ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ប្រេ​ស៊ី​ល​ធ្វើតេស្ត​កូ​វី​ដ​១៩ ​ម្តង​ទៀត ឃើញ​ថា​នៅ​តែ​វិជ្ជមាន

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​នៅ​តែ​មាន​ជំងឺ​កូ​វី​ដ​១៩ មិន​ទាន់​ជា បន្ទាប់​ពី​ធ្វើតេស្ត​កាលពី​ថ្ងៃមុន​ម្តងទៀត​។ នេះ​យោង​តាម​ប្រភព​ព័ត៌មាន​ពី…

ប្រេ​ស៊ី​ល ៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​នៅ​តែ​មាន​ជំងឺ​កូ​វី​ដ​១៩ មិន​ទាន់​ជា បន្ទាប់​ពី​ធ្វើតេស្ត​កាលពី​ថ្ងៃមុន​ម្តងទៀត​។ នេះ​យោង​តាម​ប្រភព​ព័ត៌មាន​ពី Bangkok Post បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ ២០២០​នេះ ។

មេដឹកនាំ​ស្តាំ​និយម​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​ពី​សួនច្បារ​របស់​គាត់​ថា​៖ «​ខ្ញុំ​មិន​អី​ទេ អរគុណ​ព្រះ​ជា​ម្ចាស់​។ ខ្ញុំ​បាន​ធ្វើតេស្ត ហើយ​លទ្ធផល​នៅ​ពេល​ល្ងាច​ចេញ​មក​ថា ខ្ញុំ​នៅ​តែ​មាន​កូ​វី​ដ​វិជ្ជមាន​»​។

លោក Bolsonaro បាន​និយាយ​ថា គាត់​មិន​មាន​រោគ​សញ្ញា​អ្វី​ទេ ហើយ​ការ​ប្រើប្រាស់​ថ្នាំ Hydroxychloroquine ដែល​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់ គឺជា​អ្វី​ដែល​គាត់​បាន​ធ្វើ​តាំងពី​ចេញ​រោគ​សញ្ញា​ដំបូង​។

គាត់​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ណែនាំ​អ្វី​ទាំងអស់​។ ខ្ញុំ​សូម​ណែនាំ​ឱ្យ​អ្នក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​។ ក្នុង​ករណី​របស់ខ្ញុំ​គ្រូពេទ្យ​យោធា បាន​ណែនាំ​ឱ្យ​ប្រើ​ថ្នាំ Hydroxychloroquine ហើយ​វា​មាន​ប្រសិទ្ធភាព​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រេ​ស៊ី​ល​ជា​ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​លំដាប់​ទី​២ លើ​ពិភពលោក ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​ពី​សហរដ្ឋអាមេរិក ដោយ​មាន​មនុស្ស​បាត់បង់​ជីវិត​ជាង ៧៤,០០០​នាក់ និង មាន​ករណី​ឆ្លង​សរុប​ដល់​ទៅ ១.៩​លាន​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ