ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ឈើ​ពីម្ចាស់​​​ដែលមានឥទ្ធិ​ពល​​ខ្លាំងម្នាក់

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ឈើ​ជា​ច្រើន​ដុំ​ដែល​ជា​របសឈ្មួញ​ពាក់​ស្បែក​ខ្លា​ មាន​ឥទ្ធិពល​ម្នាក់​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់ បាន​ត្រូវ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ធ្វើការ​បង្ក្រាប ខណៈ​ក្រុម​ឈ្មួញ​កំពុង​លើក​ឈើ​ដាក់​ចូល​ក្នុង​ទូ​កុងតឺន័រ​ដើម្បី​បំភ័ន្ត​ភ្នែក​មហាជន​ដឹក​យក​ទៅ​លក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ នេះ​គឺជា​ល្បិច​ថ្មី​មួយទៀត​របស់​ក្រុម​ឈ្មួញ ដែល​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​និង​មហាជន​ក្រោម​រូបភាព​ដាក់​ក្នុង​ទូ​កុងតឺន័រ…

ខេត្តកំពង់ស្ពឺ ៖ ឈើ​ជា​ច្រើន​ដុំ​ដែល​ជា​របសឈ្មួញ​ពាក់​ស្បែក​ខ្លា​ មាន​ឥទ្ធិពល​ម្នាក់​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់ បាន​ត្រូវ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ធ្វើការ​បង្ក្រាប ខណៈ​ក្រុម​ឈ្មួញ​កំពុង​លើក​ឈើ​ដាក់​ចូល​ក្នុង​ទូ​កុងតឺន័រ​ដើម្បី​បំភ័ន្ត​ភ្នែក​មហាជន​ដឹក​យក​ទៅ​លក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ នេះ​គឺជា​ល្បិច​ថ្មី​មួយទៀត​របស់​ក្រុម​ឈ្មួញ ដែល​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​និង​មហាជន​ក្រោម​រូបភាព​ដាក់​ក្នុង​ទូ​កុងតឺន័រ តែ​ទោះជា​មានការ​បំភ័ន្ត​ភ្នែក​បែប​នេះ​ក្តី ក៏​មិន​អាច​គេច​ផុត​ពី​ក្រសែភ្នែក​របស់​មន្ត្រី​ជំនាញ​បាន​ឡើយ ។

ការ​បង្ក្រាប​ឈើ​មាន​ទ្រង់ទ្រាយ​ធំ​ដែល​ពុំ​ធ្លាប់​មាន​នា​ពេល​កន្លង​មកនេះ ធ្វើ​ឡើង​កាល
ពី​វេលា​ម៉ោង​ប្រមាណ​១២​និង​១០​នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ
២០២០ នៅ​ក្នុង​ដីចម្ការ​ស្វាយចន្ទី​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​​ឱ​រ៉ា​ល់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដោយ​ទទួលសេចក្តីរាយការណ៍​ពី​ប្រជា​ពល​រដ្ឋ​ថា ក្រុម​ឈ្មួញបាន​យក​ទូ​កុងតឺន័រ​ចូល​ទៅ​ក្នុង​ចម្ការ​ស្វាយចន្ទី​នៅ​ចំណុច​ខាងលើ ភ្លាម​នោះ​លោក​អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល ់បាន​ចាត់​កម្លាំង​ឲ្យ​តាម​ឃ្លាំមើល​តាំងពី​ក្បាល​ព្រលប់ ឃើញ​ពួក​ឈ្មួញ​កំពុង​យក​អេ​ស្កា​វ៉ា​ទ័​រលើ​ក​ឈើ​ដាក់​ចូល​ក្នុង​ទូ​កុងតឺន័រ​ពិតប្រាកដ​មែន ។ ក្រោយ​ពី​ឃើញ​សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដោយ​មាន​មេការ​ម្នាក់​កំពុង​ចាត់ចែង​នៅ​ទីនោះ កម្លាំង​សមត្ថកិច្ច​បាន​រាយការណ៍​មក​លោក​អធិការ ហើយ​លោក​អធិការ​ក៏​បាន​ស្នើ​សុំ​គោលការណ៍​ពី​ថ្នាក់លើ​ដើម្បី​ចុះ​បង្ក្រាប ។

ជាក់ស្ដែង ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​ចាប់​ឃាត់​បាន​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង រថយន្ត​ផ្ទុក​ទូ​កុងតឺន័រ​១​គ្រឿង រថយន្ត​មី​ត​ស៊ុ​យ​ប៊ី​ស៊ី​១​គ្រឿង ពណ៌​ត្រេ​អុ​ី ពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ ០២.២-១៩៨៥ និង​រថយន្ត​ម៉ា​កវី​ហ្គោ​១​គ្រឿង ពណ៌​ត្រេ​អុ​ី ពាក់​ផ្លា​ក​លេខ ខេមរភូមិន្ទ ០២.២-៩១១៣ ព្រមទាំង​ម៉ូតូ​ម៉ាក​វ៉េវ​១​គ្រឿង ។រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់​ចាប់ ត្រូវ​បានដឹងថា​មាន​ម្ចាស់​ម្នាក់​ឈ្មោះ លឹ​ម ផេង ជា​មន្ត្រី​យោធា និង​រថយន្ត​មួយ​គ្រឿង​ទៀត​ជា​របស់​ឈ្មោះ ទុ​យ ។

អ្នក​ទាំង​២​នាក់ ជា​មេការ​មើលការ​ខុស​ត្រូវការ​លើកដាក់​ឈើ​ចូល​ក្នុង​ទូ​កុងតឺន័រ​។ បុរស​ឈ្មោះ​ទុ​យ ដែល​ជា​មេការ​កំពុង​មើល​ការ​ខុស​បុរស​ត្រូវ បាន​ប្រាប់​ថា ឈើ​ទាំងអស់​ជា​របស់​ឈ្មោះ ជឿ​ង ថេ​ង មន្ត្រី​យោធា​យោធភូមិភាគ​៣ ។ ខ្លួន​ពុំ​មែន​ជា​ម្ចាស់​ឈើ​ទាំង​អស់នេះ​ទេ គឺ​ខ្លួន​គ្រាន់តែ​ជា​មេការ​មក​មើល​ការ​លើកដាក់​ឈើ​ចូល​ក្នុង​ទូ​តែ​ប៉ុណ្ណោះ ឯ​រឿងរ៉ាវ​យ៉ាងណា​នោះ​ទាល់តែ​សួរ​មេ​ថេ​ង ទើប​ដឹង​ច្បាស់ ។

ក្នុងអំឡុងពេល​ដែល​សមត្ថកិច្ច​កំពុងធ្វើការ​បង្ក្រាប បុរស​ឈ្មោះ​ទុ​យ​នេះ​មិន​បាន​ទៅ​ណា​ទេ គឺ​គេ​នៅ​តាម​និយាយ​ចរចា​ក្នុង​ន័យ​សុំ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ហើយ​ដក​យក​រថយន្ត​ចេញ​ត្រឡប់​ទៅ​វិញ តែ​ត្រូវ​បាន​សមត្ថកិច្ច​ដែល​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​បង្ក្រាប​បដិសេធ​ដាច់អហង្ការ មិន​ព្រម​ធ្វើ​តាម​សំណើ​របស់​បុរស​ឈ្មោះ​ទុ​យ​នេះ​ទេ ។ ស្រប​ពេល​ដែល​សមត្ថកិច្ច​កំពុង​រវល់​ដាក់​កម្លាំង​យាមកាម​កន្លែង បុរស​ឈ្មោះ ទុ​យ
ក៏​ឆ្លៀតឱកាស​រត់គេច​ខ្លួន​បាត់​ទៅ ដោយ​បន្សល់រថយន្ត​ទុក​ដែល​ខ្លួន​និង​បក្ខពួក​ជិះ​មក​មើល​ការ​លើកដាក់​ឈើ​នៅ​នឹង​កន្លែង រួម​ជាមួយ​រថយន្ត​ដឹក​ទូ​កុងតឺន័រ​និង​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង ។

ស្រប​ពេល​នោះ​ដែរ បុរស​ម្នាក់​ឈ្មោះ ថុ​ងដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​បងប្រុស​របស់​ឈ្មោះ ថេ​ង បាន​ទូរស័ព្ទ​មក​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​ហើយ​និយាយ​សុំ​កុំ​ឲ្យ​មានការ​ផ្សាយ​ព័ត៌មាន​ចេញ​ទៅ​ខាងក្រៅ និង​សូម​ឱ្យ​មានការ​ដោះ​លែង​រថយន្ត​ត្រឡប់​ទៅ​វិញ​ចាំ​គេ​គិតគូរ​លុយ​ឲ្យ​នៅ​ពេល​ក្រោយ ។ ប៉ុន្តែ​ការ​និយាយ​របស់​បុរស​រូប​នេះ មិន​ត្រូវ​បាន​សមត្ថកិច្ច​និង​អ្នក​យក​ព័ត៌មាន​យកចិត្តទុកដាក់​ស្ដាប់​នោះ​ទេ ។

ម្យ៉ាងទៀត​ការ​និយាយ​បែប​នេះ គឺ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ថា ឈើ​ទាំងនេះ​គឺ​ពិតជា​របស់​ឈ្មោះ ជឿ​ង ថេ​ង ប្រាកដ​មែន ទើប​បានជា​ម្នាក់​ៗ​ខំ​ខ្នះខ្នែង​អះអាង​ជួយ​ជ្រោមជ្រែង​បែប​នេះ ។បន្ទាប់​ពី​ធ្វើការ​យាម​នៅ​កន្លែង​បង្ក្រាប​តាំងពី​យប់​រហូត​ដល់​ពេលបាយ​ថ្ងៃត្រង់ នគរបាល​ស្រុក​ឱ​រ៉ា​ល់​ក៏​បាន​ប្រគល់​វត្ថុ​តាង​ល្មើស រួម​ទាំង​មធ្យោ​បាយ​ពាក់ព័ន្ធ​ទៅ​ឲ្យ​ខាង​បរិស្ថាន​ចាត់ចែង​បន្ត​តាម​នីតិវិធី ។

មានការ​លើក​ឡើង​ថា សមត្ថកិច្ច​នគរបាល​គួរតែ​ប្រគល់​ការងារ​នេះ​ទៅ​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត ព្រោះ​ខាង​រដ្ឋបាល​ព្រៃឈើ​មាននីតិវិធី​ច្រើន​ជាង​ខាង​បរិស្ថាន​ក្នុង​ការ​ចងក្រង​សំណុំ​រឿង ដើម្បី​ដាក់បន្ទុក​ទៅ​លើ​ក្រុម​ឈ្មួញ ។ ទោះជា​យ៉ាងណា តាម​មន្ត្រី​នគរបាល​ដែល​ចុះ​ប្រតិបត្តិការ​បាន​បញ្ជាក់​ប្រាប់​ថា កន្លែង​បង្ក្រាប​គឺ​ស្ថិត​នៅ​ក្នុង​ដែន​គ្រប់គ្រង​ដោយ​ស្ថាប័ន​បរិស្ថាន មិនមែន​ក្រោម​ការ​គ្រប់គ្រង​របស់​ខាង​កសិកម្ម​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ​ទើប​គេ​ប្រគល់​ឲ្យ​ខាង​បរិស្ថាន​ជា​អ្នក​ចាត់ចែង ។

សូម​រំឭក​ថា នេះ​មិនមែន​ជា​ការ​បង្ក្រាប​លើកទី​១​នោះ​ទេ​នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ តែ​ក្រុម​ឈ្មួញ​នៅ​តែ​បន្តសកម្មភាព​ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់​បន្តិច​ណា​ទាល់តែ​សោះ ។សូម​បញ្ជាក់​ថា ថ្មី​ៗ​កន្លង​ទៅ​នេះ នគរបាល​បាន​ធ្វើការ​បង្ក្រាប​កន្លែង​ទុក​ឈើ​របស់​ឈ្មោះ​ជឿ​ង ថេ​ង នេះ​ជា​បន្តបន្ទាប់ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។មានការ​លើក​ឡើង​ផង​ដែរ​ថា រឿង​ចាស់​មិន
ទាន់​ដោះស្រាយ​ចប់​ស្រួលបួល​ផង មិន​គួរ​ណា​ឈ្មោះ ជឿ​ង ថេ​ង នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បែបនេះ​សោះ ឬ​មួយ​ក៏​គាត់​អាង​ខ្លួន​ពាក់​ស្បែក​ខ្លា​ទើប​នៅ​តែ​ចចេស​រឹងរូស​ប្រព្រឹត្ត​ខុសច្បាប់​បែប​នេះ ។

ដោយឡែក មាន​ពាក្យ​ចចាមអារ៉ាម​ឬត​គ្នាមក​ផង​ដែរ​ថា ឈ្មោះ​ជឿ​ង ថេ​ង បាន​បោះ​ពាក្យ​សម្ដី​ថា គេ​នឹង​ចំណាយ​លុយ​១០​ម៉ឺន​ដុល្លារ ក្នុង​ការ​ធ្វើ​ឱ្យ​អ្នក​យក​ព័ត៌មាន​យើង​​និង​សហការី​មានគ្រោះថ្នាក់​ដល់​អាយុជីវិត​។ ក្នុង​នាម​អ្នក​យក​ព័​ត៌មាន​ដែល​ប្រកបដោយ​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​សូម​អំពាវនាវ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច មេត្តា​ជួយ​ចាត់វិធាន​ការ​ក៏​ដូច​ជា​ស្រាវជ្រាវ​រក​មូលហេតុពិត នៃ​ការ​បោះពាក្យ​សម្ដីគំរាម​កំហែង​មក​លើ​អ្នក​យក​ព័ត៌មាន​យើង​ផង​ដែរ ។ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នា​ពេល​នេះ​មាន​ចំនួន​១៦១​ដុំ ជា​ប្រភេទ​ឈើ​ដែល​មានមុខ​កាត់​៣០​ទៅ​៤០ តែ​នៅ​មិន​ទាន់​ដឹង​ពី​ចំនួន​ម៉ែត្រ
គូប​នៅឡើយ​ទេ ដែល​ពេល​នេះ​ខាង​បរិស្ថាន​កំពុងធ្វើការ​វាស់វែង ៕

អត្ថបទសរសេរ ដោយ