ប្រទេសជប៉ុន ៖ យោងតាមអភិបាលក្រុងតូក្យូលោកស្រីយូរីកូកូអ៊ីកេថា ក្រុងតូក្យូត្រូវបានដាក់នាថ្ងៃទី១៥ កក្កដា ក្នុងការប្រកាសអាសន្នខ្ពស់ ប្រឈមមុខនឹងការឆ្លងវីរុស COVID-19 មកពីមានការហក់ឡើង នៃចំនួនអ្នកឆ្លងប្រចាំថ្ងៃ។ ក្រុងតូក្យូកំពុងប្រឈមមុខនឹងសភាពការណ៍ធ្ងន់ធ្ងរមួយ។
ក្នុងសន្និសីទសារព័ត៌មានមួយលោកស្រីយូរីកូកូអ៊ីកេគូសបញ្ជាក់ថា យើងកំពុងស្ថិតក្នុងសភាពការណ៍ ដែលយើងត្រូវណែនាំដល់ពលរដ្ឋនិងដល់បណ្ដាសហគ្រាស។ លោកស្រីស្នើដល់ប្រជាជនឲ្យផ្អាករាល់ការដើរហើរមិនចាំបាច់។ អត្រានៃការឆ្លងវីរុសនៅក្រុងតូក្យូ ពេលនេះឈានដល់ការប្រកាសអាសន្នកម្រិតក្រហម ជាកម្រិតខ្ពស់បំផុត ក្នុងចំណោមកម្រិតទាំង៤។
ដោយផ្អែកលើការការវិភាគរបស់បណ្ដាអ្នកជំនាញការខាងសុខាភិបាលសាធារណៈ លោកស្រីអភិបាលក្រុងអះអាងថា ការឆ្លងមានលើសពីកម្រិតខ្ពស់ហើយ។ លោកស្រីសន្យាបង្កើនការធ្វើតេស្តលើប្រជាជន ដោយប្រើជាពិសេសសម្ភារដែលប្រើក្នុងបណ្ដាសកលវិទ្យាល័យ ។ តាមការកត់សម្គាល់របស់ខ្ញុំ ពេលនេះយើងកំពុងស្ថិតក្នុង សភាពការណ៍ធ្ងន់ធ្ងរមួយ។
ប្រឈមមុខការភ័យខ្លាចរលកទី២នៃការឆ្លងវីរុសចេញពីក្រុងតូក្យូ ការអំពាវនាវនានាត្រូវបានបង្កើន ក្នុងជួរពួកអ្នកប្រឆាំងនិងតាមបណ្ដាញសង្គម ទាមទារឲ្យរដ្ឋាភិបាលផ្អាកយុទ្ធនាការហៅGO TO TRAVEL ដើម្បីជម្រុញ ទេសចរណ៍ក្នុងស្រុក។
នៅក្រុងតូក្យូចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃ មានលើសពី២០០នាក់ ចាប់តាំងពី៤ថ្ងៃមកហើយជាមួយចំនួនអ្នកឆ្លងមានដល់២៤៣នាក់ កាលពីថ្ងៃទី១០កក្កដា។ ការធ្វើតេស្តលើបណ្ដានិយោជិតនៃហាងឌីស្កូនានា បានបង្ហាញជាពិសេសពីការកើនខ្ពស់នៃចំនួនអ្នកឆ្លង ក្នុងចំណោមយុវវ័យនិងមនុស្សមានអាយុខ្ទង់៣០ឆ្នាំ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ