ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា ! ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​នឹង​ធ្វើ «​តាម​ការ​ស្នើ​សុំ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​ប្រឈម​នេះ ក្រសួងផែនការ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​បង្កើត​នូវ​យន្តការ​ថ្មី​គឺ «​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើ​សុំ​» ដើម្បី​ផ្តល់​ឱកាស​ឱ្យ​គ្រួសារ​ទាំងនេះ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​សុំ​សម្ភាសន៍ ដើម្បី​ទទួល​បាន​បណ្ណ​សមធម៌​នៅ​ក្នុង​ចន្លោះ​ជុំ​ប្រមូល​ទិន្នន័យ​គ្រួសារ​ក្រីក្រ ហើយ​ក្រសួងផែនការ​បាន​ដាក់​ដំណើរ ការ​ក្នុង​ឆ្នាំ​២០២០​នេះ​។…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​ប្រឈម​នេះ ក្រសួងផែនការ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​បង្កើត​នូវ​យន្តការ​ថ្មី​គឺ «​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើ​សុំ​» ដើម្បី​ផ្តល់​ឱកាស​ឱ្យ​គ្រួសារ​ទាំងនេះ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​សុំ​សម្ភាសន៍ ដើម្បី​ទទួល​បាន​បណ្ណ​សមធម៌​នៅ​ក្នុង​ចន្លោះ​ជុំ​ប្រមូល​ទិន្នន័យ​គ្រួសារ​ក្រីក្រ ហើយ​ក្រសួងផែនការ​បាន​ដាក់​ដំណើរ ការ​ក្នុង​ឆ្នាំ​២០២០​នេះ​។

តាម​រយៈ​យន្តការ ទី​១ – ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ជា​ប្រព័ន្ធ តាម​ជុំ​ប្រមូល​ទិន្នន័យ​គ្រួសារ​ក្រីក្រ និង​ទី​២ – ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើ​សុំ និង​ចូលរួម​ផ្តល់​ទិន្នន័យ​គ្រួសារ​ក្រីក្រ​កាន់តែ​ពេញលេញ​តាម​តម្រូវការ​របស់​អ្នក​ប្រើប្រាស់ និង​អ្នក​ផ្តល់​សេវា ឬ​ជំនួយ​នានា​ក្រោម​គម្រោង​នៃ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ។

ថ្លែង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ថា​ប្លេ​ត​នៅ ថ្ងៃ​ទី​១៥ ខែកក្កដា លោក​ទេស​រដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ​បានឱ្យ​ដឹង​ថា «​ដោយ​ការ​ប្រើប្រាស់​ទិន្នន័យ​គ្រួសារ​ក្រីក្រ​មានការ​កើន​ឡើងជា​លំដាប់ ជា​ពិសេស​សម្រាប់​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ ជាមួយ​គ្នា​នឹង​សំណូមពរ​ឱ្យ​មានការ​អភិវឌ្ឍ និង​មាន​លក្ខណៈ​ជា​ស៊េរី​នៃ​ទិន្នន័យ​គ្រួសារ​ក្រីក្រ ក្រសួងផែនការ​បាន​ធ្វើការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ឱ្យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដោយ​បាន​អនុវត្ត​ចំនួន​៨ ឬ​៩​រាជធានី​ខេត្ត​ក្នុង​១​ឆ្នាំ និង​ធ្វើ​បច្ចុប្បន្ន​កម្ម​រៀង​រាល់​៣​ឆ្នាំ​ម្តង​»​។

លោក ឆាយ ថន បាន​បន្ត​ថា «​ក្រៅពី​របាយការណ៍​ទិន្នន័យ​គ្រួសារ​ក្រីក្រ ក្រសួងផែនការ​បាន​បន្ត​ធ្វើការ​កែសម្រួល​កម្រង​បញ្ជី​សំណួរ និង​មូលដ្ឋាន​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ជា​បន្តបន្ទាប់​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទិន្នន័យ មាន​ដូច​ជា ៖ គ្រួសារ​ក្រីក្រ​ដែល​មាន សមាជិក​ផ្ទុកមេរោគ​អេ​ដស៍ និង​ជំងឺអេដស៍ គ្រួសារ​ក្រីក្រ​ដែល​មាន​សមាជិក​ពិការ​ភាព គ្រួសារ​អតីត​យុទ្ធ​ជន គ្រួសារ​ក្រីក្រ​ដែល​មាន​ចាស់ជរា​ជាដើម​»​។

លោក ឆាយ ថន បាន​ជម្រាប​បន្ថែម​ថា ចាប់តាំងពី​ឆ្នាំ​២០១៦​មក ទោះបីជា​មានការ​អនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ជុំ​ប្រមូល​ទិន្នន័យ​នៅ​ក្នុង​ខេត្ត​គោលដៅ​នីមួយ​ៗ ត្រូវ​បាន​អនុវត្ត​ទាំង​នៅ​ទីប្រជុំជន ទាំង​នៅ​ទី​ជនបទ​ក៏​ដោយ ក៏​នៅ​មានគ្រួសារ​ក្រីក្រ​ពិតប្រាកដ​មួយ​ចំនួន​មិន​ទាន់​បាន​កំណត់​អត្តសញ្ញាណ​នៅឡើយ ដោយសារ​គ្រួសារ​ខ្លះ​បាន​ធ្វើ​ចំណាកស្រុក គ្រួសារ​ខ្លះ​អវត្តមាន​ក្នុង​ពេល​ដំណើរការ​សម្ភាសន៍​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ហើយ​ក៏​អាច​មានគ្រួសារ​មួយ​ចំនួន​មាន ការ​ប្រែប្រួល​ស្ថានភាព​របស់​ខ្លួន ។

ម្យ៉ាងទៀត​ដោយសារ​លក្ខណៈ​ប្រជាសាស្ត្រ​របស់​គ្រួសារ ការ​កើន​សមាជិកគ្រួសារ​ថ្មី ឬ​ដោយសារ​ការ​បាត់​បង់ជីវិត​សមាជិកគ្រួសារ រៀប​អាពាហ៍ពិពាហ៍​។​ល​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ការ​ប្រគល់​ថា​ប្លេ​ត​ចំនួន ១៧០០​គ្រឿង​បាន​ប្រគល់​ជូន ឃុំ​/​សង្កាត់ មួយ​គ្រឿង​បន្ថែម​ទៀត​របស់​អង្គការ UNDP សម្រាប់​ប្រើប្រាស់​ល​ក្នុង កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​បាន​ចាត់​ទុក​ថា កម្មវិធី​នេះ​ជា​ឧបករណ៍ ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​ល្បឿន​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ឱ្យ​បាន​ឆាប់រហ័ស​ដើម្បី​សម្រេច​បាន​ជោគជ័យ ក្នុង​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​ឈាន​ទៅ​សម្រេច​បាន គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា នៅ​ឆ្នាំ​២០១៥ និង គោលដៅ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ ក្នុង​ការ​កាត់​ភាព​ក្រីក្រ​ធ្ងន់ធ្ងរ និង​ការ​អត់ឃ្លាន ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ​ដែល​មាន​អត្រា​ប្រជាជន​ក្រីក្រ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ