ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ភ្លាម​ៗ រក​ឃើញ​អ្នក​​បាត់​បង់​ជីវិត​​១៥​នាក់​ បាត់​ខ្លួន​ជា​​ច្រើន​នាក់

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អាជ្ញាធរ​ឥណ្ឌូណេ​ស៊ីប្រកាស​នា​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ២០២០​ថា មនុស្ស​​យ៉ាងតិច​១៥​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ​និង​​ជា​ច្រើន​សិប​នាក់​ទៀត​បាត់​ខ្លួន​ក្រោយ​ទឺ​ក​ជំនន់​ភ្លាម​ៗ ដែល​បណ្ដាល​ឲ្យមានការ​ហូរ​ភក់​ជន់​លិច​ផ្ទះ​ច្រើន​រយ​ខ្នង​លើ​កោះ​សេ​ឡែ​ប ។ ទីភ្នាក់ងារ​ទទួល​បន្ទុក​គ្រោះ​មហន្តរាយ​ធម្មជាតិ​មូលដ្ឋាន​និយាយ​ថា…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អាជ្ញាធរ​ឥណ្ឌូណេ​ស៊ីប្រកាស​នា​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ២០២០​ថា មនុស្ស​​យ៉ាងតិច​១៥​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ​និង​​ជា​ច្រើន​សិប​នាក់​ទៀត​បាត់​ខ្លួន​ក្រោយ​ទឺ​ក​ជំនន់​ភ្លាម​ៗ ដែល​បណ្ដាល​ឲ្យមានការ​ហូរ​ភក់​ជន់​លិច​ផ្ទះ​ច្រើន​រយ​ខ្នង​លើ​កោះ​សេ​ឡែ​ប ។

ទីភ្នាក់ងារ​ទទួល​បន្ទុក​គ្រោះ​មហន្តរាយ​ធម្មជាតិ​មូលដ្ឋាន​និយាយ​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ​និង​រុករក​នៅ​បន្ត​តាម​រក​បណ្ដាជន​បាត់​ខ្លួន ដែល​ទឹក​ភក់​កួច​នាំ​យក​ទៅ ។ បន្ទាប់​ពី​ភ្លៀងធ្លាក់​ខ្លាំង​ទឹកស្ទឹង​៣​បាន​ជោរជន់​ក្នុង​តំបន់​លូ​វូខាងជើង​ភាគ​ខាងត្បូង​កោះ ក្នុង​ខេត្ត​ស៊ូ​ឡា​វេស៊ី​ខាងត្បូង ។ ប្រជាជន​បាន​រាយការណ៍​ពី​ការ​បាត់​ខ្លួន​បណ្ដា​សាច់ញាតិ​ពួក​គេ ។ ការ​បាត់​ខ្លួន​នោះ​ទាក់ទិន​នឹង​មនុស្ស​ច្រើន​សិប​នាក់ ។

ផ្ទះ​ច្រើន​រយខ្នង​ព្រមទាំង​បណ្ដា​ទីតាំង​សាធារណៈ​ត្រូវ​ភក់​ហូរចាក់​លិច​ក្នុង​កម្រាស់​ពី​៣​ទៅ​៥​ម៉ែត្រ ។ ទឹក​ភក់​បានលិច​ផ្ទះ​មើលឃើញ​តែ​ដំបូល ។ ប្រជាជន​ប្រមាណជា​២.០០០​នាក់ បាន​រត់​ភៀសខ្លួន​ទៅ​កាន់​បណ្ដា​ជម្រក​បណ្ដោះអាសន្ន តែ​ទឹកជំនន់​និង​ភក់​រារាំង ដល់​ការ​ខិតខំ​ប្រឹងប្រែង​ចែកចាយ​ស្បៀង ។

ការ​ខិតខំ​ប្រឹងប្រែង​នា​ពេល​នេះ គឺ​ការ​សម្អាត​បណ្ដា​កម្ទេចកម្ទី​ដែល​ក្រាល​ពេញ​ផ្លូវថ្នល់ ដើម្បី​បែក​ផ្លូវចូល​ទៅ​បណ្ដា​កន្លែង​រង​គ្រោះ ។ សាកសព​មនុស្ស១៥​នាក់​ត្រូវ​បាន​រក​ឃើញ កាលពី​ថ្ងៃ​ទី​១៤ កក្កដា​ដោយ​បណ្ដា​អ្នក​ជួយ​សង្គ្រោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ