ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធឃុបឃិតគ្នាលួចរថយន្ត ត្រូវបានម្ចាស់ដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន ! (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ មានហេតុការណ៍មួយបានកើតឡើងប្រមាណមួយខែកន្លងមកទើបបាន ទម្លាយចេញក្នុងនោះម្ចាស់ឡានបានសម្រេចប្រកាសអោយប៉ូលីសចាប់ខ្លួនជនបង្កហេតុ ២ នាក់ប្តីប្រពន្ធ ពីបទរំលោភសេចក្តីទុកចិត្ត ។ ជនសង្ស័យទាំង ២ បានប្រើល្បិចរហូតលួច…

រាជធានីភ្នំពេញ៖ មានហេតុការណ៍មួយបានកើតឡើងប្រមាណមួយខែកន្លងមកទើបបាន ទម្លាយចេញក្នុងនោះម្ចាស់ឡានបានសម្រេចប្រកាសអោយប៉ូលីសចាប់ខ្លួនជនបង្កហេតុ ២ នាក់ប្តីប្រពន្ធ ពីបទរំលោភសេចក្តីទុកចិត្ត ។ ជនសង្ស័យទាំង ២ បានប្រើល្បិចរហូតលួច យករថយន្តមួយគ្រឿងចេញទៅបាត់អស់ជាច្រើនថ្ងៃ ។

ជុំវិញរឿងរ៉ាវខាងលើភាគីពាក់ព័ន្ធបានរៀបចំឯកសារ ព្រមទាំង ប្រមូលភស្តុតាងផ្សេងៗ ដាក់បន្ទុកលើជនបង្ក ដើម្បីអោយមន្ត្រីសមត្ថកិច្ចវែកមុខ និងសាធារណៈជនបានជ្រាប ។ បើយោងទៅលើការរៀបរាប់អោយដឹងពីលោកស្រី ចាន់ ហ្សានី អាយុ ៤៦ឆ្នាំ មុខបរមន្ត្រី រាជការ ស្នាក់នៅផ្ទះលេខ ១២ ផ្លូវ ៥៥០ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ និងជាកូនស្រីរបស់លោក ចាន់ សាវុត មានអាយុ ៨៤ឆ្នាំ និងជាម្ចាស់រថយន្តដែល បាត់បានអោយដឹងថា រថយន្តម៉ាក TOYOTA Prado ពណ៌ស្លែ ផលិតឆ្នាំ ២០០៦ មាន ស្លាកលេខ ភ្នំពេញ 2C 8389 ត្រូវបានបុរសឈ្មោះ អុិត ផេងអាន ហៅប្រុស បាន ឃុបឃិតជាមួយភរិយាឈ្មោះ សុឹម កូឡា បាសហការគ្នាបោកប្រាស់យកឡានទៅ ។

This image has an empty alt attribute; its file name is 75f6adb96fbdc30ee81c0659268681d3.jpg

បច្ចុប្បន្នបុគ្គល អុិត ផេងអាន និងភរិយាឈ្មោះ សុឹម កូឡា រស់នៅផ្ទះជួលលេខ ៩០១ ម្តុំ ទួលសង្កែត្រូវបានអ្នកស្រីស្គាល់ ហើយក៏អនុញ្ញាតអោយមកធ្វើការក្នុងផ្ទះដើម្បីជួសជុល ផ្នែកខ្លះនៃគេហដ្ឋានរួចបានប្រគល់រថយន្តនោះសម្រាប់ទុកបំពេញការងារ និងធ្វើដំណើរ ទៅផ្ទះ ។ ព្រោះតែមានគំនិតមិនល្អក៏លេចសញ្ញាកើតចិត្តចង់បាន និងលួចរថយន្តនោះ ទៅលក់ ប៉ុន្តែមិនមានឯកសារគ្រប់គ្រាន់ទើបជនសង្ស័យត្រឡប់មក ធ្វើសកម្មភាពតាម គម្រោងដែលមាននៅក្នុងចិត្ត ។

នៅថ្ងៃទី ១៦ មិថុនា ឆ្នាំ ២០២០ ជនសង្ស័យបានខ្ចី រថយន្តនោះដោយប្រាប់ថា ខ្ចីទៅមើលប្រពន្ឋឈឺនៅមន្ទីរពេទ្យ ទៅបាត់ ២យប់ពីរថ្ងៃ ។ លុះឈានដល់ថ្ងៃទី១៨ មិថុនា ឆ្នាំ ២០២០ ជននេះក៏ត្រឡប់មកវិញដោយគិតថា យក រថយន្តមកសងម្ចាស់ផ្ទះវិញនាវេលាម៉ោងប្រមាណ ១រសៀលថ្ងៃដដែល ប៉ុន្តែដោយជន សង្ស័យរូបនេះមានចិត្តលោភលន់ ហើយដូចជាមានគម្រោងទុកជាមុនផង ព្រមទាំងយក មកជាមួយនូវឯកសារទិញ និងលក់ឡាន ក្នុងគោលបំណងដើម្បីអោយលោកឪពុករបស់ លោកស្រីម្ចាស់ផ្ទះ ដែលមានវ័យចាស់ជរា និងជំងឺប្រចាំកាយផ្តិតមេដៃលក់ទិញស្រប ច្បាប់ ។

ក្នុងថ្ងៃដដែលមុនជននេះបានត្រឡប់មកធ្វើសកម្មភាព ហើយបានចូលទៅជួប លោកឪពុកលោកស្រីដែលគាត់សម្រាកនៅក្នុងបន្ទប់ ។ រួចក៏មានសកម្មភាពបង្វិតបង្វំ ចាប់លោកឪពុកអោយផ្តិតមេដៃ ទាំងវ័យចាស់ជរាក្នុងបន្ទប់តែម្នាក់ឯង ដោយប្រើពាក្យ កុហក់ថាយកឡានទៅបង់ពន្ឋផ្លូវ ។ នៅទីបំផុតគោលការណ៍ដែលរៀបចំក្នុងគំនិតគិតទុក រួចផងនោះបានសម្រេច ក៏ប្រញាប់ប្រញាល់ចាកចេញពីផ្ទះកើតហេតុ ដោយមានរថយន្ត ខាងលើចតនៅខាងក្រៅយកទៅជាមួយអ្នកទិញនៅខាងក្រៅផ្ទះ ។

លោកស្រី ចាន់ ហ្សានី បានបន្តថា លោកស្រីសូមអំពាវនាវឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់តាម ចាប់ជនសង្ស័យទាំងពីររូប ក្នុងនោះផងដែរលោកស្រីក៏បានសំណូមពរដល់មហាជន បើ សិនជាបានឃើញជនសង្ស័យទាំងពីរអាចទំនាក់ទំនងមកកាន់លេខ 081 498 888 077 894 000 ដើម្បីឈានដល់ការចាប់ខ្លួនជនសង្ស័យ នោះលោកស្រីនឹងមានជូនជាសារគុណ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ