ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​កូន​! ឪពុក​ម្តាយ​ខំ​ដើរ​រក៣ថ្ងៃ​តែ​មិន​ឃើញ​សោះ លុះ​ពេល​ឃើញ​ផ្អើល​ឆោ​ឡោ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ចេញពីផ្ទះ​ទៅ​ឆក់​ត្រី​ខណៈ​ពេល​មេឃ​កំពុង​តែ​ភ្លៀងរលឹម​ស្រិច​ៗ​ធ្លាក់​ចុះ​មក ស្រាប់តែ​បាត់​រហូត​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ទេ លុះ​៣​ថ្ងៃ​ក្រោយមក ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​យុវជន​រូប​នេះ​បាន​បាត់បង់​ជីវិត​នៅ​ស្រះ​ទឹក​មួយ​កន្លែង​ក្នុង​ចម្ការ​ស្វាយ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ចេញពីផ្ទះ​ទៅ​ឆក់​ត្រី​ខណៈ​ពេល​មេឃ​កំពុង​តែ​ភ្លៀងរលឹម​ស្រិច​ៗ​ធ្លាក់​ចុះ​មក ស្រាប់តែ​បាត់​រហូត​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ទេ លុះ​៣​ថ្ងៃ​ក្រោយមក ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​យុវជន​រូប​នេះ​បាន​បាត់បង់​ជីវិត​នៅ​ស្រះ​ទឹក​មួយ​កន្លែង​ក្នុង​ចម្ការ​ស្វាយ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។

បើ​តាម​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ផល ផា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។ ចំណែក​វត្ថុ​តាង​ដែល​រក​ឃើញ​នៅ​ជាប់​នឹង​ខ្លួន​សព​ជន​រង​គ្រោះ​រួម​មាន ៖ អា​គុយ​ចំនួន​១​គ្រឿង​, ដង​ឆក់​ត្រី​១​គូ និង​អាំង​វែ​រ​ទ័​រ​១​គ្រឿង​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​១២ កក្កដា វេលា​ម៉ោង​៧​យប់ ខណៈ​មេឃ​កំពុង​តែ​មាន​ភ្លៀងរលឹម​ស្រិច​ៗ​ផង​នោះ ជន​រង​គ្រោ​បាន​សុំ​ម្តាយ​ថា ទៅ​ឆក់​ត្រី​នៅ​ក្នុង​ស្រះ រួច​ក៏​បាត់​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ទេ រីឯ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​វិញ​បាន​ដើរ​រក​ដែរ តែ​រក​មិនឃើញ​សោះ ។

ប្រភព​ដដែល​បន្ត​ថា លុះ​៣​ថ្ងៃ​ក្រោយមក នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ទើប​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ស្រះ​ត្រី​ទៅ​ហើយ ដោយ​ឃើញ​មាន​ស្ពាយ​អា​គុយ អាំង​វែ​រ​ទ័​រ និង​ដង​ឆក់​ត្រី​ជាប់​នឹង​ខ្លួន​ផង​ដែរ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ កម្លាំង​នគរបាល​ស្រុក​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់​ឃុំ ថ្នាក់​ភូមិ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទៅ​ពិនិត្យ រួច​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​បាត់បង់​ជីវិត​ដោយសារ​តែ​ឆក់​ត្រី បណ្ដាល​ឲ្យ​ឆក់​ខ្លួនឯង​ពិតប្រាកដ​មែន​។ បន្ទាប់​ពី​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​នគរបាល​ជំនាញ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ