ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​​៣​នាក់​ត្រូវបាន​អាជ្ញាធរថៃ​​ដោះលែ​ងឱ្យ​​មាន​សេរីភាព​ឡើង​វិញ​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នកទោសខ្មែរ​​ចំនួន​​​៣​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​ឱ្យ​​មាន​សេរី​ភាព​ឡើង​វិញ ​និ​ង​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ កាល​ពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៥​ កក្កដា​ ​ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់…

ខេត្តឧត្តរមានជ័យ ៖ អ្នកទោសខ្មែរ​​ចំនួន​​​៣​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​ឱ្យ​​មាន​សេរី​ភាព​ឡើង​វិញ ​និ​ង​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​ កាល​ពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៥​ កក្កដា​ ​ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់ វែង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​ចំនួន​៣នាក់​ខាងលើ​ដែល​ត្រូវ​​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែ​ង​រួម​មាន ១-​ឈ្មោះ​ស៊ឺ​ម ហឿ​ន​ភេទ​ប្រុស ​អាយុ៤០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​៣ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ២-ឈ្មោះ​ចេ​ន នី​ន​ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ​និង​៣-​ឈ្មោះ​រុណ ឡូត ​ភេទ​ប្រុស​ អាយុ២៩​ឆ្នាំ​ រស់នៅ​ភូមិ​ចាត់តាំង ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ ។

អ្នកទាំង​​​​៣​នាក់​​នេះ​ត្រូវ​ក្រុម​ទាហាន​​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៦ ​វិច្ឆិកា ឆ្នាំ​២០១៨​ ដោយ​ចោ ទ​ប្រកាន់​ពី​បទ​កាប់​ឈើ​គ្រ​ញួ​ង​ក្នុង​ទឹកដី​ថៃ​ និង​បាន​ជាប់​ពន្ធនាគារ​​នៅ​ខេត្ត​អ៊ូ​ប៊ុ​ន​ ប្រទេស​ថៃ​។

មន្ត្រី​កម្ពុជា​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​ទាំង​៣​នាក់​ដែល​បាន​ទទួល​ពី​ក្រុម​អាជ្ញាធរ​ថៃ​នោះ​ សមត្ត​កិច្ច​បាន​ធ្វើការ​អប់រំ និ​ង​ឱ្យធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ធ្វើ​ដំណើរ​ឆ្ល​​ង​ដែន​ដោយ​ខុសច្បាប់​ជា​បន្ត​ទៀត ក្រោយ​ពី​ធ្វើការ​អប់រំ​រួច ​សមត្ត​កិច្ច​បាន​​អនុ​ញ្ញាត​​ឱ្យ​​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារវិញ​​នៅ​ក្នុង​ថ្ងៃ​ដដែល​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ