ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី​ខេត្តកំពង់​ចាមចូលកាន់​តំណែង​​

3 ឆ្នាំ មុន
  • កំពង់ចាម

​ខេត្ត​​កំពង់ចាម​ ៖ ដោយសារ​តែ​មើលឃើញ​ស្នាដៃ​ល្អ​របស់​អនុប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ពី​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​ដូច​ជា​ក្រសួង ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ជំនួស​ប្រធាន​ចាស់​ចូល​និវត្តន៍​ ។ ​ពិធី​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា​ ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលា…

​ខេត្ត​​កំពង់ចាម​ ៖ ដោយសារ​តែ​មើលឃើញ​ស្នាដៃ​ល្អ​របស់​អនុប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម ពី​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​ដូច​ជា​ក្រសួង ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ជំនួស​ប្រធាន​ចាស់​ចូល​និវត្តន៍​ ។

​ពិធី​ខាងលើ​​នេះ​បាន​ធ្វើ​ឡើង​​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា​ ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលា ខេត្ត​ ក្រោម​អធិបតី​ភាព​​លោក​​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​និង​មានការ​ចូលរួម​ពី​​​លោក​​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​​លោក​​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ​ព្រមទាំង​ប្រធាន​មន្ទីរ ​និង​ស្ថាប័ន​នានា​ជុំវិញ​ខេត្ត​ផង​ដែរ​។

លោកស្រី សម ផល្លា ប្រធាន​មន្ទីរ​ព័ត៌មានថ្មី បាន​ឡើង​ប្តេជ្ញា​ចិត្ត​​ថា ១-​ប្ដេជ្ញា​គោរព​បាវ​វចនា ជាតិ សាសនា ព្រះមហាក្សត្រ ២-​ប្ដេជ្ញា​គោរព​និង​អនុវត្ត​ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​គោរព​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ​ដ៏​ខ្ពង់ខ្ពស់ ៣-​ប្ដេជ្ញា​គោរព​អនុវត្ត​ផែនការ​នូវ​គោលការណ៍​របស់​ក្រសួង​ព័ត៌មាន​និង​រដ្ឋបាល​ខេត្ត​ឲ្យ​ទទួល​បាន​ជោគជ័យ
​និង​៤-​ខិតខំ​ថែរក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​ដឹកនាំ​អនុវត្ត​ភារកិច្ច​របស់​មន្ទីរ​ដែល​ក្រសួង​បាន​ប្រគល់​ឱ្យ​។

​នា​ឱកាស​នោះ​ដែរ ​លោក​ ខៀវ កា​ញា​រី​ទ្ធ បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន​មន្ទីរ​ព័ត៌មាន​ថ្មី ឲ្យធ្វើ​ការ ដឹកនាំ​ប្រកបដោយ​ភាព​យុត្តិធម៌ និង​ត្រូវ​មាន​ការ​ប្រជុំ​ជា​រៀង​រាល់​ព្រឹក ដើម្បី​ប្រមូល​រាល់ ទិន្នន័យ​សកម្មភាព និង​ហេតុការណ៍​ផ្សេង​ៗ ដើ​ម្បី​រាយការណ៍​ទៅ​ដល់​ថ្នាក់ដឹកនាំ និង​ធ្វើ ការ​ផ្សព្វផ្សាយ​ទៅ​ដល់​មហាជន ។

​លោក​ អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក៏​បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ថ្មី​ឲ្យ​មាន​​ការ​ ខិតខំ​ពង្រឹង​សមត្ថភាព​វិវត្តន៍ តាម​សម័យ​កាល​ជឿនលឿន ហើយ​ទាមទារ​ឲ្យ​មាន​ការតាំង​ចិត្ត​មុតមាំ​ក្នុង​ការ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ជា​ពិសេស​ត្រូវ​ខិតខំ​គ្រប់គ្រង​ និងតាម​ដាន​ព័ត៌មាន ដើ​ម្បី​ធ្វើ​ការ​ប្រឆាំង​រាល់​ព័ត៌មាន​ក្លែងក្លាយ ហើយ​ត្រូវ​ខិតខំ​ផលិតព័ត៌មាន បទ​យកការណ៍ ដើ​ម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ ព្រមទាំង​ត្រូវ​ខិតខំ​ថែរក្សា​សមិ​ទ្ធផល​ដែល​មាន​ស្រាប់​ របស់​មន្ទីរ​ព៌​ត័​មាន​ខេត្ត​ និង​អភិវឌ្ឍន៍​អោយ​កាន់តែ​ល្អ​តាម​សម័យ​​ឌីជីថល​លឿន​រហ័ស​ទុកចិត្ត​ ៕ (​​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ