ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជបណ្ឌិត្យសភាកម្ពុជា ស្រាវជ្រាវ​អតីត​រាជធានី​នៅ​កំពង់ធំ និង​សៀមរាប

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តកំពង់ធំ ៖​កាលពី​ពេល ថ្មី​ៗ​កន្លង​មក រាជបណ្ឌិត្យសភាកម្ពុជា បាន​ស្រាវជ្រាវ​ដល់ទី​តាំង​អតីត​រាជធានី​ខ្មែរ សំខាន់​ៗ​នៅ​ក្នុង​ទឹកដី​នៃ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប ។ គោលបំណង​នៃ​ការ​ស្រាវ​ជ្រាវ​គឺ​ដើម្បី​សិក្សា​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើង​វិញ ក៏​ដូច​ជា​ប្រមូល​ព័ត៌មាន…

ខេត្តកំពង់ធំ ៖​កាលពី​ពេល ថ្មី​ៗ​កន្លង​មក រាជបណ្ឌិត្យសភាកម្ពុជា បាន​ស្រាវជ្រាវ​ដល់ទី​តាំង​អតីត​រាជធានី​ខ្មែរ សំខាន់​ៗ​នៅ​ក្នុង​ទឹកដី​នៃ​ខេត្តកំពង់ធំ និង​ខេត្តសៀមរាប ។ គោលបំណង​នៃ​ការ​ស្រាវ​ជ្រាវ​គឺ​ដើម្បី​សិក្សា​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើង​វិញ ក៏​ដូច​ជា​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ ថ្មី​ៗ​បន្ថែម សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​និង​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​ស្តី​ពី​«​ប្រវត្តិ​អតីត​រាជធានី​និង​ទីក្រុង​បុរាណ​នៃ​អាណាចក្រ​ខ្មែរ​»​។

ឯកឧត្តម​បណ្ឌិត​ជូ ច័ន្ទ​ដា​រី អគ្គលេខាធិការ​រង​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ដឹកនាំ​សមាជិក​ស្រាវជ្រាវ គឺ​លោក​បណ្ឌិត ហេង ហុ​ក​វេន លោក​សាន សុ​រាវ​និ​ត លោក​ហៀ​ង លាង​ហុង និង​លោក​ហូត រ៉ា ។

យោង​តាម​ការ​ផ្សាយ​របស់​ផេ​ក​រាជ​បណ្ឌិតសភា​កម្ពុជា​ឲ្យ​ដឹង​ថា ក្រុម​ស្រាវជ្រាវ​គម្រោង​បាន​ចុះ​សិក្សា​ដល់ទី​តាំង​អតីត​រាជធានី​ខ្មែរ​បុរាណ ដូច​ខាងក្រោម​៖

១.​រាជធានី​ឦសាន​បុ​រៈ កសាង​ក្នុង​រាជ្យ​ព្រះបាទ​ឥ​សាន​វរ្ម័ន​ទី​១ នា​ពាក់កណ្តាល​ទី​១ នៃ​សតវត្ស​ទី​៧ (​គ​.​ស​. ៦១៦ ដល់​៦៣៧) ដែល​សព្វថ្ងៃ​ស្ថិត​ក្នុងស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។ ភាព​ល្បីល្បាញ​នៃ​អតីត​រាជធានី​ឦសាន​បុ​រៈ គឺ បណ្តុំ​នៃ​ប្រាសាទបុរាណ​ជា​ច្រើន​ដែល​សង់​ឡើង​អំពី​ឥដ្ឋ លើកលែងតែ​សមាសធាតុ​តុបតែង​លម្អ​ខ្លះ ដូច​ជា ផ្តែរ​ទ្វារ សសរ​ពេជ្រ មេ​ទ្វារ ជាដើម គឺ​ធ្វើ​អំពី​ថ្មភក់។ លក្ខណៈ​ពិសេស​នៃ​សិល្បៈ​និង​ស្ថាបត្យកម្ម​របស់​សំណង់​ប្រាសាទ​ក្នុង​សម័យកាល​នេះ ត្រូវ​បាន​គេ​ចាត់ទុកជា​រចនាបថ​សិល្បៈ​ខ្មែរ ហៅ​ថា «​រចនាបថ​សំបូរ​ព្រៃ​គុក​»​។ ក្រុម​ប្រាសាទសំបូរព្រៃគុក ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ នៅ​ថ្ងៃ​ទី​៨ ខែកក្កដា គ​.​ស​.២០១៧ ។

២. រាជធានី​ហរិ​ហ​រា​ល័យ គឺជា​អតីត​រាជធានី​អង្គរ​ដ៏​ធំ​ដំបូង​គេ​នៃ​អាណាចក្រ​អង្គរ ដែល​កសាង​ឡើង​ក្នុង​រាជ​ព្រះបាទ ជ័យ​វរ្ម័ន​ទី​២ នា​ដើម​សតវត្ស​ទី​៩ (​គ​.​ស​.៨០២ ដល់ ៨៥០) ។ អ្នក​ស្រាវ​ជ្រាវ​បាន​ចាត់​ទុក​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ជា​ក្សត្រ​ស្ថាបនិក​ទី​១​នៃ​អាណាចក្រ​អង្គរ ។ មាន​ព្រះរាជា​ចំនួន​៣​ព្រះ​អង្គ បាន​សោយរាជ្យ​ជា​បន្តបន្ទាប់​នៅ​រាជធានី​ហរិ​ហ​រា​ល័យ ក្រោយ​ការ​ចូល​ទីវ​ង្គ​តរបស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ គឺ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៣ (​គ​.​ស​.៨៥០ ដល់ ៨៧៧) ជា​ព្រះរាជ​បុត្រា​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ព្រះបាទ​ឥន្ទ្រ​វរ្ម័ន​ទី​១ (​គ​.​ស​.៨៧៧ ដល់ ៨៨៩) និង ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១ (​គ​.​ស​.៨៨៩ ដល់ ៩០០) ជា​បុត្រា​របស់​ព្រះបាទ​ឥន្ទ្រ​វរ្ម័ន​ទី​១ ។

៣.​រាជធានី​ម​ហេ​ន្ទ្រ​ប​ព៌​ត (​ភ្នំ​គូលែន​) ក្រោយ​ការ​កសាង​និង​រៀបចំ​រាជធានី​ហរិ​ហ​រា​ល័យ ដែល​ជា​មូលដ្ឋាន​នៃ​ការ​គ្រប់គ្រង​រដ្ឋ​បាន​រួចរាល់​ហើយ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ បាន​យាង​ទៅ​ប្រារព្ធ​ពិធី​ទេវ​រាជា​នៅ​លើ​ភ្នំ​គូលែន (​សិលាចារឹក​ស្តុក​កក់​ធំ K. ២៣៥ ចារឹក​ថា ម​ហេ​ន្ទ្រ​ប​វ៌​ត​) ។ ហើយ​ព្រះ​អង្គ​បាន​គង់នៅ​រាជធានី​ម​ហេ​ន្ទ្រ​ប​ព៌​ត​នេះ បន្ទាប់​មក​បាន​យាង​ត្រលប់​មក​គង់នៅ​រាជធានី​ហរិ​ហ​រា​ល័យ​វិញ ។ ក្នុង​រយៈពេល​ព្រះ​អង្គ​គង់នៅ​ម​ហេ​ន្ទ្រ​ប​ព៌​ត ព្រះ​អង្គ​បាន​កសាង​ព្រះរាជវាំង​សង់​អំពី​ឥដ្ឋ (​ដែល​អ្នក​ស្រាវជ្រាវ​ជាតិ​និង​អន្តរជាតិ​បាន​កំណាយ​រក​ឃើញ​ថ្មី​ៗ​កន្លង​ទៅ​) ព្រមទាំង​សង់​ប្រាសាទតូច​ធំ​ជា​ច្រើន​នៅ​រាយ​ប៉ាយ​គ្រប់​ទីកន្លែង​សំខាន់​ៗ​លើ​ខ្នងភ្នំ​គូលែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ