ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ជប៉ុន​ឈាន​ដល់​ការ​ចងមេត្រី​ជាមួយ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​នាំ​ចេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​កន្លង​ទៅ​នេះ មាន​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍ លើ​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ហើយ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ២០២០​នេះ ក្រុមហ៊ុន​ទាំងនោះ…

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​កន្លង​ទៅ​នេះ មាន​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍ លើ​ការ​អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ហើយ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ២០២០​នេះ ក្រុមហ៊ុន​ទាំងនោះ ក៏​សម្រេច​ចងមេត្រី​ជាមួយ​កម្ពុជា​ដោយ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជា​ផ្លូវការ​ផង​ដែរ ។

យោង​តាម​ខ្លឹមសារ​នៃ​សេចក្តី​ថ្លែង​ហេតុ​បាន​បង្ហាញ​ពី​គោលបំណង​សំខាន់​ៗ​នៃ​ឯកសារ​អនុស្សរណ​នេះ​ដូច​ជា ទី​១ – ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​តាម​រយ​:​ការ​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ។ ទី​២- ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​វិនិយោគ និង​អភិវឌ្ឍ​លើ​ផលិតកម្ម​បន្លែ​ទាំង​ការ​ដាំ​ដុះ កែ​ច្នៃ វេច​ខ្ចប់ រហូត​ដល់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅបរទេស​តាម​រយៈ​ការ​ប្រើ ប្រាស់​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ​ពី​ប្រទេស​ជប៉ុន​។​ទី​៣- ចូលរួម​លើកកម្ពស់​គុណភាព សុវត្ថិភាព​បន្លែ និង​និរន្តរភាព​នៃ​បរិមាណ​ផ្គត់ផ្គង់ ដើម្បី​ឆ្លើយ តប​តាម​តម្រូវការ ឬ​តាម​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ និង​ទីផ្សារ​នាំ​ចេញ ។ ទី​៤- លើកកម្ពស់​សមត្ថភាព​អ្នក​ផលិត (​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ខ្សែ​ច្រវាក់​តម្លៃបន្ថែម និង​និន្នាការ​ទីផ្សារ ) និង​ការ​ប្រើប្រាស់​ធាតុ​ចូល ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​នៃ​ការ​ចុះ​អនុស្សរណ​រវាង​ភាគី​កម្ពុជា​និង​ជប៉ុន​នា​ពេល​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ឆន្ទ​:​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​គាំទ្រ និង​ជួយ​ឧបត្ថម្ភ​ទាំង​ធនធាន​ថវិកា និង​បច្ចេកទេស​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ផលិតកម្ម​បន្លែ​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន​សម​ស្រប​តាម​សេចក្តី​ត្រូវការ​ទីផ្សារ​បន្លែ និង​ការ​ចាប់​យក​កាលានុវត្តភាព ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា « គោលបំណង​សំខាន់​ៗ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិស័យ​ផលិតកម្ម​បន្លែ​កម្ពុជា​ក្នុង​ទិស​ដៅ​ធ្វើ​ទំនើបភាវូបនីយកម្ម​បន្លែ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម ប្រែក្លាយ​ផលិតកម្ម​បែប​លក្ខណ​: គ្រួសារ ទៅ​ជា​ផលិតកម្ម​បែ​បក​សិ​-​ឧស្សាហកម្ម ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​សុវត្ថិភាព​តាម​តម្រូវការ​ក្នុងស្រុក និង​នាំ​ចេញ ។

ក្នុង​បរិបទ​កំណើនសេដ្ឋកិច្ច និង​ជា​ពិសេស​ក្នុង​កាល​:​ទេស​: ដែល​ពិភពលោក​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺឆ្លង​កូ​វី​ដ​-១៩ បាន​ផ្តល់​ឱកាស​មាស​ដល់​ប្រជា កសិករ​យើង​ធ្វើការ​កែប្រែ​ទម្លាប់​ពី​ការ​ផលិត​សម្រាប់​បម្រើ​សេចក្ដី​ត្រូវការ​ក្នុង​គ្រួសារ មក​ផលិត​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម និង​បំពេញតម្រូវការ​នៃ​ទីផ្សារ​ពោល​គឺ​ពី «​កសិករ ទៅ​ជាក​សិ​-​ពាណិជ្ជករ​» វិញ ។

លោក​សង្ឃឹម និង​ជឿជាក់​ថា​គម្រោង​វិនិយោគ​ដែល​មានការ​ចូលរួម​ពី​វិនិយោគិន​ជប៉ុន នឹង​ធ្វើ​ឲ្យ​មានការ​កែប្រែ​នៅ​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម​បន្លែ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ឲ្យ​មាន​លក្ខណ​:​ល្អ​ប្រសើរ​ទំនើប​និង​មាន ប្រសិទ្ធភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម និង​អាច​ឈាន​ចាប់​យក​បាន​នូវ​ឱកាស​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ការ​នាំ​ចេញ​ក្រោម​ស្លាក​សញ្ញា« Product of Cambodia» ។

លោក​បណ្ឌិត Nabeshima តំណាង​ឲ្យ​នាយក​ក្រុមហ៊ុន និង​ដៃគូ​ពាក់ព័ន្ធ​ក្នុង​គម្រោង​បានអោយ​ដឹង​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព ប្រើប្រាស់​សក្តានុពល និង​ធនធាន​ដែល​មានខ្លួន​មាន នាំ​យក​បច្ចេកវិទ្យា​ចុង​ក្រោយ​នៃ​វិស័យ​ផលិតកម្ម​បន្លែ​ទាំង​អំឡុង​ពេល​ដាំ​ដុះ និង​ប្រមូល​ផល រហូត​ដល់​លើ​តុ​សម្រាប់​អ្នក​បរិភោគ មក​អនុវត្ត​នៅ​កម្ពុជា​ដើម្បី​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​បន្លែ​កម្ពុជា ធានា​បរិមាណ​ផ្គត់​ផ្គង គុណភាព និង​សុវត្ថិភាព ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ និង​ស្តង់ដារ​នាំ​ចេញ ហើយ​ក្រុមហ៊ុន​ជប៉ុន​ចំនួន ១០ នឹង​មក​ចូលរួម​អភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម​បន្លែ​នេះ​ទៅ​តាម​ជំនាញ​នីមួយ​ៗ ហើយ​ពិត​ណាស់​កសិករ​ជា​អ្នក​ផលិត​គឺជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ឈាន​ទៅ​សម្រេច​ជោគជ័យ​តាម​ផែន ការ​នេះ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា នៅ​ក្នុង​ពេល​កូ​វី​ដ​១៩​នេះ​រីក​រាលដាល​ប្រទេស​នៅ​លើ​ពិភពលោក​បាន​កាត់​បន្ថយ​នូវ​តម្រូវការ​ជា​ច្រើន​ដូច​ជា​ការ​ស្លៀកពាក់ ដើរហើរ និង​របស់របរ​ប្រើប្រាស់​ជា​ច្រើន ក៏​ប៉ុន្តែ​អ្វី​ដែល​មិន​ប្រែប្រួល​នោះ គឺ​ការ​ហូប​ចុក​របស់​ច្រក​ក្រពះ ហើយ​ក្នុង​នាម​ជា​ប្រទេស​កសិកម្ម កម្ពុជា​សូម​ចូលរួម​ក្នុង​ការ​រួមចំណែក​ផ្គត់ផ្គង់​ស្បៀង​ចំណីអាហារ​ទៅ​ពិភពលោក​ក្នុង​ពេល​កំពុង​មាន​វិបត្តិ​ដោយសារ​តែ​ជំងឺឆ្លង​រាតត្បាត​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ