ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នី មុនីនាថ នៅ​គ្រង​តំណែង​តារា​សម្តែង​​​លេចធ្លោ​ដូច​មុន​ទេ ក្រោយ​បាត់​មុខ​​មួយ​រយៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​បណ្តា​ផលិតករ​ជា​ច្រើន បាន​ទទួលស្គាល់​ថា តារា​សម្តែង នី មុនីនាថ គឹ​ជា​តួឯក​ស្រី​មួយ​ដួង…

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​បណ្តា​ផលិតករ​ជា​ច្រើន បាន​ទទួលស្គាល់​ថា តារា​សម្តែង នី មុនីនាថ គឹ​ជា​តួឯក​ស្រី​មួយ​ដួង ដែល​មាន​ទេព​កោសល្យ​ពេញដៃ ។ នាង​ស្រូប​ចិត្ត​អ្នក​ទស្សនា​បាន​ច្រើន​ណាស់​កាលពី​ប៉ុន្នា​ន​ឆ្នាំ​មុន ជា​ពិសេស ឈុត​របៀប​មនោ​សញ្ចេតនា គឺ​សមជា​មួយ​ទឹកមុខ​។ ប៉ុន្តែ​នាង​ស្រាប់តែ​បាត់​មុខ​ខ្លះ​ៗ​ពី​តួនាទី ទោះជា​នាង​មិន​ទាន់​ប្រកាស​លាឈប់​នៅឡើយ​។

ច្រើន​ខែ​មក​ហើយ ដែល​តារា​សម្តែង​ពូកែ​ចូល​តួ​យំយែក នី មុនីនាថ ហាក់​នៅ​ឆ្ងាយ​ពី​ឱកាស​សម្តែង និង​ថត​ចម្រៀង​។ នាង​ហាក់​ស្ងប់ស្ងាត់​ជាង​មុន ដែល​ពី​មុន​នាង​រវល់​រើខ្លួន​លែង​ចង់​រួច​តែ​ម្តង​។

មានការ​លើក​ឡើង​ថា ប្រសិនបើ​តារា​ទឹកភ្នែក​រូប​នេះ​ជះ​ពេលវេលា​អោយ​រំលង​ទៅ​ឈឹង តែ​១​ឆ្នាំ​ទៀត​នោះ នាង​ច្បាស់​ជា​ចុះ​ខ្សោយ​ស្រឺ​ត​ៗ​ពិបាក​វ៉ា​គេ​វិញ​ណាស់​។ បើ​យោង​តាម​ការ​មើលឃើញ​តារា​ដែល​ធ្លាប់​ល្បី តែ​ទម្លាក់​ការងារ​ចោលរ​ត់ទៅ​ធ្វើ​អ្វី​ផ្សេង​វិញ​នោះ​ច្បាស់​ជា​ត្រឡប់​មក​វិញ​ពិបាក​​ស្តារ​ឈ្មោះ​ណាស់ ។

បើ​ដូចនេះ មុនីនាថ ដែល​ខំ​លះបង់​ពេលវេលា​តស៊ូ​ជាមួយ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​កាលពី​ពេល​មុន​អាច​ពិចារណា​ឡើង​វិញ​ពី​ចំណុច​នេះ​។ បើ​ក្រឡេក​មើល​តារា​មួយ​ចំនួន ដែល​ធ្លាប់​ទុំ​លើ​ភាព​ល្បីល្បាញ ហើយ​ស្រាប់តែ​ងាក​ទៅ​ធ្វើ​ការងារ​អ្វី​ផ្សេង​ឆ្ងាយ​ៗ​ពី​សិល្បៈ លុះ​ពេល​ដែល​វិល​វិញ ពិបាក​ស្តារ​។ ម្ល៉ោះហើយ​តារា​ខ្លះ​ដែល​រវល់​បែប​ណា ក៏​មិន​ហ៊ាន​ចោល​អាជីព​សិល្បៈ​ឡើយ គឺ​អើត​ឡើយ​ៗ​។ បើ​មិន​ដូចនេះ​ទេ ដូច​បោះ​ដុំ​លុយ​ចោល​មិន​ខាន ក្នុង​ពេល​បច្ចុប្បន្ន​តារា​រលក​ក្រោយ​កំពុង​ហក់​មក​ប្រជែង មាន​ទេព​កោសល្យ និង​ភាព​ក្លា​ហ៊ាន​ខ្លាំង​ណាស់​។

ចំពោះ នី មុនីនាថ តាំងពី​ប៉ះទង្គិច​រឿង​ស្នេហា​មិន​សមប្រកប​មក​ឃើញ​ថា បាត់​មុខ​៨០% ពី​សិល្បៈ គឺ​សេសសល់​តិចតួច​ប៉ុណ្ណោះ​។ នាង​ចេញ​មុខតែ​កម្មវិធី​និយាយ​ពី​សម្រស់​ស្ត្រី​នា ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​។ ចំណែក​មូលហេតុ គឺ​ដោយសារ​តែ​នាង​មាន​ផលិតផល​សម្រស់ លក់​តាម​អន​ឡាញ​។ ប៉ុន្តែ​ការ​ស្ងាត់​ពី​សិល្បៈ ក៏​ឃើញ​នាង​ទិញ​ផ្ទះ​វីឡា​តម្លៃ​៣០​ម៉ឺន​ដុល្លារ នៅ​បុរី​ជីប​ម៉ុង ។ ក្រោយមក​មួយ​រយៈ​នេះ ឃើញ​នាង​វិល​មក​ថតកុន និង​ចម្រៀង​ខារ៉ាអូខេ​ឡើង​វិញ អាច​មក​ពី​គិត​ថា បាត់​យូរ​ពេក ទីផ្សារ​រត់​អស់​ក៏​ថា​បាន​។

គួរ​រំលឹក​ថា អតីត​នាថ​ការិនី ផ្នែក​របាំ មុខ​ស្រទន់ ហើយ​ធ្វើ​អោយ​មហាជន​ស្គាល់​តាម​រយៈ​រឿង «​ផ្កា​ក្នុង​ផ្កា​» នី មុនីនាថ ធ្លាប់​ផ្តាច់​ពាក្យ​ជាមួយ​បុរស​គូ​ដណ្តឹង​រស់នៅ​អា​មេ​រិ​ក​កាលពី​ច្រើន​ឆ្នាំ​មុន​។ ចំណង​ស្នេហ៍​ដាច់ដោច​នោះ​ផ្ទុះ​ទៅ​ដោយ​ជម្លោះ​ប្តឹងផ្តល់​គ្នា ហើយ​ម្ខាង​ៗ​មាន​ហេតុផល​រៀង​ខ្លួន។

តាំងពី​មានរឿង​នោះ​មក នាង​ក៏​ហាក់​រំកិល​ខ្លួន​ចេញពី​សិល្បៈ ហើយ​មិន​អើពើ​លើ​ជីវិត​ស្នេហា​ជា​មួយ​អ្នក​ណា​នាំ​រំខាន​ចិត្ត​ដូច​ពី​មុន ទុក​អោយ​អាយុ​កាន់តែ​ច្រើន​។ ទើបតែ​មួយ​រយៈ​នេះ​ឭ​ថា តារា​តូច​ច្រឡឹង​ម្នាក់​នេះ ចំណាយពេល​វេលា​មក​ថត​ភាពយន្ត និង​ចម្រៀង​ខារ៉ាអូខេ​ឡើង​វិញ មិន​ចង់​ទុក​ចោល​ខ្លាច​បាត់​តំណែង​ល្បីឈ្មោះ​។ ការ​សម្រេចចិត្ត​ថត​សម្តែង​ឡើង​វិញ​គេ ក៏​រំពឹង​ថា មាន​ការ​​គាំទ្រ​ម្តងទៀត យោង​លើ​ទេព​កោសល្យ​សម្តែង ដែល​នាង​មាន​ពេញ​ខ្លួន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ