ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់​ចង់​ឃើញ​អាជ្ញាធរ​ចាត់វិធានការ​ច្បាប់​ចំពោះ​អ្នក​ជួញដូរ និង​សម្លា.ប់សត្វ​សុ​ខន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ម៉ាក់​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ចំពោះ​អ្នក​ជួញដូរ និង​សម្លាប់សត្វ​សុនខ ឬ​ឆ្កែ ។…

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ម៉ាក់​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ចំពោះ​អ្នក​ជួញដូរ និង​សម្លាប់សត្វ​សុនខ ឬ​ឆ្កែ ។

លោក​ហេង រតនា បាន​សរសេរ​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី ១៥ ខែកក្កដា​ឆ្នាំ 2020 យ៉ាង​ដូច្នេះ​ថា ច្បាប់​ស្តី​ពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រង់​មាត្រា​ទី​១១២ ១១៣​និង​១១៥ បាន​កំរិត​ដាក់ទោស​ចំពោះ​អ្នក​ធ្វេ​ី​អាជីវកម្ម​សត្វ​ដោយ​គ្មាន​ការ​អនុញ្ញាតិ ។

លោក​បាន​បន្ត​ថា បេ​ី​សង្កេត​មេ​ី​ល​ការ​ជួញដូរ​សាច់សត្វ​សុនខ សត្វឃាត​សុនខ សុទ្ធតែ​គ្មាន​ច្បាប់​អនុញ្ញាតិ​នោះ​ទេ ដូចនេះ​វិធានការ​ច្បាប់​មិន​ត្រូវ​ព្រ​ងេ​ី​យក​ន្តេ​ី​យ​ចំពោះ​ភាព​អនាធិបតេយ្យ​លេ​ី​ការ​ជួញដូរ​សាច់​សុនខ និង​សត្វឃាត​សុនខ​ឡេ​ី​យ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ក៏​បាន​លើក​ឡើង​ថា ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​ស្ថាប័ន​ជំនាញ ហេ​ី​យ​ឃេ​ី​ញ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប​បាន​ចេញ​សេចក្តី​ប្រកាស​អនុវត្ត​មុ​ឺ​ង​ម៉ាត់​មាត្រា​ច្បាប់​នេះ ក្រោយ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ជំរុញ​ឱ្យ​ពង្រឹង​អនុវត្ត​ច្បាប់​នេះ ! បេ​ី​ពិនិត្យ​របាយការណ៍​នេះ​ឃេី​ញ​ថា ដឹង​ចលនា និង​ទីតាំង​ជួញដូរ​សាច់​សុនខ សត្វឃាត​សុនខ ស្ទេ​ី​រ​គ្រប់កន្លែង​! ។

លោក​បញ្ជាក់​ថា​« ខ្ញុំ​មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​យ៉ាង​ច្រេ​ី​ន​កុះករ​ក្នុង​ទូ​ទាំង​ប្រទេស ពិតជា​ចង់​ឃេ​ី​ញ​ក្រសួង និង​មន្ទីរ​កសិកម្ម​គ្រប់​ខេត្ត​/​រាជធានី​ទូ​ទាំង​ប្រទេស​ចាត់វិធានការ​អនុវត្ត​ច្បាប់​នេះ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​! ល្មម​ដល់​ពេលវេលា​រឹត​បន្តឹង​ច្បាប់​នេះ​ហេ​ី​យ ដេ​ី​ម្បី​លេ​ី​ក​កំពស់​វប្បធម៌ សីលធម៌ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខែ្ម​រ​យេ​ី​ង​! ខែ្ម​រអា​ច​ធ្វេ​ី​បាន ដោយ​មិន​បរិភោគ​សាច់​សុនខ ។

សូម​ជម្រាប​ថា រដ្ឋបាល​ខេត្តសៀមរាប កាលពី​ពេល​កន្លង​មកនេះ​បាន​សម្រេច​បិត​ទីតាំង​លក់​សាច់​ឆ្កែ និង​ទីតាំង​សម្រាប់​ឆ្កែ​ទាំងអស់​នៅ​ទូ​ទាំង​ខេត្តសៀមរាប​តែ​ម្ដង ។ ក្រោយ​ពី​សម្រេច​ទីតាំង​ប្រជាពលរដ្ឋ​ក៏​ដូច​ជា មហាជន​ព្រមទាំង​អង្គការ​សង្គម​ស៊ី​វិល​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​របស់​រដ្ឋបាល​ខេត្តសៀមរាប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ