​លក់ដូរ​ឬ​ដឹក​ទំនិញ​ថ្មី​ទៅ​ផ្សារ​រុង​ក្លឿ​បន្ថែម​ឡើយ​។​

​តាម​ប្រភពព័ត៌មាន​ឱ្យ​ដឹង​​ថា ​អាជីវករ​ដែល​ចូល​ទៅ​ពិនិត្យ​ទំនិញ​តាម​តូប​នីមួយ​ៗ​ត្រូវ​គេ​ការពារ​យ៉ាង​តឹងរ៉ឹង​មិន​អាច​ដើរហើរ​ទៅ​កន្លែង​ផ្សេង​ៗ​ខុស​ពី​តូប​រៀងៗខ្លួន​ឡើយ​។​ ដ្បិត​ភាគី​ថៃ​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​ដឹក​ទំនិញ​មក​ដី​ខ្មែរ​វិញ​បាន ​តែ​អាជីវករ​ស្ទើរ​ទាំងអស់​មិន​បាន​ដឹក​ទំនិញ​ត្រឡប់​មកវិញ​នោះ​ទេ​ ត្រឹម​ដឹក​ទំនិញ​តិចតួច​តាម​រថយន្ត​តូច​ៗ​ផ្ទាល់​មក​ប្រើប្រាស់​តែ​ប​ណ្ណោះ​ ។​ អាជីវករ​ភាគច្រើន​សំណូមពរ​ចង់​ចូល​ទៅ​ពិនិត្យ​ទំនិញ​លើ​ដី​ថៃ​ដោយ​ប្រើប្រាស់​យានយន្ត​(​ម៉ូតូ​, ​រថយន្ត​)​ដូច​មុន​សម័យ​កូ​វីដ១៩​ ពោល​គឺ​ដូច​កាល​ពួក​គាត់​ចេញចូល​ទៅ​លក់ដូរ​ពី​មុន​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ