ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា វ៉ិ​ច​ទ័​រ ច្រានចោល​ព័ត៌មាន នីឡា ចុះ​អេ​តា​ស៊ី​វិល​ដោយ​មិន​រៀបចំ​មង្គល​​ការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ បាន​ចេញ​មក​ច្រានចោល​នូវ​ការ​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​មួយ​ចំនួន​ដែល​អះអាង​ថា កូនស្រី​របស់​លោក គឺ នី​ឡា បាន​សម្រេចចិត្ត​ចុះ​អេ​តា​ស៊ី​វិល​ជាមួយ​គូ​ដណ្តឹង…

រាជធានី​ភ្នំពេញ ៖ លោក សុវណ្ណ​រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ បាន​ចេញ​មក​ច្រានចោល​នូវ​ការ​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​មួយ​ចំនួន​ដែល​អះអាង​ថា កូនស្រី​របស់​លោក គឺ នី​ឡា បាន​សម្រេចចិត្ត​ចុះ​អេ​តា​ស៊ី​វិល​ជាមួយ​គូ​ដណ្តឹង ដោយ​មិន​មាន​ពិធី​មង្គលការ​នោះ​ឡើយ ស្រប​ពេល​ដែល​ពិធី​មង្គលការ​កូនស្រី​របស់​លោក​ត្រូវ​បាន​លើក​ពេល ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

ការ​ចេញ​មក​ច្រាល​ចោល​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នូវ​រឿងរ៉ាវ​ខាងលើ​នេះ​ពី​លោក សុវណ្ណ​រិ​ទ្ធី នា​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កូនស្រី​របស់​លោក គឺ នី​ឡា បាន​បង្ហោះ​សារ​មួយ​ខ្លី​ដោយ​បាន​អះអាង​ថា «​រៀបចំ​មង្គលការ​ខ្នាត​តូច​មនុស្ស​ពីរ​គ្រួសារ ចុះ​អេ​តា​ស៊ី​វិល សល់​លុយ​រកស៊ី អ្នក​ណា​សើចយំ​កុំ​ខ្វល់ សំខាន់​យើង​មាន​សុភមង្គល​សល់​លុយ​»​។

តាម​រយៈ​ខ្លឹមសារ​ដែល នី​ឡា បង្ហោះ​ដូច្នេះ​បាន​នាំ​ឲ្យ​មហាជន​មានការ​សន្និដ្ឋាន​ពី​ការ​មិន​មានការ​រៀបចំ​មង្គលការ​ពិតប្រាកដ​មែន ក្នុង​ពេល​ដែល​អត្ថន័យ​មួយ​នេះ​ក៏​ត្រូវ​បាន​សារព័ត៌មាន​នានា បាន​នាំ​គ្នា​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។

ទោះជា​យ៉ាងណា ជុំវិញ​បញ្ហា​ខាងលើ​នេះ លោកតា វ៉ិ​ច​ទ័​រ បាន​ចេញ​មក​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​នូវ​អ្វី​ដែល​សារព័ត៌មាន​ចុះ​ផ្សាយ និង​បាន​ចាត់​ទុក​ការ​បង្ហោះ​សារ​ពី​កូនស្រី​របស់​លោក​នា​ពេល​នោះ គឺ​គ្រាន់​ជា​ការ​សរសេរ​ចោល​តាម​អារម្មណ៍​ពី​នី​ឡា​ប៉ុណ្ណោះ​។

លោក សុវណ្ណ រិ​ទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ដោយ​ខ្លី​ថា ដោយសារ​តែ​ផ្អែក​លើ​សំ​ណេ​រ​កូនស្រី​របស់​លោក​ខាងលើ​នេះ​ហើយ ដែល​ទំនង​នាំ​ឲ្យ​គេ​មានការ​ភាន់ច្រឡំ តែ​ធាតុ​ពិត​នោះ​គ្រាន់តែ​ជា​ការ​សរសេរ​ចោល​តាម​អារម្មណ៍​ប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ នី​ឡា មិន​បាន​ធ្វើ​រឿង​ដូចដែល​បាន​ចុះ​ផ្សាយ នោះ​ឡើយ សូមកុំ​មានការ​យល់​ច្រឡំ ខណៈ​ពេល​ដែល​ទាំង​អស់នោះ​គឺជា​កា​រស​សេរ​លេង​ប៉ុណ្ណោះ​។
យ៉ាងណា បើ​តាម​លោក តា​វ៉ិ​ច​ទ័​រ ថា ពិធី​មង្គលការ​របស់ នី​ឡា គឺ​នៅ​តែ​រក្សា​ដដែល មិន​បាន​លុប​ចោល​ឡើយ គ្រាន់តែ​យើង​បាន​ផ្អាក​តាម​ការ​កំណត់​នា​ពេល​កន្លង​មក ដោយសារ​តែ​ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​គោរព​តាម​គោលការណ៍​ណែនាំ​ពី​ក្រសួងសុខាភិបាល​ជុំវិញ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ជា​ការ​កត់សម្គាល់​កន្លង​មក លោកតា វ៉ិ​ច​ទ័​រ ធ្លាប់​បាន​លើក​ឡើង​ថា តាម​គម្រោង នី​ឡា ត្រូវ​រៀប​ការ​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ប៉ុន្តែ​ដោយសារ​តែ​ជំងឺសារ​កូ​វី​ដ​-១៩ កំពុង​តែ​ផ្ទុះ ហើយ​ត្រូវ​គោរព​តាម​ការ​ណែនាំ​ពី​ក្រសួងសុខាភិបាល​នោះ ទើប​ក្រុម​គ្រួសារ​ទាំង​សងខាង​សម្រេច​លើក​ពេល ហើយ​អាច​គ្រោង​នឹង​ធ្វើ​នៅ​ខែសីហា ឆ្នាំ​២០២០​ខាង​មុខ​វិញ​។ យ៉ាងណា បើ​តាម​លោកតា វ៉ិ​ច​ទ័​រ ប្រសិនបើ​រហូត​ដល់​ថ្ងៃ​កំណត់​ជា​ថ្មី តែ​ជំងឺ​កូ​វី​ដ​-១៩ មិន​ទាន់​ស្ងាត់​ទៀត នោះ​​មង្គលការ​របស់​កូនស្រី​របស់​លោក​ក៏​អាច​នឹង​ប្រែប្រួល​ទៅ​តាម​នឹង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ