ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ពេទ្យធ្មេញ​កាក់កប​ខ្លាំង ខណៈ​មនុស្ស​កាន់តែ​យល់​ដឹង​ពី​សម្រស់ និង​សុខភាព​មាត់​ធ្មេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ប្រទេស​កម្ពុជា​សន្ទុះ​នៃ​ការ​រក​សេវាកម្ម​សុខភាព​មាត់​ធ្មេញ​ហាក់​មានការ​កើនឡើង ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវវ័យ នា​ពេល​បច្ចុប្បន្ន​នេះ​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​សុខភាព​មាត់​ធ្មេញ ព្រោះតែ​វា​ជា​ចំណែក​មួយ​សំខាន់​ក្នុង​ការ​បង្កើន​សម្រស់​និង​សុខភាព​ជា​ទូទៅ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោកស្រី…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ប្រទេស​កម្ពុជា​សន្ទុះ​នៃ​ការ​រក​សេវាកម្ម​សុខភាព​មាត់​ធ្មេញ​ហាក់​មានការ​កើនឡើង ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​យុវវ័យ នា​ពេល​បច្ចុប្បន្ន​នេះ​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​សុខភាព​មាត់​ធ្មេញ ព្រោះតែ​វា​ជា​ចំណែក​មួយ​សំខាន់​ក្នុង​ការ​បង្កើន​សម្រស់​និង​សុខភាព​ជា​ទូទៅ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោកស្រី អេ​ង លី​គង់ ដែល​ជា​សហ​ស្ថាបនិក និង​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ។

លោកស្រី អេ​ង លី​គង់ ដែល​ជា​ទន្ត​បណ្ឌិត និង​ជា​នាយិការ​របស់​មន្ទីរ​ព្យាបាល​ធ្មេញ Master Care បានឱ្យ​ដឹង​ថា អ្នក​មក​រក​សេវាកម្ម​បញ្ហា​មាត់​ធ្មេញ​មាន​ច្រើន តាំងពី​លោកស្រី​បើក​អាជីវកម្ម​ដំបូង ដែល​ពេល​នោះ​មិនសូវ​មាន​ពេទ្យធ្មេញ ឬ​អ្នករៀន​ខាង​ផ្នែក​ពេទ្យធ្មេញ​នោះ​ទេ ។ បើ​ទោះបី​បច្ចុប្បន្ន​មាន​អ្នករៀន​ខាង​ពេទ្យធ្មេញ​ច្រើន​ក៏​ដោយ ប៉ុន្តែ​ក៏​មានការ​កើនឡើង​នៃ​អ្នក​មក​រក​សេវាកម្ម​នេះ​ដូច​គ្នា ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​នេះ​កាន់តែ​ពេញ​និយម ។

លោកស្រី អេ​ង លី​គង់ បាន​មាន​ប្រសាសន៍​ថា «​តម្រូវការ​សេវាកម្ម​មាត់​ធ្មេញ​តែងតែមាន​ខ្ពស់​បំផុត ។ តាំងពី​ខ្ញុំ​រៀន និង​ចេញ​ប្រកប​អាជីវកម្ម​មក មិនសូវ​មាន​អ្នករៀន​ក្តី គឺ​អ្នក​ដែល​មក​រក​សេវាកម្ម​នឹង​ច្រើន ហើយ​ទោះបី​ឥឡូវ​មាន​គ្រូពេទ្យ​ធ្មេញ​ច្រើន​ហើយ ក៏​តម្រូវការ​ក៏​កាន់តែ​ច្រើន​ឡើង​ដូច​គ្នា​» ។

លោកស្រី​បាន​បញ្ជាក់​បន្ថែម​ថា «​បើ​ប្រៀបធៀប​នឹង​អាជីវកម្ម​ដទៃ​ទៀត​អាជីវកម្ម​សុខភាព​មាត់​ធ្មេញ​នេះ​អាច​បាន​យូរអង្វែង ដោយសារ​វា​ជា​សេវា​មួយ​ដែល​គេ​ត្រូវការ​ច្រើន​» ។ ត្រង់​ចំនុច​នេះ មហាជន​ពិតជា​ចង់​ដឹង​ថា​អ្វី​ជា​មូលហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​សុខភាព​មាត់​ធ្មេញ​ខ្ពស់​ឆ្ងាយ​ពី​ពេល​មុន ?

លោកស្រី​ទន្ត​បណ្ឌិត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពី​ហេតុផល​នេះ​ថា ពី​មុន​មាន​អ្នក​ជីវភាព​មធ្យម និង​មិនសូវ​មាន​លុយកាក់​ច្រើន ហើយ​ម្យ៉ាងទៀត​ពួក​គាត់​ក៏​មិនសូវ​យល់​ដឹង​ពី​បញ្ហា​មាត់​ធ្មេញ ដូចនេះ​ពួក​គាត់​មិនសូវ​ជាម​ករក​សេវាកម្ម​នេះ​ទេ ហើយ​វិស័យ​ធ្មេញ​នេះ បើ​និយាយ​ទៅ គឺ​អាច​ថា​ចាប់ផ្តើម​ពី​អ្នកមាន​កម្រិតជីវភាព មធ្យម​ឡើង​ទៅ ពួក​គាត់​ល្មម​ៗ​មក​រក​ពេទ្យ​ហើយ ។ ប៉ុន្តែ​បើ​ជីវភាព​ពួក​គាត់​មិនសូវ​ធូរធា​ទេ ពួក​គាត់​ចាំ​ទាល់តែ​ឈឺ​ខ្លាំង ដែល​ទ្រាំ​លែង​បាន បាន​មក​រក​ពេទ្យធ្មេញ ។

លោកស្រី អេ​ង លី​គង់ បាន​បន្ត​ថា «​ពី​មុន​អ្នកមាន​ជីវភាព​ក្រីក្រ​ទាល់តែ​គាត់​ឈឺ ទើប​គាត់​មក​រក​ពេទ្យ​បើ​ទោះបី​ធ្មេញ​គាត់​បាក់​អស់​ក្តី ដូចនេះ​គាត់​មិន​ខ្វល់​ទេ​។ ប៉ុន្តែ​ឥឡូវ ប្រទេស​មាន​ភាព​ជឿនលឿន និង​សេដ្ឋកិច្ច​គ្រួសារ​នឹង​បាន​ប្រសើរ​ជាង​មុន ដូចនេះ​ប្រជាពលរដ្ឋ​បច្ចុប្បន្ន​បាន​ចាប់អារម្មណ៍​ទៅ​លើ​សម្រស់​ជា​សំខាន់ ។ ដូចនេះ​នៅ​ពេល​ប្រជាជន​បាន​ចាប់អារម្មណ៍​លើ​សម្រស់​ច្រើន គឺ​ធ្វើ​ឱ្យ​វិស័យ​ពេទ្យធ្មេញ​ក៏​មានការ​រីក​ចំរើន​ទៅ​តាម​នឹង​ដែរ​»​។

លោកស្រី​បាន​បន្ថែម​ថា កាលដែល​លោកស្រី​បាន​ចូល​រៀន​ក្នុង​មុខ​វិជ្ជាពេទ្យ​ធេ្ម​ញ​នេះ លោកស្រី​មិន​បាន​គិតដល់​ថា​វិស័យ​ពេទ្យធ្មេញ មាន​ភាព​រីក​ចំរើន​ដូច​ពេល​នេះ​ទេ លោកស្រី​រៀន​ក៏​ព្រោះ​លោកស្រី​ចង់​ត្រឹមតែ​បាន​បន្ត​ការ​សិក្សា​ក្នុង​មហាវិទ្យាល័យ​ប៉ុណ្ណោះ (​រៀន​អ្វី​ក៏​រៀន​ទៅ ឱ្យ​តែ​បាន​បន្ត​ការ​សិក្សា​ក្នុង​មហាវិទ្យាល័យ​) កាលពី​សម័យ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ