ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បុគ្គលិក​បកប្រែភាសា​ចិន និង​គូកនមកកាន់តុលាការ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​២​នាក់ ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន និង​ម្នាក់​មុខរបរ​មិន​ពិតប្រាកដ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ កក្កដា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​តុលាការពាក់​ព័ន្ធ​ការ​ចោទប្រកាន់​ករណី​ឃុបឃិត​គ្នា…

រាជធានីភ្នំពេញ ៖ បុរស​២​នាក់ ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន និង​ម្នាក់​មុខរបរ​មិន​ពិតប្រាកដ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ កក្កដា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​តុលាការពាក់​ព័ន្ធ​ការ​ចោទប្រកាន់​ករណី​ឃុបឃិត​គ្នា លួច​ទូរ​ដែក​របស់​ក្រុមហ៊ុន​ចិន​មួយ បាន​ប្រាក់​ជាង​៩០ម៉ឺន​ដុល្លារ​
អា​មេ​រិ​ក ។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈុ​ន វិ​សិទ្ធ ហៅ ខេ​ខេ អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​បកប្រែភាសា​ចិន ស្នាក់​នៅផ្ទះ​លេខ ១៤៣ ផ្លូវ​លេខ​២៥៣ ភូមិ​៣ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ​និង​​ម្នាក់​ឈ្មោះ សុខ ហេង ហៅ​ហៀ អាយុ ៤៧​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ ១៣៩ ផ្លូវ​លេខ ១៦៨ សង្កាត់​អូ​ឬ​ស្សី​៤ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

តាម​មន្ត្រី​នគរបាល ព្រហ្ម​ទណ្ឌ​បាន​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២ នាក់​ខាង​លើ​ គឺ​យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ xia guanguo ភេទ​ប្រុស​ន អាយុ​៥១ ឆ្នាំ មុខរបរ​ជានា​យក​ក្រុមហ៊ុន​ចិន ហ៊ួ​យ​វ័ន ស្នាក់​នៅ​ខុន​ដូ សុ​ី​ធី​ស្តា ស្ថិត​នៅ​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ តាម​ពាក្យបណ្ដឹង​នោះ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៥ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២០ មាន​ជនសង្ស័យ​ទាំង​២ នាក់​បាន​ធ្វើ​សកម្មភាព​លួច​ឆ្កិះ​សោ​ចូល​ក្នុង​បន្ទប់ធ្វើការ រួច​លើកយក​ទូរ​ដែក​ដែល​មាន​ដាក់​លុយ​នៅ​ក្នុង​នោះ​ចំនួន ៩៤៤ ៣៣៩ ដុល្លារ​អា​មេ​រិ​ក ។

ក្រោយ​ពី​ហេតុ​ការ​នោះ​កើតឡើង​ជន​រង​គ្រោះ បាន​ដាក់​ពាក់​បណ្តឹង​ទៅ​សមត្ត​កិច្ច រួច​សមត្ត​កិច្ច ក៏​បាន​បង្កើត​គណកម្មការ​មួយ​ឆែក​មើល​កាមេរ៉ា​សុ​វត្ត​ភាព​របស់​ក្រុមហ៊ុន ទើប​ឃើញច្បាស់​ចោរ​ជា​ដង្កូវ​ក្នុង​សាច់ ពោល​គឺជា​បុគ្គលិក​ក្រុមហ៊ុន​លួច​ថៅកែ​ខ្លួនឯង គឺ​លួច​នៅ​ក្នុង​របស់​ក្រុ​ហ៊ុន​ហ៊ួ​យ​វ័ន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​នោះ​តែ​ម្តង ។

ទោះជា​យ៉ាងណា​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង និង​ឆែក​មើល​កាមេរ៉ា​ឃើញ​មុខ​ចោរ​ច្បាស់លាស់​ហើយ សមត្ត​កិច្ច​ឈាន​ដល់​ការ​វែកមុខ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ចោរ​ទាំង​២ នាក់ រួម​ទាំង​បាន​ធ្វើការ​ដកហូត​ប្រាក់​មក​វិញ​ចំនួន ៥៣២ ៦០០ ដុល្លារ​អា​មេ​រិ​ក​ដែរ ។ ដែល​ប្រាក់​ទាំង​អស់នោះ​ត្រូវ​បាន​សមត្ថកិច្ច ក្រោម​ការ​អនុញ្ញាតិ​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រគល់​ជូន​ឲ្យ​ទៅ​ម្ចាស់​វិញ ក្រោយ​ពេ ល​បាន​ដកហូត​ពី​ជនសង្ស័យ ។

នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ទូរ​ដែក​របស់​ក្រុមហ៊ុន​ចិន​នោះ​មែន ហើយ​ផល​ដែល​លួច​បាន​ពួក​គេ​ចែក​គ្នា​យក​ទៅ​ផឹកស៊ី ស្រី​ញី លេងល្បែង​ស៊ីសង អស់​ជាង​ពាក់កណ្តាល នៅ​សល់​ជិត​ពាក់កណ្តាល ត្រូវ​សមត្ត​កិច្ច​ដកហូត​វិញ ។ សំណុំរឿង​ជនសង្ស័យ​ទាំង​២ នាក់​កំពុង​ស្ថិត​នៅ​ដំណាក់​កាល ស្ថាប័ន​អយ្យការ​បើ​ការ​ស៊ើបសួរ​នៅឡើយ​ទេ ដូច្នេះ​ការ​សម្រេច​យ៉ាងណា​នោះ រង់ចាំ​មើល​ដំណាក់កាល​ចុង​ក្រោយ ៕

អត្ថបទសរសេរ ដោយ