ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​គ​2 ​ប្រកាស​បើក​ដំណើរការ​ប្រកួត​ឡើង​វិញ ​ក្រោយ​ខកខាន​អស់​2​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លី​គ​២​គ្រោង​បើកដំណើរការ​ប្រកួត​ឡើង​វិញ​បន្ទាប់​ពី​ខកខាន​អស់រយៈពេល​២​ឆ្នាំ​ជាប់​គ្នា​(២០១៨-២០១៩)​ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ឡើយ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា​(FFC) កាលពី​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០២០​។ យោង​តាម​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លី​គ​លំដាប់​ទី​២…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​លី​គ​២​គ្រោង​បើកដំណើរការ​ប្រកួត​ឡើង​វិញ​បន្ទាប់​ពី​ខកខាន​អស់រយៈពេល​២​ឆ្នាំ​ជាប់​គ្នា​(២០១៨-២០១៩)​ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ឡើយ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា​(FFC) កាលពី​ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​២០២០​។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លី​គ​លំដាប់​ទី​២ ឆ្នាំ​២០២០ ដែល​តែងតែ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​គ្រោង​បើក​ដំណើរការ​ប្រកួត​ជា​ផ្លូវការ​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​៣ តុលា ដល់​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០២០ ខណៈ​ការ​ទទួល​ពាក្យ​ចូលរួម​ប្រកួត​មាន​រយៈពេល​១​ខែ​កន្លះ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃ​ទី​៣១ សីហា ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​កំណត់ពេល​ប្រកាស​កាលបរិច្ឆេទ​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ​ចំនួន​៤​ទៀត​រួម​មាន ការ​ប្រកួត​បាល់ទាត់​ក្នុង​សាល​ពានរង្វាន់​ថ្នាក់​ជាតិ ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣ តុលា​ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០២១ ។

ការប្រកួត​បាល់ទាត់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ផ្នែក​នារី គ្រោង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៦ កញ្ញា ឆ្នាំ
២០២០​ដល់​ថ្ងៃ​ទី​២៤ មក​រា ឆ្នាំ​២០២១ ។ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​បាល់ទាត់​នារី​អាយុ​ក្រោម​១៥​ឆ្នាំ​គ្រោង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១ ដល់​១៣​ធ្នូ ឆ្នាំ​២០២០ និង​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​១៨​ឆ្នាំ​គ្រោង​បើក​ដំណើរការ​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​៨ វិច្ឆិកា ឆ្នាំ​២០២០​ដល់​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០២១​។

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏​បាន​កំណត់​លក្ខខណ្ឌ​ចំនួន​៣​សម្រាប់​ក្រុម​ដែល​មាន​បំណង​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត ទី​១​កីឡាករ កីឡាការិនីត្រូវ​តែ​មាន​សញ្ជាតិ​ជា​ខ្មែរ​ឬ​សញ្ជាតិ​បរទេស​ទៅ​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​នីមួយ​ៗ​។ ទី​២​ត្រូវ​មាន​សេចក្ដីចម្លង​សំបុត្រ​កំណើត​(​បើ​មិន​ទាន់​គ្រប់
អាយុ​) អត្តសញ្ញាណប័ណ្ណ​ប្រជាជន លិខិត​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត និង​ទី​៣​លិខិតបញ្ជាក់​ពី​សុខភាព​ថា​អាច​លេង​បាន​។

គួរ​រំលឹក​ផង​ដែរ​ថា លី​គ​២​កម្ពុជា​ត្រូវ​បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​ជា​ផ្លូវការ​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៦​និង​២០១៧ ។ លី​គ​២​នេះ​រៀបចំ​ឡើង​ដើម្បី​ឱ្យ​ក្រុម​ជើងឯក​និង​ជើងឯក​រង​មាន​ឱកាស​ឡើង​ទៅ​បង្គ្រប់​កៅអី​លី​គ​កំពូល​កម្ពុជា​ជំនួស​ក្រុម​ដែល​ឈរ​នៅ​បាត​រាង​ដែល​ត្រូវ​បាន​កាត់​ចោល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ