ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​រលាក​ទឹក​ក្តៅ​បាន​ទទួល​អំណោយ​តាម​រយៈ​កោះសន្តិភាព

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​មានការ​ចេញផ្សាយ​របស់​កោះសន្តិភាព រៀបរាប់​ពី​កុមារ​រលាក​ទឹក​ក្តៅ​រហូត​ធ្លាក់ខ្លួន​ពិការ ពេល​នេះ​មាន​សប្បុរសជន​ជា​ច្រើន​បាន​ចូលរួម​ចំណែក​ផ្តល់​អំណោយ​ជា​ប្រាក់

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​មានការ​ចេញផ្សាយ​របស់​កោះសន្តិភាព រៀបរាប់​ពី​កុមារ​រលាក​ទឹក​ក្តៅ​រហូត​ធ្លាក់ខ្លួន​ពិការ ពេល​នេះ​មាន​សប្បុរសជន​ជា​ច្រើន​បាន​ចូលរួម​ចំណែក​ផ្តល់​អំណោយ​ជា​ប្រាក់ និង​សម្ភារ​មួ​​យ​ចំនួន តាម​រយៈ​កោះសន្តិភាព ។

ពិធី​ផ្តល់​អំណោយ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មក​រា នៅផ្ទះ​កុមារ​រង​គ្រោះ រុន ចំរើន ស្ថិត​នៅ​ភូមិ​ព្រៃ​កា​មួ​ច ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ដែល​អំណោយ​តាម​រយៈ​កោះសន្តិភាព​នេះ រួម​មាន ៖

១-​លោក ប៊ុ​ន សម្បត្តិ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្តីទី​ស្រុក​បរ​សេដ្ឋ ១០​ម៉ឺ​ន​រៀល
២-​លោក ញ៉ែ​ម សៅ ស្នងការ​រង​នគរបាល​ខេត្ត ១០​ម៉ឺ​ន​រៀល
៣-​លោក ស៊ី​ម រតនៈ ប្រធាន​មន្ទីរ​ការងារ​ខេត្ត ១០​ម៉ឺ​ន​រៀល
៤-​លោក​អនុសេនីយ៍ឯក ពីង ពៅ អធិការរង​នគរបាល​ស្រុក​ឧដុង្គ ៥​ម៉ឺ​ន​រៀល
៥-​លោក ចឹក បូ​រិ​ន្ទ អនុប្រធាន​មន្ទីរ​ការងារ​ខេត្ត ៤​ម៉ឺន​រៀល
៦-​លោក​អនុសេនីយ៍ឯក វិ​ន ឡេ​ង​ហួង មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង ៥​ម៉ឺន​រៀល
៧-​លោក ទ្រី វ​ណ្ឌី ប្រធាន​រតនាគារ​ខេត្ត ៥​​ម៉ឺនន​រៀល
៨-​លោក ហ៊ុន ប៊ុ​ន​រ៉ា ជំនួយការ​លោក​អភិបាលខេត្ត ៦​ម៉ឺន​រៀល
៩-​លោក ស្មៀន សា​រ៉េ​ត នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ជោរ ៥​ម៉ឺន​រៀល
១០-​លោក អុល កូ​ស៊ី​ណា នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សំរោង​ទង ៥​​ម៉ឺន​រៀល
១១-​លោក ឈុ​ន ពូន នគរបាល​សេដ្ឋកិច្ច​ក្រសួង ២​​ម៉ឺន​រៀល
១២-​លោក វង្ស សន និង​ភរិយា ឧបត្ថម្ភ​ទឹកដោះគោឆៅ​៤​យួរ ទឹកក្រូច​៤​យួរ នំ​ហា​ណា​មី​ចំនួន​២​ថង់​ធំ នំ​បុ័​ង​១០​ដើម និង​ប្រាក់​៦​ម៉ឺន​រៀល

១៣-​កញ្ញា គឹ​ម សុ​ភក្តិ រួម​ទាំង​ក្រុម​គ្រួសារ និង​មិត្តភក្តិ ឧបត្ថម្ភ​មី​៣​កេស ទឹក​ផ្លែ​ឈើ​១​កេស ត្រីខ​២​យួរ ទឹកដោះគោឆៅ​១​យួរ សម្លៀក​បំពាក់​៣​ថង់ ប្រាក់​៣៥​ដុល្លារ និង​១១​ម៉ឺនរៀល

១៤-​អ្នក​រស់នៅ​អូស្ត្រាលី ១២​ម៉ឺនរៀល
១៥-​អ្នក​នាង សិទ្ធិ សុរិយា ៤​ម៉ឺនរៀល
១៦-​កញ្ញា ស្រី ពៅ ៤​​ម៉ឺន​រៀល ។

អ្នកស្រី សែ​ម សុខ​គង់ ម្តាយ​កុមារ រុន ចំរើន បាន​ថ្លែងអំណរគុណ​សប្បុរសជន​ទាំងអស់​ដែល​បាន​ឧបត្ថម្ភ​ទឹកប្រាក់​ផ្ទាល់ខ្លួន​ដល់​ក្រុម​គ្រួសារ​របស់​គាត់ និង​កូនប្រុស ។ គាត់​ចង់ឱ្យ​កូនប្រុស​ម្នាក់​នេះ​មាន​កាយសម្បទា ដូច​ក្មេង​ដទៃ​ដែរ តែ​ធ្វើ​ម៉េច​បើ​ជួប​រឿង​អកុសល​បែប​នេះ​ទៅ​ហើយ ។ អ្នកស្រី​សូម​សំណូមពរ​ដល់​គ្រូពេទ្យ អង្គការ សមាគម​នានា សូម​មេត្តា​ជួយ​ធ្វើ​យ៉ាងណា ឱ្យ​កូនប្រុស​របស់​គាត់​បាន​វះកាត់​ផង ។

លោក ឆឹង ផា​ន់ មេ​ភូមិ​ព្រៃ​កា​មួ​ច បានឱ្យ​ដឹង​ដែរ​ថា ក្រុម​គ្រួសារ​នេះ​មាន​ជីវភាព​លំបាក​ខ្លាំង​ណាស់ ណាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ មានកូន​រហូត​ដល់​៦​នាក់ ។ ក្នុង​នាម​លោក​ជា​មេ​ភូមិ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​ដល់​គ្រួសារ​អភ័ព្វ​មួយ​នេះ ៕