ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​រយៈពេល​៥​ថ្ងៃ ពិភពលោក​មាន​ករណី​ឆ្លង​ថ្មី​ដល់​ទៅ​១​លាន​នាក់

3 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យោង​តាម​តួលេខ​ពី​សាកលវិទ្យាល័យ​ចនស៍​ហប​គី​ន​ស៍ បានឱ្យ​ដឹង​ថា ករណី​ជំងឺ​កូ​វី​ដ​១៩ បាន​កើនឡើង​ដល់​ជាង​មួយ​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក ក្នុង​រយៈពេល​តែ​៥​ថ្ងៃ ខណៈ​ដែល​ចំនួន​នៅ​តែ​បន្ត​កើនឡើង​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍​។ ករណី​ដែល​បាន​រាយការណ៍​បាន​កើនឡើង​ចំនួន…

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យោង​តាម​តួលេខ​ពី​សាកលវិទ្យាល័យ​ចនស៍​ហប​គី​ន​ស៍ បានឱ្យ​ដឹង​ថា ករណី​ជំងឺ​កូ​វី​ដ​១៩ បាន​កើនឡើង​ដល់​ជាង​មួយ​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក ក្នុង​រយៈពេល​តែ​៥​ថ្ងៃ ខណៈ​ដែល​ចំនួន​នៅ​តែ​បន្ត​កើនឡើង​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍​។

ករណី​ដែល​បាន​រាយការណ៍​បាន​កើនឡើង​ចំនួន ១,០៤៦,២០០​នាក់ ចាប់ពី​ថ្ងៃ​ទី​៦ ខែកក្កដា ដល់​ថ្ងៃ​ទី​១០ ខែកក្កដា ដែល​កើនឡើង​ពី ៩៩៤,៤០០​ក្នុង​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៩ ខែកក្កដា​។

ចំនួន​ករណី​សរុប​ទូ​ទាំង​ពិភពលោក​បាន​កើន​លើស ១៣​លាន​នាក់ កាលពី​ថ្ងៃ​ច័ន្ទ​ដែល​កើនឡើង ១,០៦១,៦០០​នាក់ នៅ​ចន្លោះ​ថ្ងៃ​ទី​៨ ខែកក្កដា និង​ថ្ងៃ​ទី​១៣ ខែកក្កដា​។ យោង​តាម​ទិន្នន័យ JHU បានឱ្យ​ដឹង​ថា ឥឡូវនេះ​មាន​មនុស្ស​បាត់បង់​ជីវិត​ជាង​ពាក់កណ្តាល​លាន​នាក់ ដោយសារ​វីរុស​នេះ​ទូ​ទាំង​ពិភពលោក​។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus កាលពី​ថ្ងៃ​ច័ន្ទ​បាន​ព្រមាន​ថា​៖ «​យើង​នឹង​មិន​វិល​ត្រឡប់​ទៅ​រក​សភាព​ធម្មតា​វិញ សម្រាប់​អនាគត ដែល​អាច​មើលឃើញ​ជា​មុន​បាន​ឡើយ​»​។

លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ហ្សឺ​ណែវ​ថា មិន​មាន​ផ្លូវ​កាត់​ចេញពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​នេះ​ទេ ហើយ​ថា ខណៈ​ពេល​ដែល​យើង​សង្ឃឹមថា នឹង​ទទួល​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ត្រូវ​តែ​មានការ​ផ្តោត​លើ​ការ​ប្រើប្រាស់​ឧបករណ៍ ដែល​មាននៅ​ពេល​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង និង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ