ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយយ៉េនជប៉ុនមានសាច់ដុំខ្លាំងជាងលុយរៀលខ្មែរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់យ៉េនជប៉ុនថ្ងៃនេះបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនដោយមានប្រៀបជាងប្រាក់រៀលខ្មែរបន្តិចធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃ ទី ១៦ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់យ៉េនជប៉ុនថ្ងៃនេះបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនដោយមានប្រៀបជាងប្រាក់រៀលខ្មែរបន្តិចធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃ ទី ១៦ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា ១០០យ៉េនជប៉ុន ទិញចូលដល់ទៅ ៣៨២៧ រៀល លក់ចេញ ៣៨៦៥ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៨១៥ រៀល និង លក់ចេញតែ ៣៨៥៣ រៀលប៉ុណ្ណោះ ។

នៅថ្ងៃដដែលនេះដែរ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ ប្រទេសផ្សេងៗទៀតដែលប្រជាពលរដ្ឋនិយមចាយញឹកញាប់ផងដែរដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៩០ រៀល, ១អឺរ៉ូ ទិញចូល ៤៦៦៨ រៀល លក់ចេញ ៤៧១៥ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៨៦៣ រៀល លក់ចេញ ២៨៩១ រៀល ។

ទន្ទឹមនេះដែរ ១យន់ចិន ទិញចូល ៥៨៥ រៀល លក់ចេញ ៥៩១ រៀល, ១០០វុនកូរ៉េ ទិញ ចូល ៣៤១ រៀល លក់ចេញ ៣៤៤ រៀល, ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៤៤ រៀល លក់ ចេញ ២៩៧៣ រៀល ខណៈដែល ១បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ