ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ហុងកុង ​លោក​ត្រាំ​គាប​សង្កាត់​ចិន​ថែម​ទៀត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៤​កក្កដា​បាន​បង្កើន​ថែម​ទៀត ការ​គាប​សង្កត់ លើ​ប្រទេស​ចិន ដោយ​ប្រកាស​ពី​ការ​បញ្ចប់​របប​សេដ្ឋកិច្ច​ដែល​មានការ​អនុគ្រោះ​ពី​សំណាក់​អា​មេ​រិ​ក​ដល់​ក្រុង​ហុងកុង និង​ដោយ​ចុះហត្ថលេខា លើ​ច្បាប់​មួយ​ដែល​គ្រោង​ដាក់​ទណ្ឌកម្ម ប្រឆាំង​ការ​បង្ក្រាប​ក្នុង​ដែនដី​ចិន​នោះ​។…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៤​កក្កដា​បាន​បង្កើន​ថែម​ទៀត ការ​គាប​សង្កត់ លើ​ប្រទេស​ចិន ដោយ​ប្រកាស​ពី​ការ​បញ្ចប់​របប​សេដ្ឋកិច្ច​ដែល​មានការ​អនុគ្រោះ​ពី​សំណាក់​អា​មេ​រិ​ក​ដល់​ក្រុង​ហុងកុង និង​ដោយ​ចុះហត្ថលេខា លើ​ច្បាប់​មួយ​ដែល​គ្រោង​ដាក់​ទណ្ឌកម្ម ប្រឆាំង​ការ​បង្ក្រាប​ក្នុង​ដែនដី​ចិន​នោះ​។ វិធានការ​ទាំងនោះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ដាក់ ឲ្យ​ប្រើ​ច្បាប់​ចិន​ស្ដី​ពី​សន្តិសុខ​ជាតិ​នៅ​ហុងកុង​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ប្រធានាធិបតី​អា​មេ​រិ​ក​ថ្លែង​ថា ពេល​នេះ​ខ្ញុំ​បាន​ចុះហត្ថលេខា លើ​ច្បាប់​មួយ​និង​ក្រិ​ត្យ​មួយ ប្រឆាំង​ចិន​មក​ពី​ការ​គាបសង្កត់​របស់​ចិន​លើ​ប្រជាជន​ហុងកុង​។ ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក​ក៏​បាន​វាយប្រហារ​ជា​ច្រើន​លើក ចំពោះ​គូប្រជែង​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​គឺ​អ្នក​ប្រជាធិបតេយ្យ លោក​JOE BIDEN​។

ក្រិ​ត្យ​នោះ​ដែល​ខ្លឹមសារ​មិន​បាន​ចេញផ្សាយ បាន​បញ្ចប់​ការ​ផ្ដល់​ភាព​អនុគ្រោះ​សេដ្ឋកិច្ច​សម្រាប់​ហុងកុង​។ លោក​ថា​ហុងកុង​ពេល​នេះ​នឹង​ចាត់​ទុក​ដូច​ចិន ពុំ​មាន​អភ័យឯកសិទ្ធិ​ពិសេស លែង​ចាត់ទុកជា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​លែង​មានការ​នាំ​ចេញ​បណ្ដា​បច្ចេកវិទ្យា​រសើប​នានា​ទៅ​ទីនោះ​ទៀត​ហើយ​។ លោក​បន្ត​ថា​លោក​ពុំ​មាន​ចេតនា​ណាមួយ​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក​ស៊ី​ជី​ន​ពីង​ដើម្បី​សម្រាល​ភាព​តានតឹង​ឡើយ​។ លោក​ត្រាំ​យល់​ថា ការ​ត្រួតត្រា​របស់​ចិន​លើ​ហុងកុង កំណត់​ពី​ការ​បញ្ចប់​អំណាច​សេដ្ឋកិច្ច របស់​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។

យើង​បាត់បង់​គូប្រកួត​ប្រជែង​ដ៏​ខ្លាំង​មួយ​។ លោក​ព្យាករណ៍​ថា​បណ្ដា​អ្នកប្រាជ្ញ​ហុងកុង​នឹង​ដកខ្លួន​ថយ​។ សេរីភាព​របស់​ពួក​គេ​ត្រូវ​ដកហូត ដូច្នេះ​មនុស្ស​ជា​ច្រើន​នឹង​ចាក​ចេញពី​ហុងកុង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ