ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​តៃវ៉ាន់​ធ្វើ​សមយុទ្ធ​បា.ញ់​គ្រាប់​ពិត​ ដូច​ការ​វាយ​រុញច្រាន​ការ​លុកលុយ​មួយ

3 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ កងទ័ពជើងគោក ជើង​ទឹក​និង​ជើង​អាកាស​តៃវ៉ាន់ បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​១៦​ កក្កដា នូវ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ធ្វើ​ត្រាប់​ដូច​ការ​វាយ​រុញច្រាន​ការ​លុកលុយ​មួយ ដោយ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​TSAI ING WEN​ថ្លែង​ថា…

កោះ​តៃវ៉ាន់ ៖ កងទ័ពជើងគោក ជើង​ទឹក​និង​ជើង​អាកាស​តៃវ៉ាន់ បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​១៦​ កក្កដា នូវ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ធ្វើ​ត្រាប់​ដូច​ការ​វាយ​រុញច្រាន​ការ​លុកលុយ​មួយ ដោយ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​TSAI ING WEN​ថ្លែង​ថា បែប​នោះ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​តៃវ៉ាន់​ការពារ​ប្រជាធិបតេយ្យ​របស់​ខ្លួន​។

កង​យន្តហោះ​ប្រដេញ​ធុន​F-16​បាន​ធ្វើ​ត្រាប់​វាយឆ្មក់ ចំណែក​កងរថក្រោះ​វាយលុក​បាន​បាញ់​គ្រាប់​រ៉ុក្កែត ដើម្បី​កម្ទេច​បណ្ដា​គោលដៅ ដែល​មាននៅ​មាត់ច្រាំង​សមុទ្រ​។ កង​ទាហាន​ចំនួន​ប្រមាណ​ជា​៨.០០០​នាក់ បាន​ចូលរួម​ក្នុង​សមយុទ្ធ​ប្រចាំឆ្នាំ​នោះ ដែល​រៀបចំ​ធ្វើ​ឡើង នៅ​តំបន់​ឆ្នេរ​សមុទ្រ ស្ថិត​នៅ​ជិត​TAICHUNG​ភាគ​កណ្ដាល​កោះ​តៃវ៉ាន់​។

លោកស្រី​TSAI ING WEN​បាន​ចាត់​ទុក​ការ​ធ្វើ​ទំនើប​កម្ម​កងទ័ព​ជា​អាទិភាព​មួយ​។ តៃវ៉ាន់​បាន​លាតត្រដាង​កាលពី​ឆ្នាំទៅ​មិ​ញ នូវ​ការ​បង្កើន​ថវិកា​ការពារ​ដ៏​ច្រើន​មួយ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​១០​ឆ្នាំ​មក​ហើយ​។

ចិន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន ហើយ​ពុំ​បដិសេធ​ពី​ការ​ប្រើ​កម្លាំង​ដើម្បី​ឲ្យ​តៃវ៉ាន់​ដើរ​តាម​គន្លង​របស់​ខ្លួន​។ ចិន​បាន​បង្កើន​សមយុទ្ធ​យោធា​នៅ​ជិត​កោះ​តៃវ៉ាន់ ចាប់តាំងពី​លោកស្រី​TSAI ING WEN​ជាប់​ឆ្នោត​ជា​ថ្មី​មក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ