ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ភាគហ៊ុន PL ព្រមព្រៀង​គ្នា​លើ​កាលបរិច្ឆេទ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ឆ្នាំ​២០២០

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ម្ចាស់ភាគហ៊ុននៃក្រប​ខណ្ឌ Premier League និង EFL បានព្រមព្រៀងគ្នាលើ​កាលបរិច្ឆេទ បើក​ដំណើរការ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​សម្រាប់​រដូវ​កាល ២០២០/២០២១…

ប្រទេស​អង់គ្លេស ៖ ម្ចាស់ភាគហ៊ុននៃក្រប​ខណ្ឌ Premier League និង EFL បានព្រមព្រៀងគ្នាលើ​កាលបរិច្ឆេទ បើក​ដំណើរការ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​សម្រាប់​រដូវ​កាល ២០២០/២០២១ ជាផ្លូវការ។

ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ ​នឹង​ត្រូវ​បើក​ដំណើរការ​រយៈពេល ១០​ស​ប្តា​ហ៍ ពោល​គឺ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២៧ ខែកក្កដា ដល់​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២០។ លើស​ពី​នេះ ការ​ដោះ​ដូរ​កីឡាករ​ក្នុងស្រុក​ក្នុង​ក្រប​ខណ្ឌ Premier League និង EFL នឹង​ត្រូវ​ពន្យារពេល​ចន្លោះ​ពី​ថ្ងៃ​ទី៥ ដល់ថ្ងៃទី១៦ ខែតុលា ដោយ​សម្រាប់​តែ​ការ​ដោះ​ដូរ​កីឡាករ ដែល​កំពុង​ប្រកប​អាជីព​ក្នុង​ប្រទេស​អង់គ្លេស​តែ​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​ក្រប​ខណ្ឌ Premier League កំពុង​រង​ចាំ​ការ​ឆ្លើយ​តប និង​យល់ព្រម​ពី​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ៕ (​ដកស្រង់​ចេញពី Premier League)