ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ខូចខាតឆេះហាង«រ៉ូ​យ៉ា​ល់​កា​សា» អស់ខ្ទង់លាន​ដុល្លារ​ឯណោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​លក់​គ្រឿង​សង្ហា​រឹម​យីហោ រ៉ូ​យ៉ា​ល់​កា​សា បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​អស់ទាំង​ស្រុង ទោះបី​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​បន្តកន្ទុយ​គ្នា​បាញ់​ទឹក​ពន្លត់​អស់​១២០​ជើង​ក្តី ក៏​បាន​ធ្វើ​ឱ្យ​រង​របួស​ជនជាតិ​ចិន​ពីរ​នាក់​ប្តី​-​ប្រពន្ធ​ផង​ដែរ ។អគ្គិភ័យ​នេះ​បាន​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​អស់​រយៈពេល​ប្រមាណ​ជាង​២​ម៉ោង ដោយ​បាន​បំផ្លាញ​អស់​ហាង​លក់​គ្រឿងសង្ហារិម​ដ៏​ធំ​មួយ​កន្លែង ជា​ប្រភេទ​ផ្ទះថ្ម…

រាជធានី​ភ្នំពេញ ៖ ហាង​លក់​គ្រឿង​សង្ហា​រឹម​យីហោ រ៉ូ​យ៉ា​ល់​កា​សា បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​អស់ទាំង​ស្រុង ទោះបី​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​បន្តកន្ទុយ​គ្នា​បាញ់​ទឹក​ពន្លត់​អស់​១២០​ជើង​ក្តី ក៏​បាន​ធ្វើ​ឱ្យ​រង​របួស​ជនជាតិ​ចិន​ពីរ​នាក់​ប្តី​-​ប្រពន្ធ​ផង​ដែរ ។អគ្គិភ័យ​នេះ​បាន​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​អស់​រយៈពេល​ប្រមាណ​ជាង​២​ម៉ោង ដោយ​បាន​បំផ្លាញ​អស់​ហាង​លក់​គ្រឿងសង្ហារិម​ដ៏​ធំ​មួយ​កន្លែង ជា​ប្រភេទ​ផ្ទះថ្ម ប្រក់​ស័ង្កសី​៤​ល្វែង និង​មាន​រហូត​ទៅ​ដល់​កម្ពស់​៣​ជាន់ មាន​តាំង​លក់​សុទ្ធតែ​ជា តុ សា​ឡុ​ង គ្រែ ពូក រួម​ទាំង​គ្រឿង​តុបតែង​ផ្ទះ​ផ្សេង​ៗ​យ៉ាងច្រើន ណែនណាន់តាន់តាប់​ស្អេកស្កះ ។

ទំហំ​នៃ​ការ​ខូចខាត​បើ​គិត​ជា​ទឹកប្រាក់​អាច​ខាតបង់​អស់​រហូត​ទៅ​ដល់​ខ្ទង់លាន​ដុល្លារ​ឯណោះ ដោយ​គេ​សង្ស័យ​ថា អគ្គិភ័យ​នេះ​កើតឡើង ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី ។ មហន្តរាយ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ជា​ច្រើន​នាក់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ជិត​២០​គ្រឿង​ចុះ​មក​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។ ករណី​អគ្គិភ័យ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែកក្កដា​ម្សិលមិញ នៅ​ចំណុច​ហាង​លក់​គ្រឿងសង្ហារិម​យីហោ​រ៉ូ​យ៉ា​ល់​កា​សា «ROYAL CASA» ផ្ទះ​លេខ​៤០២ ABC មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ បឹង​កេងកង ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​ជនជាតិ​ចិន​ទាំង​២​នាក់​ប្តី​ប្រពន្ធ​គឺជា​បុគ្គលិក​បាន​រលាកភ្លើង​រង​របួស១-​ឈ្មោះ CHEN TING អាយុ​៣២​ឆ្នាំ ជា​ប្តី និង​ទី​២-​ឈ្មោះ LIN JUON អាយុ​៣១​ឆ្នាំ ជា​ប្រពន្ធ ស្នាក់​នៅ​ក្នុង​ហាង​លក់​គ្រឿងសង្ហារិម​នេះ​តែ​ម្តង ។

មុន​ពេល​កើតហេតុ នៅ​ក្នុង​ហាង​មាន​បុគ្គលិក​ជនជាតិ​ចិន​២​នាក់​ប្តី​-​ប្រពន្ធ បុគ្គលិក​នារី​ជា​ជនជាតិ​ខ្មែរ​ចំនួន​៣​នាក់ រួម​ទាំង​ស្ត្រី​ជា​អ្នក​អនាម័យ​ចំនួន​២​នាក់​ទៀត សរុប​៧​នាក់ ។ ពេល​នោះ​ស្រាប់តែ​មាន​អណ្តាតភ្លើង​ក្រហមច្រាល បាន​ឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែង​ខ្មៅ​ហុយ​ខ្មួលខ្មាញ់​ចេញពី​ជាន់​ទី​១​នៃ​អគារ ។

ភា្ល​ម​នោះ ទាំង​បុគ្គលិក​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ស្រ​វេរ​ស្រវារ​ស្ទុះ​រត់​ស្ទើរតែ​មិន​ទាន់​ជាមួយ​នារី​ៗ​បុគ្គលិក​ជា​ជនជាតិ​ខ្មែរ ចេញ​មក​ខាងក្រៅ​ហាង​និង​ស្រែក​ឆោឡោ​ឡើង​ឱ្យ​គេឯង​ជួយ ។ ភ្លាម​ៗ​នោះ​អ្នក​រស់នៅ​ក្បែរ​ខាង​ក៏​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ខ្លះ​ទាញ​ទុយោ​ទឹក​ទៅ​ជួយ​បាញ់​ពន្លត់​ដែរ​តែ​អណ្តាតភ្លើង ឆេះ​កាន់តែ​សន្ធោសន្ធៅ រាលដាល​ខ្លាំង​ទៅ​ៗ​មិន​អាច​ជួយ​ពន្លត់​បាន​ឡើយ ។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ពេល​ដែល​កំពុង​តែ​កើត​មាន​ចលាចល​ដោយ​សារ​អគ្គិភ័យ​កំពុង​តែ​ឆេះ​យ៉ាង​ខ្លាំង កម្លាំង​មូលដ្ឋាន​ជា​ច្រើន​នាក់​ក៏​បាន​ចុះ​មក​ដល់ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​បណ្តា​អង្គភាព ស្ថាប័ន និង​ក្រុមហ៊ុន ជា​ច្រើន​រហូត​ទៅ​ដល់​២៩​គ្រឿង ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​រយៈពេល​ប្រមាណ​ជា​២​ម៉ោង ទើប​ភ្លើង​រលត់​និង​មិន​បន្ត​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ដែល​នៅ​ក្បែរ​ខាង​បាន​ទេ ។

មន្ត្រី​ផ្នែក​ពន្លត់​អគ្គិភ័យ​បាន​បញ្ជាក់​ថា​ហាង​លក់​គ្រឿងសង្ហារិម​នេះ មាន​ម្ចាស់​ជា​ជនជាតិ​ចិន និង​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ បាន​ជួល​ផ្ទះ​៤​ល្វែង មាន​កម្ពស់​៣​ជាន់ ពី​ម្ចាស់​ជា​ជនជាតិ​ខ្មែរ ដើម្បី​បើក​លក់ តុ ទូ គ្រែ ពូក រួម​ទាំង​ឧបករណ៍​តុបតែង​យ៉ាងច្រើន​នៅ​គ្រប់​ជាន់​ទាំងអស់​ពេញ​ក្នុង​អគារ​ទាំង​៤​ល្វែង​និង​គ្រប់​ជាន់​តែ​ម្តង។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ភ្លើង​ឆេះ​នេះ​អាច​កើតឡើង ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី ទើប​បង្ក​ជា​អគ្គិភ័យ និង​ឆេះ​អស់ទាំង​ស្រុង​តែ​ម្តង ទាំង​តួ​អគារ និង​សម្ភារ​លក់ដូរ រួម​ទាំង​ទ្រព្យសម្បត្តិ​នៅ​ខាងក្នុង​នេះ​អស់​គ្មាន​សល់ ។ចំណែកឯ​ទំហំ​នៃ​ការ​ខូចខាត​បើ​គិត​ជា​ទឹកប្រាក់​ក៏​នៅ​មិន​ទាន់​ប៉ាន់​ប្រមាណ​ច្បាស់​ដែរ ដោយសារ​តែ​មិន​មាន​វត្តមាន​ម្ចាស់ ជា​ជនជាតិ​ចិន​នៅ​ទី​នេះ ។

ក្រោយ​ពេល​កើតហេតុ បុគ្គលិក​រង​គ្រោះជា​ជនជាតិ​ចិន​ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើការ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​នៅ​ក្បែរ​នោះ ដោយ​មាន​រថយន្ត ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​១៣​គ្រឿង ក្រសួងមហាផ្ទៃ​៤​គ្រឿង កោះ​ពេជ្រ​៥​គ្រឿង ទីក្រុង​ជ្រោយចង្វា​៦​គ្រឿង និង​របស់​ស្រា​បៀរ​កម្ពុជា​១​គ្រឿង សរុប​២៩​គ្រឿង ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ និង​ធ្វើ​ឱ្យ​ភ្លើង​រលត់​ទៅ​វិញ​បាន​នៅ​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ក្នុង​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ