ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿងលាងលុយកខ្វក់4លានដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី ស៊ លី​ន​ណា នា​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រមសម្រេច​ផ្តន្ទា…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី ស៊ លី​ន​ណា នា​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រមសម្រេច​ផ្តន្ទា ទោស​ជនជាប់ចោទ​ជា​ជនជាតិ​ចិន​២​ក្រុម មាន​ប្រុស និង​ស្រី​ចំនួន​៧​នាក់ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​សម្អាត​ប្រាក់ ករណី​នាំ​លុយ​សុទ្ធ​ប្រមាណ​ជាង​៤​លាន​ដុល្លារ​អា​មេ​រិ​ក​ ចូល​មក​ប្រទេស​កម្ពុជា ។

ក្រុម​ទី​១ មាន​ជនជាប់ចោទ​៣​នាក់​៖
១-​ឈ្មោះ ZHANG JIAN ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។
២-​ឈ្មោះ WANG SHIe PINA ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។
៣-​ឈ្មោះ WANG LI CHAO ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដោយ​សាលក្រម​បាន​ផ្តន្ទាទោស​ជនជាប់ចោទ​ទាំង​៣​នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​ចំនួន​២​ឆ្នាំ នឹង​ពិន័យ​ជា​ប្រាក់​បង់​ចូល​ថវិការដ្ឋ​ម្នាក់​៦០​លាន​រៀល ។ សាលក្រម​តម្រូវ​រឹបអូស​លុយ​ចំនួន​៣.៥២០.០០០ (​បី​លាន​ប្រាំ​សែន​ពីរ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ទុកជា​សម្បត្តិ​រដ្ឋ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​ចំណុច​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៩ ។

ក្រុម​ទី​២ លោកស្រី ស៊ លី​ន​ណា ចៅក្រម​ជំនុំជម្រះ​ដដែល បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ជនជាតិ​ចិន​មួយ​ក្រុម​ទៀត ពាក់ព័ន្ធ​ពី​បទ​សម្អាត​ប្រាក់​ដូច​គ្នា មាន​ជនជាប់ចោទ​ប្រុស​ស្រី​ចំនួន​៤​នាក់ សម្រេច​ផ្តន្ទាទោស​រួម​មាន​៖
១-​ឈ្មោះ Yang Yong Wei ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ។
២-​ឈ្មោះ Huang Can Ming ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។
៣-​ឈ្មោះ Li Zheng Zheng ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។
៤-​ឈ្មោះ អ៊ូ លីង ភេទ​ស្រី (​ម្នាក់​នេះ​នៅ​ក្រៅ​ឃុំ តែ​មាន​ដីការ​ចាប់ខ្លួន​) ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ ចំនួន​២​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ម្នាក់​ៗ​ចំនួន​៤០​លាន​រៀល និង​រឹបអូស​លុយ​ចំនួន​៩០០.០០០ (​ប្រាំបួន​សែន​)​ដុល្លារ​អា​មេ​រិ​ក​ដាក់​ចូល​ជា​សម្បត្តិ​រដ្ឋ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​ចំណុច​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ ។សាលក្រម​បាន​បើកផ្លូវ​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ៕

អត្ថបទសរសេរ ដោយ