ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ! កំពុង​ឆាបឆេះ​នៅ​កន្លែង​លក់​គ្រឿង​សង្ហា​រិម​មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​មាន​ករណី​អគ្គិភ័យ​កំពុង​ឆាបឆេះ​នៅ​កន្លែង​លក់​គ្រឿង​សង្ហា​រិម​មួយ​កន្លែង នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ខណ្ឌ​បឹង​កេងកង ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ខណៈ​នេះកម្លាំង​សមត្ថកិច្ច​កំពុង​តែ​ជួយ​ពន្លត់យ៉ាង​សស្រាក់សស្រាំ​ផង​ដែរ ព្រោះថា…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​មាន​ករណី​អគ្គិភ័យ​កំពុង​ឆាបឆេះ​នៅ​កន្លែង​លក់​គ្រឿង​សង្ហា​រិម​មួយ​កន្លែង នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ខណ្ឌ​បឹង​កេងកង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ខណៈ​នេះកម្លាំង​សមត្ថកិច្ច​កំពុង​តែ​ជួយ​ពន្លត់យ៉ាង​សស្រាក់សស្រាំ​ផង​ដែរ ព្រោះថា ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ដែលធ្វើ​ឲ្យ​បងប្អូន​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង និង​មាន​អ្នកដំណើរ​ខ្លះ​ក៏​បាន​ឈប់​មើល​ផង​ដែរ ។

ករណី​នេះ​ខាងលើ​នេះ​ខាងយើង​មិន​ទាន់​ដឹង​ច្បាស់ថា មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ហើយក៏មិនទាន់ដឹងថា ឆេះអស់អ្វីខ្លះនោះដែរ ព័ត៌មាន​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ